Fire In The Heart: Episode 43
_______
ក្រោយនិយាយរួចពួកនាយសង្ហារទាំងបីក៏ប្រញាប់ចាកចេញទៅដោយ Sunghoon បានយកទូរស័ព្ទមកឆែកមើលទីតាំងដែល Feeya នាងបានផ្ញើរអោយនាយមុនបងប្អូនរបស់នាយ .
មុនពេលដែល Sunghoon ទៅដល់ Feeya នាងបានធ្វើអោយខ្លួននាងមានសភាពរញ៉េរញ៉ៃ ព្រមទាំងបានទះកំភ្លៀងខ្លួនឯង4-5ដៃទុកជាការហាត់ប្រាណ (មីចែហ៎អោយហែដដឺញុមទះអោយអត់ទេ ទះខ្លួនឯងនាំតែខាតកម្លាំងនឹង(-: ) នាងធ្វើបែបនេះគឺដើម្បីអោយមើលទៅនាងដូចជាត្រូវបានគេវាយដោយពួកចោរប្លន់ពិតមែន .
មិនយូរប៉ុន្មាន Sunghoon ក៏បានមកដល់កន្លែងកើតហេតុនោះ ពេលដែលចុះទៅដល់នាយក៏ឃើញ Feeya កំពុងតែពួននៅខាងក្រោយឡានទាំងដែលសភាពរបស់នាងពេលនេះពិបាកភ្នែកមើលខ្លាំងណាស់ .« Feeya !!!!» Sunghoon នាយបន្លឺសម្លេងស្រែកហៅកញ្ញាបួនសាច Feeya ដែលកពុងតែសម្តែងល្ខោននោះដែលជាហេតុធ្វើអោយនាងឮហើយក៏ស្ទុះទៅរកអោបនាយយ៉ាងលឿនមួយទំហឹងស្ទើរតែធ្វើអោយ Sunghoon ដួលផ្ងារក្រោយទៅហើយព្រោះតែវាភ្លាមៗពេក .
«ហ៊ឹក!បង Sunghoon ជួយអូនផងអូនខ្លាចខ្លែងណាស់!ហ៊ឹកៗៗ!ហ៊ឹក!» Feeya បញ្ចេញទឹកភ្នែករបស់នាងអោយហូរមកវូដូចបាក់ទំនប់ចឹងដើម្បីអោយ Sunghoon កាន់តែជឿនាងដោយគ្មានការសង្ស័យ .
«មានរឿងអីកើតឡើងខ្លះទៅ Feeya ??? ហើយឯណា Jaeyun វិញនោះ?» គ្រាន់តែឮ Sunghoon និយាយពី Jaeyun ភ្លាម Feeya នឹងក្តៅស្ទើរតែដូចបាយពុះ ព្រោះនឹងនៅនឹងមុខនាយប៉ុណ្ណឹងហើយបែរជានាយសួរពីសុខទុក្ខអ្នកផ្សេងទៅវិញ .
«អូនមិនដឹងនោះទេ!បង Hoon ha~~អូនខ្លាចណាស់!» Freya នឹងនិយាយរួចក៏បន្ថែមកម្លាំងអោបរឹត Sunghoon ថែមទៀត .
«ក្រែងនាងនៅជាមួយ Jaeyun ហែស??ហេតុអីក៏នាងមិនដឹងសោះចឹង? ហើយហេតុអីក៏ពួកចោរវាចាប់តែ Jaeyun ម្នាក់មិនព្រមចាប់នាងផងទៅ?! អូ!!!ឬក៏មិនមែនជាចោរទេតែជា....»
«ខ្ញុំពិតជាមិនដឹងរឿងអ្វីពិតមែន!! បង Hoon ha~~កុំទៅណាចោលអូនណា៎អូនខ្លាច!» Jongseong មិនទាន់នឹងនិយាយចប់ផងក៏ត្រូវ Feeya នាងនិយាយកាត់នាយបាត់ទៅហើយ ហើយ Sunghoon វិញនាយក៏ព្យាយាមបេះដៃ Feeya អោយចេញពីខ្លួនមិនស្ទើរទេ .
![](https://img.wattpad.com/cover/368929393-288-k658029.jpg)
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry