Fire In The Heart : Episode 14
_______
«ណែលោក!!! នេះលោកបែកក្បាលតែបន្តិចសោះដល់ថ្នាក់បាត់បង់ការចងចាំផងហ្អែ!? ទៅពេទ្យឲ្យពេទ្យពិនិត្យដែលទេ?!» Jaeyun ក៏សួរបញ្ឈឺរទៅ Sunghoon វិញ.
«នេះ....នេះឯង!!~~~ សម្រេចថាលាងឲ្យដែលទេ?» Sunghoon .
Jaeyun មិននិយាយច្រើនគេក៏ទៅអង្គុយទល់ជាមួយនឹងមុខនាយក្រាស់ដើម្បីងាយស្រួលក្នុងការលាងរបួសនឹងលាបរបួរឲ្យនាយក្រាស់ ហើយ Jaeyun លើកដៃក៏ជូតឈាមចេញពីក្បាលនាយក្រាស់តិចៗ ដោយកម្លាំងដៃថ្នមបំផុត វាមិនធ្វើឲ្យ Sunghoon មានអារម្មណ៍ថាឈឺឬមានអ្វីមកប៉ះឡើយ ព្រោះកែវភ្នែករបស់គេរវល់តែសម្លឹងមើលទម្រង់មុខដ៏ស្រស់ស្អាតរបស់នាយតូចមិនព្រិចភ្នែក រហូតដល់ Jaeyun បិទរបួសឲ្យគេរួចរាល់.
«រួចរាល់ហើយ~~» ពេលដែលឮ Jaeyun និយាយបែបនេះទើប Sunghoon ដកភ្នែកចេញមកវិញ ហើយក៏ក្រលេកភ្នែកចំដៃរបស់នាយតូចដែលមានស្នាមរលាកទឹកក្ដៅនឹងស្នាមមុតដៃ ទើបនាយក្រាស់គេដឹងថានាយតូចគឺជាមនុស្សដែលពូកែទ្រាំនឹងពូកែខាងលាក់ណាស់ នាយតូចគួរណាតែប្រាប់គេនៅពេលដែលគេរករឿងខ្លួន រឿងនេះវាធ្វើឲ្យគេចិត្តទន់ភ្លាមៗ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ថាអាណិតនាយតូចឡើងមក.
«អរគុណហើយ!!! ហើយក៏សុំទោសដូចគ្នា!!» Sunghoon និយាយពាក្យប៉ុន្មានម៉ាត់នេះចេញមកក៏ធ្វើឲ្យនាយតូចរាងចម្លែកចិត្តដូចគ្នា.
«នេះលោកពេលដែលបែកក្បាលចឹងទៅក៏ស្រួលនិយាយគ្នាដែលតើណ៎! បើដឹងចឹងខ្ញុំទុកឲ្យបងស្រីរបស់លោកវាយលោកឲ្យបែកក្បាលជាងនេះហើយខ្ញុំមិន
ហាមទេ!» Jaeyun និយាយបែបលេងសើចដាក់ Sunghoon តែក្នុងចិត្តគឺចង់ឲ្យគេបែបនេះរហូតព្រោះវាគួរឲ្យស្រឡាញ់ណាស់.ចំណែកឯ Sunghoon គេក៏ផ្លាស់ប្តូរចរឹកវិញពេលដែលឮ Jaeyun និយាយទាក់ទងនឹងបងស្រីរបស់ខ្លួន គឺគេនឹកឃើញដល់រឿងកាលពីមុនហើយកំហឹងរបស់គេកកើតឡើងភ្លាមៗ.
(«អត់ទេអាHoon!! ឯងមិនត្រូវចិត្តទន់ឲ្យគេជាដាច់ខាត គ្មានផ្លូវទេ គេជាកូនរបស់សត្រូវរបស់ឯង ឯងត្រូវចាំ!មិនត្រូវចិត្តទន់ជាមួយគេជាដាច់ខាត!») Sunghoon គេគិតពាក្យទាំងនេះនៅក្នុងចិត្ត ហើយបន្ទាប់ពីការគិតរួចមកក៏ស្របពេលដែលនាយតូចងើបឈរបម្រុងនឹងដើរចេញល្មម Sunghoon ក៏ដើរទៅទាញ Jaeyun ឲ្យទៅផ្អឹបនឹងជញ្ជាំង ហើយក៏ដាក់មុខរបស់គេទៅកៀកមុខរបស់នាយតូចមែនទែន ហើយក៏ផ្តើមនិយាយតិចៗក្បែរត្រចៀកនាយតូច.
YOU ARE READING
Fire In The Heart (Complete √)
Novela Juvenilព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry