Episode XLV

352 34 1
                                    

    Fire In The Heart : Episode 45

    _______

  «បើឯងចង់បាននាងត្រឡប់ទៅវិញឯងរំលងសាកសពយើងអោយបានសិនទៅ!!!» ពេលនេះកែវភ្នែករបស់ពួកគេទាំងពីរកំពុងតែសម្លឹងគ្នាទៅវិញទៅមកទាំងភ្លើងកំហឹង ឯកាំភ្លើងក៏លើកមកភ្ជុងគ្នាទៅវិញទៅមកដែរ .

          ស្រីស្រស់ Feeya ពេលដែលឃើញបងប្រុសរបស់ខ្លួនចង់សម្លាប់មនុស្សដែលខ្លួនស្រឡាញ់បែបនេះនាងក៏យកខ្លួនទៅបាំងចំប្រឡោះកណ្តាលនៃពួកគេទាំងពីរក្នុងបំណងរារាំងមិនអោយពួកគេទាំងពីរសម្លាប់គ្នា តែពេលនោះក៏ស្រាប់តែមានរឿងដែលនឹកស្មានមិនដល់បានកើតឡើង...

ផាំង!!!,ផាំង!!!

          គ្រាប់កាំភ្លើងពីរគ្រាប់ដែរមួយបាញ់ចេញដោយ Sunghoon នឹងមួយទៀតបាញ់ចេញដោយ Yamin បានទម្លុះស្បែករបស់ Feeya ទាំងមកពីខាងមុខនឹងខាងក្រោយ នាងក៏ដួលទៅលើសាបភ្លាមៗ ឈាមក៏ហូរស្រោចជោគជាំពេញខ្លួនរបស់នាងនឹងនៅលើសាប .

  « Feeya នេះឯងធ្វើឆ្កួតស្អីនឹង!??» Yamin រត់ទៅលើករាងកាយទន់ល្អូករបស់ប្អូន ព្រមទាំងសួរទាំងហួសចិត្តនឹងទង្វើរដែលប្អូននាយបានធ្វើអម្បាញ់មិញ .

  «ហ៊ឹក!ជួយ...ខ្ញុំផង!ហ៊ឹក..ខ្ញុំ...ខ្ញុំឈឺ...
ឈឺចាប់...ណាស់!ជួយខ្ញុំ...ផងបងប្រុស!ហ៊ឹក!ហ៊ឹកៗ» Feeya នាងខំប្រឹងនិយាយទាំងភាពឈឺចាប់នឹងការជិតអស់ខ្យល់ ពេលឃើញបែបនេះ Sunghoon ក៏ចង់ចូលទៅមើលដែរ តែនាយក៏ត្រូវមកមើលមនុស្សស្រីម្នាក់ទៀតដែរជិតអស់ខ្យល់ដូចគ្នា ព្រោះនាងបានស្រែកហៅឈ្មោះរបស់នាយតិចៗទាំងមាន Jaeyun នៅក្បែរនាងមិនព្រមទៅណាឆ្ងាយពីនាងឡើយ .

  « Su....Sung.... Sunghoon » Minmika .

  « Minmika !!អូនទ្រាំបន្តិចទៅចាំបងនាំអូនទៅមន្ទីរពេទ្យណា៎!» ថារួច Sunghoon នាយរៀបនឹងលើកបីនាងឡើងទៅហើយតែក៏ត្រូវនាងចាប់ដៃនាយឃាត់ .

  «គ្មានប្រយោជន៍ទេ..ហ៊ឺក~~អូនដឹង...ដឹងថាអូនមិនអាច..មិនអាចនៅយូរទេ!ហ៊ឺក~~~បងស្តាប់អូន....
ស្តាប់អូននិយាយសិនបា....បានទេ?» Minmika .

  «ហ៊ឹម!!» Sunghoon នាយមិនហើបមាត់និយាយអ្វីនោះទេ តែនាយក៏ងក់ក្បាលបញ្ជាក់ .

  «អូនចង់ប្រាប់...ហ៊ឺក~~~ប្រាប់បងថា...អូនស្រឡាញ់...បងណាស់!ហ៊ឺក~~~ហើយអូនក៏...មិនដែរប្រែចិត្តពីបងដែរ....ហើយអូនក៏មិនដែរ....ស្តាយក្រោយទេ...ដែរ...ដែរស្គាល់បង!ហ៊ឹកៗ» Minmika .

Fire In The Heart (Complete √)Where stories live. Discover now