Fire In The Heart : Episode 35
_______
«អូនជឿទេ?ជឿថាបងហ៊ានរំលោភអូននៅទីនេះ
សភាពបែបនេះអោយស្លាប់ភ្លាមៗនៅនឹងកន្លែងដែរទេ Sim Jaeyun!» Sunghoon នាយនិយាយទាំងសម្លេងកាចគម្រាមអាល្អិតដែលក្បាលរឹងចចេសចង់ដើរដោយខ្លួនឯងនោះ Jaeyun ដោយខ្លាចថានាយនឹងធ្វើបែបនោះមែនក៏ដើរបកមកវិញហើយក៏ឡើងជិះពីលើខ្នងរបស់ Sunghoon ឃើញរឹកពារកូនឆ្កែ Puppy បែបនេះវាធ្វើអោយនាយទប់សំណើចមិនសើចមិនបាន .ពេលចេញដំណើរនៅតាមផ្លូវ Jaeyun និយាយពីនេះពីនោះមិនឈប់សោះឡើយហើយសុខៗគេក៏ស្រាប់តែនិយាយថា...
«ខ្នងរបស់លោកទន់ៗណាស់! ទន់ដូចជាខ្នងបងប្រុស Ice prince ដែលខ្ញុំស្គាល់កាលពីក្មេងចឹង!» Jaeyun ដាក់ចង្ការទៅលើស្មាធំទូលាយហើយក៏ពោលពាក្យប៉ុន្មានម៉ាត់នេះឡើងមក .
«នៅលើខ្នងរបស់បងហើយអូននៅហ៊ាននិយាយពីប្រុសផ្សេងផងហែ!» Sunghoon បាយធ្វើជានិយាយដូចជាង៉ក់ងរនឹង Jaeyun យ៉ាងចឹង .
«សុំទោសផង!ខ្ញុំឈប់និយាយក៏បានដែរ» Jaeyun និយាយរួចក៏អោបមុខចុះបណ្តាលអោយផ្ទៃមុខប៉ះទៅនឹងខ្នងរបស់ Sunghoon ធ្វើអោយនាយដឹងភ្លាមថាគេកំពុងតែរកគេងហើយ នាយមិនចង់អោយគេគេងនោះទេព្រោះខ្លាចថាគេនឹងមិនភ្ញាក់មករកនាយវិញទើបនាយប្រឹងសួរបន្លប់ការគេងរបស់គេ .
«ក្មេងប្រុសម្នាក់នោះគេឈ្មោះអី?ហើយគេជានរណា?ហើយគេជាមនុស្សបែបណា?ហើយតើពេលនេះគេនៅទីណា?» Sunghoon នាយដឹងច្បាស់ណាស់ថាអ្នកដែល Jaeyun គេនិយាយគឺសម្តៅទៅលើនាយតាំងពីនៅក្មេង តែនាយនៅតែសួរគេទៀត តែសំណួររបស់នាយត្រឹមតែ4សំណួរតែប៉ុណ្ណោះប៉ុន្តែក៏ធ្វើអោយគេភាំងព្រោះគេក៏ចាំមិនបានផងមកពីកាលនោះគេនៅតូចពេក .
«ឈ្មោះហែស? ខ្ញុំចាំមិនបានទេដឹងតែត្រឹមថាខ្ញុំចូលចិត្តហៅគាត់ថាបងប្រុស Ice prince ព្រោះតែគាត់ពិតជាពូកែជិះស្គីលើទឹកកកណាស់! គាត់គឺជាកូនមិត្តភក្តិប៉ារបស់ខ្ញុំ! បើនិយាយពីចរឹកវិញ គឺគាត់ជាមនុស្សល្អ សុភាពបុរស ហើយក៏ចូលចិត្តមើលថែមនុស្សដែលទន់ខ្សោយជាង គាត់ជាបុរសសង្ហារតាំងពីក្មេងហើយពេលនេះក៏ប្រហែលជាគាត់សង្ហារខ្លាំងណាស់!» គ្រប់ពាក្យគ្រប់ម៉ាត់ដែល Jaeyun និយាយធ្វើអោយ Sunghoon ញញឹមបិទមាត់មិនជិតនោះទេព្រោះតែគេកំពុងតែនិយាយលើកសរសើរពីខ្លួននាយពេកហើយ នាយមិនដឹងថាកាលពីក្មេងគេស្រឡាញ់នាយដល់ថ្នាក់នេះសោះ .
YOU ARE READING
Fire In The Heart (Complete √)
Fiksi Remajaព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry