Episode XXVIII

333 29 1
                                    

    Fire In The Heart : Episode 28

    _______

          ស្របពេលដែលពួកគេចុះមកដល់ខាងក្រោម
ពេលនោះក៏មានឡានពណ៌ខ្មៅដែលជាឡានសេរីទំនើបបំផុតប្រចាំឆ្នាំបើកមកឈប់ចតនៅពីមុខក្រុមហ៊ុនដើម្បីរង់ចាំនាយតូច Jaeyun ដែលនៅក្នុងនោះនាយក្រាស់ Sunghoon ក៏ដើរចេញពីក្នុងឡានមកដោយមាន Sing ជាអ្នកបើកទ្វារឡានអោយ ហើយនៅខាងក្រោយឡានរបស់នាយក្រាស់ Sunghoon ក៏មានឡានអង្គរក្សជាច្រើនគ្រឿងបើកចាំការពារផងដែរ នៅពេលនោះនាយតូច Jaeyun ក៏ដើរចេញមកដោយមានស្រីៗនឹងភេទទី3ដើរអមដំណើរមកជាមួយ ដែរទិដ្ឋភាពនេះប្រៀបដូចជាព្រះនាងកំពុងធ្វើដំណើរមករកព្រះរាជបុត្រយ៉ាងចឹង Jaeyun បានធ្វើអោយអ្នកនៅទីនោះឈរសម្លឹងភ្លឹកដូចទីងម៉ោងដោយសារតែរូបសម្រស់ដ៏ល្អសហរស់ផូផង់ឥតគណនាបាន ក្នុងចំណោមមនុស្សទាំងនោះក៏មាន Sunghoon ម្នាក់ផងដែរ Sunghoon នាយឈរសម្លឹងមិនព្រិចភ្នែករហូតដល់ Jaeyun ដើរមកជិតដល់នាយទើបនាយដកក្រសែភ្នែកចេញពី Jaeyun .

  «លោកហេតុអ្វីក៏លោកអោយខ្ញុំទៅចូលរួមកម្មវិធីរបស់លោកដែរ!» Jaeyun .

  «គ្រាន់តែចូលរួមសោះវាយ៉ាងមិច?» Sunghoon .

  «គឺខ្ញុំគ្រាន់តែចង់ដឹងហេតុផលដែលលោកអោយខ្ញុំទៅចូលរួមកម្មវិធីនេះ! តែបើលោកអោយខ្ញុំទៅចូលរួមកម្មវិធីបែបនេះលោកមិនខ្លាចលោកប៉ារបស់ខ្ញុំទៅកម្ទេចកម្មវិធីរបស់លោកទេហែស?!» Jaeyun .

  «ឯងសួរយើងបែបនេះឯងខ្លាចថាកម្មវិធីយើងដួល
រលំឬក៏ឯងខ្លាចថាឯងនឹងមិនវាននៅជាមួយយើង
បន្តទៀត?» Sunghoon អោបទៅនិយាយតិចៗដាក់ត្រចៀក Jaeyun .

  «នរក!!នៅជាមួយលោកប្រៀបដូចជាចុះនរកចឹង!» Jaeyun .

  «បើចឹងយើងគិតថាឯងក៏នឹងត្រូវរស់នៅនរកមួយនេះយូរតទៀតណាស់! ព្រោះថាលោកប៉ាដ៏សែនល្អរបស់ឯងពេលនេះកំពុងតែនៅឯប្រទេសចិនឯណោះ! អេហ៎តែពេលនេះលោកប៉ាដ៏សែនល្អរបស់ឯងកំពុងតែជិះយន្តហោះទៅលេងប្រទេសស្វីសក៏មិនដឹង» Sunghoon .

  «នេះលោកឯងកំពុងតែចង់ធ្វើអីលោកប៉ារបស់ខ្ញុំ?!» Jaeyun .

  «យើងមិនចង់ធ្បើស្អីលោកប៉ារបស់ឯងនោះទេ យើងគ្រាន់តែអផ្សុកហើយក៏ចង់លេងល្បែងឆ្មាកណ្តុរជាមួយនឹងលោកប៉ារបស់ឯងតែប៉ុណ្ណោះ ដោយលោកប៉ារបស់នាងគឺជាឆ្មាដែរចាំតាមចាប់កណ្តុរ» Sunghoon .

Fire In The Heart (Complete √)Where stories live. Discover now