Episode XXXVI

343 32 4
                                    

    Fire In The Heart : Episode 36

    _______

  «ខ្ញុំមានឈាមប្រភេទ O យកឈាមរបស់ខ្ញុំទៅ!
ខ្ញុំស្ម័គ្រចិត្តបរិច្ចាគឈាមអោយទៅអ្នកជម្ងៃម្នាក់នេះ!!» Jongseong នាយមកដល់ក៏ហាស្តីឡើងទាំងគ្មានស្ទាក់ស្ទើរក្នុងការបរិច្ចាគឈាមទៅអោយអ្នកដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ ព្រោះថា Jaeyun ក៏ប្រៀបបីដូចជាប្អូនរបស់គេម្នាក់ដែរ .

  « Hyung , Riki » Sunghoon នាយក្រឡេកទៅឃើញបងៗនឹងប្អូនរបស់ខ្លួនដើរមកក៏ប្រលែងដៃចេញពីកអាវលោកគ្រូពេទ្យ ឯដៃដែរចង់ដាល់មុខលោកគ្រូពេទ្យបន្ថែមនោះក៏ទម្លាក់ចុះវិញ .

  «បើចឹងសូមលោកមកតាមខ្ញុំខាងនេះមកដើម្បីធ្វើការជោះឈាមពិនិត្យមើលសិន» Doctor និយាយទាំងដើរនាំមុខនាយសង្ហារ .

  «បាទលោក Doctor ! » Jongseong រៀបនឹងដើរចូលទៅតាមលោកគ្រូពេទ្យទៅហើយតែក៏ត្រូវអាក់ដំណើរបកមកវិញព្រោះតែសម្តីកំពូលប្អូនរបស់ខ្លួន ប្អូនមួយនេះបើរមិនជេរខ្លះទេគឺវាមិនកើត .

  «ខ្ញុំថា Jongseong Hyung ឯងគ្មានជំងឺស្អីក្រៅពីជំងឺអេដស៍ទេ !! ព្រោះ Hyung ដេកជាមួយស្រីមិនចេះរើសមុខបែបនេះ» Riki .

  «ម៉ាអាល្បល់យោ៎នេះ!មាត់ចង្រៃហួស!ឆាប់បិទមាត់ចម្រៃរបស់ឯងវិញអោយឆាប់ បើមិនចង់ងាប់មុនបានប្រពន្ធ» ក្រោយជេររួចនាយក៏ដើរចូលទៅតាមលោកគ្រូពេទ្យទៅ .

         បងប្អូនរបស់ Sunghoon ពេលដែលឃើញនាយមានសុវត្ថិភាពបែបនេះពួកគេក៏សប្បាយចិត្តមិនតិចដែរ ប៉ុន្តែគ្មានអ្នកណានិយាយថាបារម្ភចំពោះនាយទេ ព្រោះពេលនេះ Sunghoon មិនខុសពីមនុស្សបាត់បង់សតិឡើយ .

  «ពុទ្ធោអើយ!!~~ផាំង!~~~ប្រាវ~~» ដោយសារតែមួរម៉ៅ Sunghoon នាយក៏ធាក់កៅអីនៅមុខបន្ទប់សង្គ្រោះបន្ទាន់មួយជើងឡើងខ្ទិច នាយស្អប់ខ្លួនឯងខ្លាំងណាស់ដែរមិនអាចជួយអ្វីដល់អាល្អិតនោះបាន .

  «ណែអា K'hoon អាចង្រៃឯងឆ្កួតស្អីហាស់!» Heeseung នាយអត់មិនបានក៏ដាក់មួយម៉ាត់ទៅ ក្រែងលោលោកប្រុសប្អូនគាត់ដឹងសតិខ្លះ .

  «ត្រូវហើយ Hyung ដឹងទេថាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋត្រូវពិន័យអ្វីខ្លះ?» ឃើញចឹង Riki ក៏ជួយថែមគ្រឿង Heeseung បន្តិចបន្តួចដែរទៅ.

Fire In The Heart (Complete √)Where stories live. Discover now