Fire In The Heart : Episode 38
_______
«នេះឯង......» Jongseong គាំងនឹងសម្តីរបស់កំពូលប្អូនយកតែមែនទែន តែវាក៏ជាការពិតព្រោះគេគ្មានសិទ្ធចេះដឹងរឿងផ្ទាល់ខ្លួនគេពិតមែន
«ប៉ុន្តែ....យ៉ាងហោចណាស់ក៏ឯងគួរតែសួរសមីខ្លួនគេសិនដែរថាគេចង់ទៅជាមួយឯងឥឡូវនេះឬមួយក៏អត់ មិនមែនសម្រេចតាមតែចិត្តរបស់ឯងបែបនេះទេ!»«បើចឹងឯងសម្រេចទៅថាទៅផ្ទះវិញជាមួយយើងឬក៏នៅទីនេះបន្តទៀត» Sunghoon និយាយដោយសម្លឹងមុខ Jaeyun ដោយទឹកមុខគួរអោយខ្លាច .
«បើ Jaeyun មិនចង់ទៅទេ Jaeyun ប្រាប់វាទៅថាមិនចង់ទៅ!កុំខ្លាចអីណាមានខ្ញុំនៅទីនេះហើយ» និយាយរួច Jongseong ក៏លូកដៃទៅចាប់ដៃស្រឡូនដើម្បីអោយគេមានភាពទុកចិត្ត Jaeyun ងាកទៅមើលមុខរបស់ Sunghoon ទ្រង់ដូចជាចង់ហក់មកស៊ីសាច់គេទាំងរស់យ៉ាងចឹង គេប្រញាប់ដកដៃរបស់ខ្លានចេញពីដៃរបស់ Jongseong យ៉ាងលឿន ហើយដោយសារតែមិនចង់អោយពីរនាក់បងប្អូនមួយគូរនេះមកឈ្លោះគ្នាដោយសារតែខ្លួនគេក៏សម្រេចចិត្តនិយាយបដិសេធ Jongseong .
«ខ្ញុំគិតថាពេលនេះខ្ញុំលែងអីហើយ ហើយក៏ចង់ត្រឡប់ទៅផ្ទះវិញដូចគ្នាដែរ ព្រោះនៅទីនេះពិតជាធុញថប់ខ្លាំងណាស់» Jaeyun សើចបន្លប់តិចៗដើម្បីកុំអោយ Jongseong ព្រួយបារម្ភពីខ្លួនទៀត .
«តែ Jae.......
« Hyung ឮច្បាស់ហើយឬនៅ!ត្រូវការអោយខ្ញុំជួយបញ្ជាក់ដែរទេ!» Jongseong មិនទាន់នឹងនិយាយចប់ផង Sunghoon នាយក៏លូកមាត់មកនិយាយកាត់ .
«បាន!!មិនអីទេបើសិននេះជាការសម្រេចចិត្តរបស់ Jaeyun ខ្ញុំក៏មិនប្រកែកអ្វីទៀតដែរ!ប៉ុន្តែទុកខ្ញុំជាអ្នកជូន Jaeyun ទៅចុះណា» Jongseong .
«មិនបាច់លំបាកដល់ Hyung ទេ!!» Sunghoon មិនចាំអោយ Jaeyun ឆ្លើយទាន់នោះទេនាយក៏ឆ្លើយជំនួសយកតែម្តង .
«យ៉ាងម៉េចឯងប្រច័ណ្ឌហែស?» Jongseong សួរទៅប្អូនធ្វើអោយសមីខ្លួនចាប់ផ្តើមក្តៅមុខភាយមុខឡើងក្រហម .
«គេជាមនុស្សរបស់ខ្ញុំ Hyung មិនបាច់មកលំបាកជាមួយទេ!បានហើយឆាប់រៀបចំទៅ» នាយនិយាយទៅកាន់ក្រុមគ្រូពេទ្យ ហើយពេលនោះក៏មានគ្រូពេទ្យប្រុសម្នាក់មកចង់នាំ Jaeyun ទៅផ្លាស់សម្លៀកបំពាក់ ប៉ុន្តែ Sunghoon នាយមិនអនុញ្ញាតទើបប្តូរទៅជាពេទ្យស្រីវិញ(ហួងហែងមែន?) រៀបចំរួចហើយពួកគេក៏ចេញទៅមុនបន្សល់ទុកតែ Jongseong ដែលអះអាងថាចាំចេញទៅតាមក្រោយ .
![](https://img.wattpad.com/cover/368929393-288-k658029.jpg)
YOU ARE READING
Fire In The Heart (Complete √)
Fiksi Remajaព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry