Episode XLIV

320 35 3
                                    

    Fire In The Heart : Episode 44

    _______

  «ចាំពេលវាជេរឯងវិញម្តងទៅឯងនឹងដឹងហើយថាចុកឬមិនចុកនោះ!» Jongseong ថាហើយនាយក៏ដើរចេញទៅដែរ ទុកអោយ Heeseung នៅអង្គុយអស់សំណើចនឹង Riki .

  «សើចស្អី? ពេលចឹងហើយ Hyung នៅមានអារម្មណ៍សើចចេញទៀតហែស?!» Riki នាយសម្លក់មុខ Heeseung ដែលកំពុងតែសើចខ្លួននោះបន្តិចរួចក៏ក្រព័ទ្ធដៃចូលគ្នាទាំងមុខស្អុយប៉ែ .

Skip

          យើងងាកទៅមើលស្រីល្អកម្ររកបានដូចទឹកកន្លះក្អម Feeya វិញម្តង ក្រោយពីកូនចៅរបស់ Sunghoon ជូននាងមកដល់ភូមិគ្រឹះត្រកូល Kim ហើយនាងក៏ប្រញាប់ដកទូរស័ព្ទ Call ទៅ Yamin ដែលជាបងប្រុសយ៉ាងលឿន .

ទឺត~~~~~ទឺត~~~~

  «អាឡូ!ឯង Call មកមានការអី Feeya !»
Yamin .

  «អូឡូបងប្រុស! ឥឡូវនេះបងនៅទីណា? ហើយបងអោយកូនចៅរបស់បងយកវាទៅទិកនៅទីណា?» ក្រោយពីឮបងប្រុសខ្លួននិយាយភ្លាម Feeya នាងក៏
សួរយករកទីតាំងដែល Jaeyun កំពុងតែនៅភ្លាម ព្រោះនាងខ្លាចថា Sunghoon នឹងតាមរក Jaeyun ឃើញ .

  «ពេលនេះយើងនៅក្រុមហ៊ុនរបស់លោកប៉ា! ហើយយើងបានអោយកូនចៅរបស់យើងយកអាល្អិតនោះទៅទុកនៅកន្លែងឆ្ងាយនឹងមានសុវត្តិភាពពីអា Sunghoon ហើយ! ទីតាំងគឺនៅអគារបាក់បែកឆ្ងាយពីទីក្រុងសេអ៊ូលខ្លាំងណាស់!» Yamin .

  «ចឹងបង Send Location ដែលបងយកវាទៅទុកអោយមកខ្ញុំមក» Feeya និយាយចប់ Yamin ក៏ចុចបិទរួចក៏ Send Location ដែល Jaeyun កំពុងតែនៅទៅអោយប្អូននាយតាមអ្វីដែលនាងសុំ .

One day later

          រយៈពេលមួយថ្ងៃកន្លងផុតទៅយ៉ាងលឿន ចំណែកឯ Sunghoon នាយនៅតែខំប្រឹងព្យាយាមបើកឡានស្វែងរកនឹងសួរអ្នកដែលនៅតាមផ្លូវដែលនាយឆ្លងកាត់មិនឈប់ឈរអំពីដំណឹងរបស់ Jaeyun ទាំងថ្ងៃទាំងយប់ដោយនាយមិនបានគេងសម្រាកអោយបានពេញភ្នែកឡើយ .
          លុះរហូតដល់ពេលព្រឹកក៏ស្រាប់តែមានសារមួយបានផ្ញើរមកនាយថា “ បើសិនជាលោកចង់បានមនុស្សដែលលោកស្រឡាញ់ត្រឡប់ទៅវិញ លោកប្រញាប់ទៅតាម Location ដែលខ្ញុំបាន Send អោយលោកទៅ លោកត្រូវតែប្រញាប់ទៅអោយបានលឿនបំផុត ព្រោះពេលនេះមនុស្សដែលលោកស្រឡាញ់កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ហើយ! ” នៅពេលដែលអានសារនោះចប់ Sunghoon នាយក៏ប្រញាប់បើកឡានចេញទៅតាមទីតាំងដែលមនុស្សម្នាក់នោះបានផ្ញើរមកអោយនាយទាំងមិនគិតច្រើននោះទេ ទោះនាយមិនដឹងថាអ្នកណាគឺជាអ្នកផ្ញើរសារមកនាយក៏ដោយ ហើយក៏មិនខ្វល់នោះដែរថាអ្វីមនុស្សម្នាក់នោះបានប្រាប់នាយជាការពិតឬក៏អត់ក៏ដោយ .
          តែមុននឹងចេញដំណើរទៅ Sunghoon ក៏មិនភ្លេច Message ទៅប្រាប់ Sing នឹងបងប្អូនរបស់នាយអំពីទីតាំងដែលមនុស្សអាថ៌កំបាំងម្នាក់នោះបានប្រាប់នាយដូចគ្នាដែរ .

Fire In The Heart (Complete √)Where stories live. Discover now