Episode XXV

318 36 0
                                    

    Fire In The Heart : Episode 25

    _______

  «អូនប្រាប់ហើយថាវាមករករឿងអូនមុន!! បងកុំទៅស្តាប់វានិយាយអី វានិយាយកុហក់តែទាំងអស់នឹង!» Feeya នាងមិនទុកអោយ Jaeyun និយាយអោយបានស្រួលបួលទេនាងក៏និយាយកាត់មុន.

  «សុំទោសផងចៅហ្វាយ! ខ្ញុំសុំអនុញ្ញាតទាន! ម៉ោះមកនេះអ្នកនាងត្រូវទៅជាមួយខ្ញុំ!!!» ដោយឃើញស្ថានភាពពេលនេះដូចជាទើសទាល់ភ្នែកពេក Sing ក៏ចាប់អូស Feeya ចេញពីមុខ Sunghoon ហើយនាំចូលបន្ទប់ធ្វើការរបស់ខ្លួនតែម្តងព្រោះគេត្រូវបង្រៀនការងារដល់នាងចឹងហើយទើបត្រូវធ្វើការនៅក្នុងបន្ទប់ធ្វើការតែមួយជាមួយគ្នា.

  «អាយ~~~អត់ទេ!យើងមិនទៅទេ!លែងយើង!!ដកដៃដ៏កខ្វក់របស់ឯងចេញពីខ្លួនយើងភ្លាមទៅ បង Sunghoon ជួយអូនផង» ទោះបីជា Feeya នាងខំប្រឹងស្រែកជេរផងរើផងយ៉ាងណាក៏នៅតែមិនឈ្នះកម្លាំងរបស់ Sing ក៏ត្រូវ Sing ចាប់អូសទាំងច្រង៉ាប់ច្រងឹលចូលទៅក្នុងបន្ទប់ហើយចាក់សោជាប់ដើម្បីកុំអោយ Feeya នាងទៅរំខានចៅហ្វាយរបស់ខ្លួនទៀត.(ល្អណាស់បង Sing ចាំអូនប្រាប់ Bro Hoon អោយថែមប្រាក់ខែអោយបង😽😹)

  «ឯង!!! ឆាប់មកនេះជាមួយយើង» ពេល Sing អូស Feeya ចេញទៅបាត់ Sunghoon ក៏អូសដៃ Jaeyun ចូលទៅក្នុងបន្ទប់ធ្វើការរបស់នាយដូចគ្នា

  «លោកចាប់អូសខ្ញុំមកទីនេះធ្វើអី» Jaeyun .

  «ឯងពូកែនាំរឿងណាស់ មកមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏បង្ករឿងអោយឈឺក្បាលមិនចេះចប់សោះ!» Sunghoon .

  «បើលោកពិបាកខ្លាំងណាស់ ក៏បញ្ជូនខ្ញុំអោយត្រឡប់ទៅផ្ទះវិញទៅ! ខ្ញុំមិនបានសុំលោកអោយយកខ្ញុំមកឯណា!» Jaeyun .

  «តមាត់មិនបាត់មួយពាក្យ នេះតើយើងគួរតែដាក់ទោសឯងយ៉ាងមិចអោយសមទៅ!» Sunghoon .

  «ខ្ញុំមិនបានខុសទេ! អ្នកដែលខុសគឺជាគូរស្នេហៃសំណព្វបេះដូងលោកទៅវិញទេ!អឹម!» ដោយគ្រឺតដែល Jaeyun តមាត់នឹងនាយពេក Sunghoon គេក៏ចាប់ថើបបំបិទមាត់មិនអោយ Jaeyun និយាយបានតទៅទៀត ដោយការថើបនេះគឺជាការថើបយ៉ាងព្រៃផ្សៃបំផុត ដោយនាយខាំជញ្ជក់មាត់ Jaeyun ខ្លាំងៗទោះជាដឹងហើយថា Jaeyun បែកមាត់ក៏នាយមិនប្រណីដែល.

Fire In The Heart (Complete √)Where stories live. Discover now