Episode XXXIII

351 33 3
                                    

    Fire In The Heart : Episode 33

    _______

  «ដូរកង់កើតឬអត់?» Sunghoon .

  «បាទគឺអាចដូរកើតទាន! សំណាងហើយចេះមានកង់ឡានសាគួរ ហើយណាមួយឡានបែកកង់តែមួយទេទាន!» អ្នកបើកឡានក៏ឆ្លើយទៅតាមអ្វីដែលគាត់បានពិនិត្យមើលឡានអម្បាញ់មិញ .

  «ទម្រាំតែដូរហើយគឺបហរើពេលយូរខ្លាំងណាស់ តើត្រូវការដូរឡានបន្តសិនដែរទេចៅហ្វាយ?» ពិតណាស់ទម្រាំតែឡានដូរកង់ហើយរួចរាល់គឺវាត្រូវការប្រើពេលទៅដល់ល្ងាចជាងឯណោះ ដោយខ្លាចថាអ្នកជាចៅហ្វាយប្រញាប់ Sing ក៏ស្នើសួរសំណួរនេះឡើង .

  «មិនបាច់ទេ!! យើងអាចរង់ចាំបាន» Sunghoon នាយនិយាយជាមួយនឹង Sing តែភ្នែករបស់នាយមិនបានមើលទៅ Sing នោះទេគឺភ្នែករបស់គេផ្តោតទៅលើ Jaeyun ដែលមិនខ្វល់ខ្វាយពីរឿងអីហាក់ដូចជាមានសេរីភាពណាស់ចឹង នៅពេលដែលគេបានមកឃើញទេសភាពព្រៃព្រឹក្សា .

  «បាទចៅហ្វាយ» ថារួច Sing ក៏ដើរទៅហៅកូនចៅដែលនៅឡានខាងកហរោយអោយមកជួយដូរកង់ឡានហើយនឹងជួយសម្អាតដែកគោលចេញពីលើផ្លូវទម្លាក់ទៅក្រៅផ្លូវ .

        មួយស្របក់ក្រោយមក ឆ្លៀតឱកាសដែលកូនចៅ ទាំងអស់ជាពិសេសគឺ Sunghoon បានភ្លេចខ្លួន ក៏ស្រាប់តែមានរថយន្តសេរីពណ៌ខ្មៅមួយគ្រឿងបើកបញ្ច្រាស់ទិសគ្នាពីឡានរបស់ក្រុម Sunghoon បានបើកកញ្ចក់បង្អួចឡានឡើងហើយក៏តម្រង់កាំភ្លើងមករក Sunghoon ដែលឈរបែរខ្នងអោយជាស្រេចនោះ ឯ Jaeyun ដោយក្រឡេកឃើញដោយចៃដន្យនូវរូបភាពបែបនេះគេក៏ប្រញាប់រត់ទៅរក Sunghoon យ៉ាងលឿនតាមដែលអាចធ្វើបាន .

  «លោកប្រយ័ត្ន!!!!!ផាំង!!» ខណៈពេលនោះសម្លេងស្នូរកាំភ្លើងក៏បន្លឺឡើងជាហេតុធ្វើអោយអ្នកគ្រប់គ្នាដែលនៅទីនោះមាបការភ្ញាក់ផ្អើលយ៉ាងខ្លាំង . ចំណែកឯរាងកាយរឹងមាំរបស់ Sunghoon ក៏ត្រូវដួលទៅម្ខាងដោយកម្លាំងដ៏តូចស្តួចស្តើងរបស់ Jaeyun ដែលបានរត់ទៅទាញច្រាននាយអម្បាញ់មិញ ដោយហេតុនេះទើបធ្វើអោយគ្រាប់កាំភ្លើងមិនបានត្រូវ Sunghoon នោះទេតែបែរជាមកត្រូវដៃខាងឆ្វេងរបស់ Jaeyun ទៅវិញ ហើយមួយគ្រាប់អម្បាញ់មិញនេះមិនមែនបាញ់បញ្ឆិតដៃរបស់ Jaeyun នោះទេគឺមួយគ្រាប់អម្បាញ់មិញបានបាញ់ជាប់គ្រាប់នៅក្នុងសាច់របស់ Jaeyun តែម្តង .

Fire In The Heart (Complete √)Where stories live. Discover now