Fire In The Heart : Episode 39
_______
«ខ្ញុំមិនអីទេបងកុំបារម្ភអីណា៎~~~» Jaeyun គេមិនអីទេតែអ្នកដែលអីនៅពេលនេះគឺ Sunghoon បន្ទាប់ពីត្រូវ Sooyeon វាយ4-5ថាសហើយនាយក៏អង្គុយអង្អែលក្បាលមិនឈប់បែបពកក្បាលហើយមើលទៅ សំខាន់បងនាយមិនបារម្ភពីនាយអីបន្តិចសោះបារម្ភតែអាល្អិតនឹងឯង ហ៊ឹក!អន់ចិត្តណាស់បងស្រឡាញ់ប្អូនមិនស្មើរគ្នាសោះ .
ក្រោយអង្គុយអន់ចិត្តអស់មួយសន្ទុះ Sunghoon ក៏ដើរចេញទៅក្រៅបន្ទប់ដើម្បីប្រាប់អ៊ុំមេផ្ទះអោយគាត់ធ្វើស៊ុបប៉ូវកម្លាំងអោយ Jaeyun ញ៉ាំ បន្តិចក្រោយមកលោកគ្រូពេទ្យក៏មកដល់ហើយក៏លាងរបួសដែលហូរឈាមអោយនាយតូចសាជាថ្មីហើយគាត់ក៏បានចាក់ថ្នាំបំបាត់ការឈឺចាប់ដែលនៅក្នុងថ្នាំប្រទេភនេះគឺមានសារធាតុម្យ៉ាងដែលអាចបណ្តាលអោយគេងលក់បាន ក្រោយពីជាតិថ្នាំជ្រាបចូលទៅក្នុងខ្លួនអស់ហើយ Jaeyun ក៏លង់លក់បាត់ទៅ នៅពេលដែលរួចរាល់អស់ហើយមុននឹងត្រឡប់ទៅវិញលោកគ្រូពេទ្យក៏មិនភ្លេចនិយាយផ្តែផ្តាំរឿងខ្លះៗប្រាប់ Sunghoon ដែរ .
«អ្នកជំងឺអស់អីហើយ!គ្រាន់តែអោយគេគេងអោយបានច្រើនហើយហាមធ្វើអោយមុខរបួសត្រូវទឹកអោយសោះព្រោះវាអាចនឹងមិនងាងជាសះស្បើយឡើយ!ហើយមួយទៀតហាមកុំអោយគេធ្វើការងារធ្ងន់ឬុលើកអ្វីដែលធ្ងន់ព្រោះអាបណ្តាលអោយរហែកស្នាមដេរសារជាថ្មីបាន!» លោកគ្រូពេទ្យគាត់និយាយផ្តែផ្តាំនាយយ៉ាងច្រើន ហើយនាយក៏យកចិត្តទុកដាក់ស្តាប់មិនអោយបាត់មួយពាក្យទេ .
«បាទខ្ញុំដឹងហើយលោកគ្រូពេទ្យ» Sunghoon .
«អរនៅមានរឿងមួយទៀតដែលខ្ញុំមិនទាន់បានប្រាប់លោក!គឺនៅពេលយប់ជាតិថ្នាំដែលនៅក្នុងខ្លួនអ្នកជម្ងឺនឹងសាបអស់ចឹងហើយគេអាចនឹងគ្រុនក្តៅបន្តិចបន្តួចគ្រាន់តែអោយមានអ្នកនៅចាំមើលថែអោយបានដិតដល់ផងទើបអ្នកជម្ងឺអាចជាសះស្បើយបានលឿន!ខ្ញុំមានតែប៉ុណ្ណឹងទេចឹងខ្ញុំសូមលាទៅសិនហើយ» លោកគ្រូពេទ្យ .
«បាទតាមស្រួលលោកគ្រូពេទ្យ អា Sing ជូនលោកគ្រូពេទ្យទៅវិញ!» Sing ក៏ជូនលោកគ្រូពេទ្យទៅវិញតាមបញ្ជាររបស់ចៅហ្វាយ .
![](https://img.wattpad.com/cover/368929393-288-k658029.jpg)
YOU ARE READING
Fire In The Heart (Complete √)
Ficção Adolescenteព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry