Episode L

460 41 6
                                    

    Fire In The Heart : Episode 50

    _______

   «ទោះដើរទៅវិញដោយខ្លួនឯងបាន...ក៏យើងមិនអោយឯងដើរទៅដែរ!» និយាយរួច Sunghoon ក៏ចាប់អោយ Jaeyun អង្គុយចុះលើរទេះរុញរួចក៏រុញគេរហូតដល់ចំណតឡាន ពេលដែរទៅដល់ចំណតឡាន Jaeyun ក៏រកក្រោកឈរដើរចូលក្នុងឡានដោយខ្លួនឯងតែបែរជាត្រូវ Sunghoon ចាប់លើកគេបីឡើងទៅវិញ .

  «ណែលោក! លោកធ្វើអីហ្នឹង? ឆាប់ដាក់ខ្ញុំចុះភ្លាទៅ!» Jaeyun ភ័យមិនតិចពេលដែរ Sunghoon លើកគេបីទាំងមិនអោយដំណឹងជាមុនបែបនេះ .

  «ឯងចុះដើរមិនបានទេ! បើយើងមិនអនុញ្ញាត!» Sunghoon នាយនិយាយដាក់កំហិតលើ Jaeyun នាយមិនអនុញ្ញាតអោយគេដើរនោះទេ .

  «តែខ្ញុំមិនបានពិការឯណា!» ពិតមែនហើយ Jaeyun គេមិនបានពិការជើងអីឯណា គេគ្រាន់តែមានផ្ទៃពោះទេតើ ហេតុអីក៏នាយមិនអោយគេដើរ? .

  «តែយើងថាមិនបានគឺមិនបានហើយ! បើដាក់អោយឯងដើរដោយខ្លួនឯង ស្រួលមិនស្រួលដើរមិនដឹងមុខក្រោយជម្ពប់េជើងដួលអីទៅកូនយើងដែលនៅក្នុងពោះឯងមិនស្លាប់ទៅហើយទេហែស» អាចនិយាយបានថាក្នុងខួរក្បាលរបស់នាយមានតែភាពអវិជ្ជមានអីក៏បាន តែ Sunghoon ពិតជាខ្លាចរឿងបែបនេះវាកើតឡើងពិតមែន .

  «ខ្ញុំមិនបានសស្លាក់សស្លើតដល់ថ្នាក់ហ្នឹងនោះទេ!ចឹងហើយលោកឆាប់ដាក់ខ្ញុំចុះទៅ!» Jaeyun មិននឹកស្មានថា Sunghoonនាយគិតបែបនេះមកលើគេសោះ នេះគេសមជាមនុស្សសស្លាក់សស្លើតណាស់ទៅហី .

  «បើឯងហ៊ានតែរើមិនឈប់ទៀតយើងនឹងទម្លាក់ឯងចុះហើយ!» Sunghoon នាយក៏ជ្រលោធ្វើដូចជាចង់ទម្លាក់ Jaeyun ពុតមែន ស្រាប់តែគេស្ទុះលើកដៃមកអោបកនាយយ៉ាងលឿនព្រោះតែខ្លាចនាយទម្លាក់គេមែនទេនទៅមិនចប់ហើយទេហែស ឯនាយសង្ហារមេកំពូលបោកមិនណយដែរពេលដែលឃើញគេអោបកខ្លួនជាប់បែបនេះក៏ញញឹមបិទមាត់មិនជិត .

  «កុំអី!កុំអី!ខ្ញុំព្រមនៅស្ងៀមហើយ!» Jaeyun ដោយខ្លាចថានាយនឹងទម្លាក់គេមែនទែនក៏ឆ្លើយយល់ព្រមយ៉ាងលឿន .

  «គ្រាន់តែប៉ុណ្ណឹងសោះក៏ចប់បាត់ហើយ នឹងមិនបាច់និយាយច្រើន» ថាចប់ Sunghoon ក៏បី Jaeyun ដាក់ទៅលើឡាន ហើយនាយក៏បាន Call ទៅបញ្ជាអោយកូនចៅរបស់នាយទិញរបស់អោយនាយបន្ថែមទៀតដែរ មុនពេលនាយទៅដល់វិឡាដែរជាផ្ទះដែលនាយរស់នៅក្នុងប្រទេស Japan .

Fire In The Heart (Complete √)Where stories live. Discover now