Episode XXXIV

357 44 8
                                    

    Fire In The Heart : Episode 34

    _______

  អាយ!អាយ!អាយ~~~~~

          សម្រែករបស់ Jaeyun បានស្រែកលាន់ឮយ៉ាងខ្លាំងព្រោះនៅខណៈពេលដែលគេកំពុងអង្គុយរង់ចាំ Sunghoon ក៏ស្រាប់តែមានដង្កូវមួយយ៉ាងធំកំពុងតែវាមករកគេ ពេលដែលបានឃើញដង្កូវដ៏ធំបែបនេះបានធ្វើអោយ Jaeyun ភ្លេចរាល់ការឈឺចាប់នៅក្នុងខ្លួនហើយបើកមាត់ស្រែកយកៗតែម្តង .

  « Jaeyun!!!» សម្រែករបស់ Jaeyun ក៏បានទាក់ទាញចិត្តរបស់ Sunghoon ធ្វើនាយមានអារម្មណ៍ថាភ័យព្រួយជាខ្លាំងព្រោះខ្លាចថានឹងមានឃាតករដែលតាមសម្លាប់នាយម្នាក់ទៀត ទើបនាយរហ័សស្ទុះស្ទារត់យ៉ាងលឿនទៅកន្លែងដែល Jaeyun នៅតាមរយៈសម្លេងស្រែករបស់គេ .

          តែពេលដែលនាយរត់មកដល់នាយស្ទើតែដាច់ចង្កេះផឹងព្រោះអ្វីដែលនាយគិតវាខុសពីកាពិតទាំងស្រុង ទៅដល់ភ្លាមនាយក៏ឃើញដង្កូវដ៏ធំមួយក្បាលនៅក្បែរ Jaeyun នាយក៏ដឹងដែរថា Jaeyun គឺខ្លាចប្រភេទសត្វល្អិតដង្កូវ កន្លាតអីជាដើម Sunghoon ដើរទៅចាប់ដង្កូវនោះបោះចេញទៅឆ្ងាយ ឯ Jaeyun នៅពេលដែលគេឃើញ Sunghoon ភ្លាមក៏ស្ទុះទៅអោបនាយយ៉ាងណែនទាំងទឹកភ្នែក .

  «លោកខ្ញុំ...ខ្ញុំខ្លាច ហឹក!ហឹក!» Jaeyun យំបណ្តើររៀបរាប់បណ្តើរទាំងនៅភ័យខ្លាច .

  «អស់អីហើយ..អស់អីហើយកុំខ្លាចអីណា!មានបងនៅទីនេះហើយកុំខ្លាចអី» Sunghoon នាយនិយាយបណ្តើរដៃអង្អែលក្បាលលួងលោមអោយ Jaeyun បាត់ភ័យខ្លាចបណ្តើរ បន្ទាប់មកនាយក៏នាំ Jaeyun ទៅរកកន្លែងដែលអាចសម្រាកបាន .

          យើងក្រឡេកទៅមើលទិដ្ឋភាពនៅកន្លែងបាញ់បង្ហូរឈាមឯណេះវិញ Sing នាយកំពុងតែព្យាយាមបាញ់តបតទៅខាងពួកសត្រូវទាំងដែលខាងគ្នារបស់នាយនៅសល់ចំនួនមនុស្សតែប៉ុន្មាននាក់តែប៉ុណ្ណោះ នាយដោះដូរគ្រាប់ជាច្រើនលើកច្រើនសាទៅហើយនៅតែមិនទាន់ឃើញកម្លាំងជំនួយមកដល់ទៀត ចំណែកឯខាងគូរសត្រូវក៏នៅគ្នីគ្នាច្រើនគួរសម នាយក៏ដឹងក្នុងចិត្តបើនៅតែបែបនេះទៀតនឹងមិនឈ្នះខាងសត្រូវឡើយ បើខាងជំនួយមកជួយលឿនគឺគេអាចមានសង្ឃឹមថានឹងឈ្នះតែបើមកជួយមិនទាន់នាយក៏រីករាយក្នុងការប្តូរជីវិតដើម្បីជួយចៅហ្វាយខ្លួន .

Fire In The Heart (Complete √)Where stories live. Discover now