Fire In The Heart : Episode 16
_______
«ឯងចាំមើលទៅបើយើងមិនបានអី! ឯងក៏ដេកលក់មិនស្រួលដូចគ្នា!!» Sunghoon និយាយហើយគេក៏ដើរចេញទៅបាត់ ដោយទុកឲ្យនាយតូច Jaeyun ឈរឆ្ងល់មិនដឹងថានាយក្រាស់គេចង់ធ្វើអ្វីនោះទេ.
« Jaeyun ha~~~ តើគេម្នាក់នោះជាអ្នកណា??» Sooyeon សួរទាំងធ្វើភ្នែកម៉ក់ៗដូចជាកូនក្មេងដាក់នាយតូច.
«គេម្នាក់នោះគឺជាប្អូនប្រុសរបស់អ្នកនាង! អ្នកនាងចាំគេបានដែលទេ?» Jaeyun .
«អត់ទេ!» Sooyeon ឆ្លើយព្រមជាមួយនឹងការក្រវីក្បាលបញ្ជាក់.
«អ្នកនាងអាចគិតម្ដងបន្តិចៗ សន្សឹមៗបានណា~» Jaeyun .
ពេលនោះ Sooyeon ក៏ព្យាយាមគិតតាម
ពាក្យដែល Jaeyun និយាយ តែអ្វីដែលនាងបានឃើញនោះគឺមានតែរូបភាពដែល មនុស្សប្រុសមកចាប់ហែកសម្លៀកបំពាក់ខ្លួន បានធ្វើឲ្យ Sooyeon នាងភ័យខ្លាចនឹងស្រែកយំខ្លាំងៗ.«បញ្ឈប់ការគិតទៀតទៅអ្នកនាង» Jaeyun ព្យាយាមលួងលោម Sooyeon ហើយពេលនោះ Sooyeon ក៏រៀងស្ងាត់មាត់យំ ហើយនាយតូចក៏យកថ្នាំមកឲ្យនាងលេបបន្ទាប់មកក៏ដាក់ឲ្យនាងគេង.
Sunghoon វិញគេចេញពីបន្ទប់របស់ Jaeyun ទាំងចិត្តខឹងនឹងនាយតូចមិនតិចទេ.
«នេះខ្ញុំគិតខុសឬត្រូវទៅដែលឲ្យគេមកមើលបងស្រីរបស់ខ្ញុំនោះ!! ពុទ្ធោអើយ!!!!!!» Sunghoon គេខឹងពេកក៏ទាត់ខ្យល់មួយជើងលេង.
ដោយស្មុគស្មាញពេក Sunghoon គេក៏ចេញ
ទៅ Club ទាំងយប់ជ្រៅ ហើយពេលដែលគេត្រឡប់មកវិញគេក៏នាំមនុស្សស្រីកំដរម្នាក់ដែលស្លៀកពាក់បែប Sexy នាំចូលបន្ទប់គេងទាំងម៉ោង1:30យប់ មិនយូរក្នុងបន្ទប់ក៏ឮសម្លេងថ្ងួចថ្ងូររវាងមនុស្សប្រុសស្រីពីរនាក់ ដែលជាហេតុធ្វើឲ្យនាយតូចដែលនៅជាប់បន្ទប់នោះហើយកំពុងតែគេងលក់ស្រួលក៏ត្រូវភ្ញាក់ឡើងដោយសារតែសម្លេងរំខានមួយនោះផងដែល.«សម្លេងស្អីគេនឹង~~មិចក៏ពិបាកស្ដាប់ម្លេះ!!» Jaeyun .
Jaeyun ក៏ងាកទៅមើលរាងតូចម្នាក់ទៀតដែលកំពិងតែគេងលក់ ស្កប់ស្កល់ដោយសារតែជាតិថ្នាំ ព្រោះកាលពីក្បាលល្ងាចគេបានឲ្យនាងលេបថ្នាំហើយដោយសារតែក្នុងថ្នាំនោះមានសារជាតិថ្នាំងងុយគេង ទើបបានជានាងគេងលក់បែបមិនដឹងរឿងអីបែបនេះ ខុសពីនាយតូចដែលព្យាយាមគេងយ៉ាងណាក៏មិនលក់ ទោះបីជាខំយកដៃមកបិទត្រចៀកក៏ដោយ បន្ទាប់ពីនោះសម្លេងដែលនៅក្នុងបន្ទប់របស់ Sunghoon ក៏កាន់តែឮខ្លាំងទៅៗ ដែលអាចឲ្យនាយតូចដឹងបានថាសម្លេងមួយនោះគឺជាសម្លេងអ្វី.
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry