Episode XLVI

327 40 4
                                    

    Fire In The Heart : Episode 47

    _______

  «អើយ!!!!! ម៉ាអាចង្រៃយោនេះ!!» Sunghoon ស្រែកជេររួចហើយក៏ព្រលែងកអាវ Sing វិញទាំងកំហឹង «ចេញឡានទៅ!!» ឮ Sunghoon និយាយភ្លាម Sing ក៏ប្រញាប់ទៅបើកទ្វារឡានអោយ Sunghoon រួចក៏បើកចេញទៅ នៅតាមផ្លូវ Sunghoon ក៏បានបើកសៀវភៅកំណត់ហេតុរបស់ Minmika អានបណ្តើរៗផងដែរ .

Skip

          បន្ទាប់ពីធ្វើដំណើរមកដល់ក្រុមហ៊ុន PSH GROUP ហើយ Jaeyun ក៏ប្រញាប់ឡើងទៅយកឯកសារដែលគេត្រូវធ្វើបង្ហើយនៅក្នុង Office របស់ Sunghoon ទាំងក្នុងខ្លួនរបស់គេមិនស្រួលជាខ្លាំង ព្រោះមួយរយៈក្រោយនេះគេហាក់ដូចជាហត់នឿយពេកហើយ! បន្ទាប់ពីយកឯកសារហើយ Jaeyun ក៏ប្រញាប់ចេញទៅវិញទាំងមានកែវភ្នែកមួយគូរតាមឃ្លាំមើលគេមកជាប់រហូតតាំងពីគេមកដល់រហូតដល់គេត្រឡប់ទៅវិញ .
          នៅខណៈពេលដែល Jaeyun ឈរនៅជំហៀងផ្លូរង់ចាំហៅតាក់ស៊ីត្រឡប់ទៅភូមិគ្រឹះ Park វិញក៏ស្រាប់តែមានឡានសេរីទំនើបមួយបើកមករកគេដោយខ្លួនឯង ហើយអ្នកបញ្ជារឡាននេះក៏មិនមែនធឮអ្នកណាឆ្ងាយដែរក្រៅពីលោក Park Jongseong បងប្អូនក្រៅខោរបស់ Park Sunghoon នាយបើកឡានឈប់នៅពីមុខ Jaeyun ហើយនាយក៏ចុះចេញមកទាំងជះរាងសង្ហារសន្លប់ទាក់ទាញចិត្តអ្នកអានអោយញាប់ញ័រនឹងភាពសង្ហាររបស់នាយមិនតិចអ្នកទេ .

  « Awww នេះ Jaeyun មកតែឯងទេហែស??» Jongseong .

  «បាទ!» Jaeyun .

  «ខ្ញុំគិតថាពិតជាចៃដន្យខ្លាំងណាស់ដែរមកជួប Jaeyun នៅទីនេះ! ហើយនេះ Jaeyun រៀបទៅផ្ទះវិញមែនទេ?ចឹងចាំខ្ញុំជូន Jaeyun ទៅចុះណា!» Jongseong .

  «ខ្ញុំថាមិនបាច់រំខានលោក Jongseong ទេ ខ្ញុំអាចហៅតាក់ស៊ីជិះត្រឡប់ទៅវិញដោយខ្លួនឯងបាន!» និយាយរួច Jaeyun បម្រុងថានឹងរកដើរចេញក៏ស្រាប់តែងងឹតមុខរកដួលភ្លាមៗ តែសំណាងហើយដែលមាន Jongseong ឈរនៅទីនោះស្ទុះមកជួយទប់គេត្រកងខ្លួនគេឡើងមិនអោយគេដដួលដល់ដីឡើយ ហើយគ្រប់សកម្មភាពទាំងអស់របស់អ្នកទាំងពីរក៏ត្រូវបាននណារម្នាក់លួចថតជាវីដេអូរួចជាការស្រេច ព្រោះបើមើលទៅតាមសកម្មភាពទៅវាហាក់ដូចជា Jaeyun កំពុងតែអោយដៃ Jongseong យ៉ាងចឹង .

  « Jaeyun កើតអ្វីដែរទេ??» Jongseong .

  «ខ្ញុំមិនកើតអ្វីទេ! អរគុណលោក Jongseong ហើយដែលបានជួយខ្ញុំមុននេះ!» Jaeyun .

Fire In The Heart (Complete √)Where stories live. Discover now