Fire In The Heart : Episode 13
_______
បន្ទាប់ពីលាបថ្នាំលើរបួសដែលរលាកទឹកក្ដៅនោះរួច មួយសន្ទុះក្រោយមក Jaeyun ក៏កាន់ថាសអាហារលើកយកទៅជាន់លើសម្ដៅទៅកាន់បន្ទប់របស់ Sooyeon ដោយមិនបាច់ភ័យខ្លាចថានឹងត្រូវ Sunghoon ដឹងទៀតទេ ព្រោះ Sunghoon ជាអ្នកប្រកាសដោយខ្លួនឯងថា Jaeyun គឺជាពេទ្យដែលចាំមើលថែទាំ Sooyeon .
Jaeyun ឡើងទៅដោយមានជំនួយពី Bee ដែលចាំជួយលើកថាសអាហារទៅ ព្រោះដៃរបស់ Jaeyun នៅឈឺនៅឡើយ នៅក្នុងបន្ទប់ Jaeyun ហាក់មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនសោះ ចេះតែព្រួយបារម្ភពីលោកប៉ារបស់គេគ្រប់ពេល ព្រោះតាំងពីខ្លួនត្រូវនាយក្រាស់ចាប់ខ្លួនយកមក Jaeyun គេមិនដែលបាននិយាយជាមួយនឹងលោកប៉ារបស់គេសូម្បីតែបន្តិច.« Bee !! ខ្ញុំសុំពឹងឯងរឿងមួយបានទេ??» Jaeyun .
«ពឹងរឿងអីទៅ Jaeyun !» Bee .
«គឺឯងអាចឲ្យខ្ញុំសុំខ្ចីទូរស័ព្ទរបស់ឯងបន្តិចតើបានដែលទេ?» Jaeyun ខ្ចីទូរស័ព្ទរបស់ Bee ព្រោះទូរស័ព្ទរបស់គេត្រូវបាន Sunghoon បំផ្លាញខ្ចិចខ្ទីអស់ទៅហើយ.
«អឺ.... គឺថា....... ខ្ញុំមិនបានចិត្តអាក្រក់នោះទេណា Jaeyun ប៉ុន្តែបញ្ជាររបស់ចៅហ្វាយហាមមិនឲ្យពួកខ្ញុំដែលជាអ្នកបម្រើរបស់គាត់ជួយឯងនោះទេ បើចៅហ្វាយដឹងចៅហ្វាយមិនទុកខ្ញុំនោះទេ ខ្ញុំសុំទោសផងណា Jaeyun ខ្ញុំសុំទោសឯងពិតមែន» Bee .
«ឯងជួយខ្ញុំមួយលើកទៀតមកណា ហើយខ្ញុំសន្យាថាមិននាំទុកដល់ឯងឲ្យក្ដៅក្រហាយជាមួយដាច់ខាត» Jaeyun និយាយអង្វរករទៅកាន់ Bee ទាំងភ្នែករលីងរលោងរកយំ.
«ហើយឯងយកទូរស័ព្ទទៅធ្វើអី?» Bee .
«ខ្ញុំគ្រាន់តែចង់ដឹងពីសុខទុក្ខសុខភាពរបស់លោកប៉ា
ខ្ញុំខ្លះតែប៉ុណ្ណោះ ខ្ញុំសូមអង្វរឯងពិតមែនណា Bee ជួយខ្ញុំម្ដងទៀតទៅ» Jaeyun រកនឹងលោកដៃសំពះទៅកាន់ Bee ទៅហើយតែ Bee ក៏ព្រមឲ្យទូរស័ព្ទរបស់ខ្លួនទៅ Jaeyun ទាំងពិបាកចិត្ត.«អរគុណឯងខ្លាំងណាស់ Bee » និយាយហើយ Jaeyun ក៏ស្ទុះទៅអោប Bee តែម្ដងព្រោះត្រេកអររំភើបចិត្តពេក.
រួចហើយបន្ទាប់ពីនោះ Bee ក៏ចុះទៅយក
ទូរស័ព្ទរបស់នាងយកមកឲ្យ Jaeyun នៅក្នុងបន្ទប់ Sooyeon តែម្ដងបន្ទាប់ពីទូរស័ព្ទបានមកនៅក្នុងដៃហើយ Jaeyun ក៏ចុច Call ទៅលេខទូរស័ព្ទក្នុងផ្ទះរបស់ខ្លួន.
![](https://img.wattpad.com/cover/368929393-288-k658029.jpg)
YOU ARE READING
Fire In The Heart (Complete √)
Fiksi Remajaព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry