Fire In The Heart : Episode 20
_______
«Awwww!ក្រែងលោកចង់និយាយជាមួយបងស្រីរបស់លោកមិនចឹងហី?ខ្ញុំមិនចង់នៅអោយទើសមុខទើសមាត់លោកទេ!» Jaeyun .
«ឯងមិនបាច់ទៅណាទេ~~ព្រោះឯងនឹងហើយដែលត្រូវធ្វើអោយបងស្រីរបស់ខ្ញុំចងចាំខ្ញុំឡើងវិញអោយបាន!ហើយធ្វើអោយគាត់វិលមកនិយាយជាមួយខ្ញុំដូចធម្មតាវិញ!!» Sunghoon .«ខ្ញុំដឹងហើយ!លោកល្មមលែងដៃខ្ញុំបានហើយ!» Jaeyun .
នាយតូចក៏ក្រឡ័សដៃចេញពីការចាប់របស់នាយក្រាស់ ហើយក៏ងាកទៅនិយាយជាមួយនឹង Sooyeon ដែលឈរចាំពីក្រោយខ្នងរបស់ខ្លួនវិញម្ដង.
«អ្នកនាង Sooyeon hah~~~~~» Jaeyun .
«ចាស~~» Sooyeon .
«អ្នកនាងនៅចាំអ្វីដែលខ្ញុំធ្លាប់និយាយជាមួយនឹងអ្នកនាងដែលទេ?» Jaeyun .
«ចាំ!!~~» Sooyeon នាងង៉ក់ក្បាលតិចៗ.
«បើចឹងអ្នកនាងអាចឆ្លើយនឹងសំណួររបស់បានខ្ញុំដែលទេ?» Jaeyun .
«អត់ទេ Jaeyun ខ្ញុំខ្លាច~» Sooyeon .
«អ្នកនាងកុំខ្លាចអីណា~មានខ្ញុំនៅទីនេះហើយអ្នកនាងកុំខ្លាចអី» Jaeyun .
« Jaeyun កុំទៅចោលខ្ញុំណា» Sooyeon .
«បាទខ្ញុំមិនទៅណាចោលអ្នកនាងទេ» Jaeyun .
«អឹម!» Sooyeon ក្រហឹមង៉ក់ក្បាល.
«ចឹងអ្នកនាងចាំបានដែលទេថាប្រុសម្នាក់នេះគេឈ្មោះអី?ហើយគេជាអ្នកណា?» Jaeyun .
«គេឈ្មោះ Park Sunghoon ហើយគេគឺជាប្អូនប្រុសរបស់ខ្ញុំ» Sooyeon នាងនិយាយពាក្យប៉ុន្មានម៉ាត់នេះចេញមក វាធ្វើឲ្យ Sunghoon រំភើបស្ទើរហោះទៅហើយ តែក៏ត្រូវគាំងស្ញេញពេលដែលឮបងស្រីរបស់គេនិយាយពាក្យប៉ុន្មានឃ្លាចុងក្រោយ «ហើយក៏ជាមនុស្សអាក្រក់ដែលធ្វើបាប Jaeyun របស់យើងទៀត.
«នេះបងចាំខ្ញុំបានខ្លះ..បែបនេះក៏ល្អពេកហើយ» Sunghoon និយាយរួចបម្រុងនឹងចូលទៅអោប Sooyeon តែនាងក៏ដើរថយក្រោយពីរបីជំហ៊ានហើយក្រវីក្បាលយ៉ាងលឿនដើម្បីបដិសេធការអោបរបស់ Sunghoon .
«អត់ទេយើងមិនស្គាល់ឯងនោះទេ» Sooyeon .
«អត់អីទេ!!~ ចឹងយើងមករំលឹករឿងចាស់ៗកាលពីមុនទៅ!~~ ខ្ញុំចាំបានថាកាលពីក្មេងបងចូលចិត្តធ្វើរបូរដែលធ្វើពីផ្កាពាក់ខ្លាំងណាស់!ចឹងបងចាំមួយភ្លែតណា~~» ថាហើយ Sunghoon ក៏ដើរទៅកាច់ផ្កាចម្រុះពណ៌យកមកក្រងចូលគ្នា ហើយក៏យកមកអោយបងស្រីរបស់ខ្លួន «នេះរួចរាល់ហើយ!~~ស្អាតទេ?» នាយក្រាស់លើកបង្ហាញបូរដែលធ្វើអំពីផ្កានោះអោយ Sooyeon មើល ព្រោះគេគិតថាបងស្រីរបស់គេនឹងចូលចិត្ត.
YOU ARE READING
Fire In The Heart (Complete √)
Novela Juvenilព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry