Part1: First meet

91 10 1
                                    

នៅឯជាយទីក្រុង មានភូមិគ្រឹះដ៏ស្គឹមស្កៃមួយដែលហ៊ុមពទ្ធ័ទៅដោយរបងថ្មដ៏ខ្ពស់ បើក្រឡេកទៅមើលខាងក្នុងវិញមានសួនច្បារ ស្រះទឹក ព្រមទាំងដើមឈើដែលបង្កើតឲ្យមានខ្យល់បរិសុទ្ធ។

 ងាកមកមើលខាងក្នុងផ្ទះវិញឃើញថាគ្រួសារដែលជាម្ចាស់ផ្ទះនេះកំពុងអង្គុយទទួលទានអាហារជុំគ្នាហើយម្នាក់ៗមានសភាពស្ងាត់ស្ងៀមមើលទៅគ្រួសារនេះហាក់សោះកក្រោះ សមាជិកនៅក្នុងផ្ទះ មានបុរសវ័យប្រហែលជា 60 ឆ្នាំជាងទៅហើយ មានប្រពន្ធម្នាក់ មើលទៅស្ត្រីម្នាក់នេះជាមនុស្សមុខមាំហ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ងាកមកមើលខាងក្នុងផ្ទះវិញឃើញថាគ្រួសារដែលជាម្ចាស់ផ្ទះនេះកំពុងអង្គុយទទួលទានអាហារជុំគ្នាហើយម្នាក់ៗមានសភាពស្ងាត់ស្ងៀមមើលទៅគ្រួសារនេះហាក់សោះកក្រោះ សមាជិកនៅក្នុងផ្ទះ មានបុរសវ័យប្រហែលជា 60 ឆ្នាំជាងទៅហើយ មានប្រពន្ធម្នាក់ មើលទៅស្ត្រីម្នាក់នេះជាមនុស្សមុខមាំហើយក៏មិនស្លូតប៉ុន្មានដែរ និងក្មេងប្រុសម្មាក់ដែលកំពុងអង្គុយញុាំបាយជាមួយគ្នា។ ក្មេងប្រុសម្នាក់នោះសម្លឹងមើលឪពុកម្ដាយរបស់គេ ហើយក៏បានស្រម៉ៃឃើញកាលពីគេនៅតូចគ្រួសាររបស់គេមានសំណើចក្អាកក្អាយនៅពេលដែលជួបជុំគ្នាម្ដងៗ ។គេក៏ឡើងចេញពីតុបាយហើយរៀបឡើងទៅលើបន្ទប់ ភ្លាមនោះម្ដាយរបស់គេក៏បានសួរនាំ :
- អ្នកស្រី Yerim : ញុាំតិចម្ល៉េះកូនប្រញ៉ាប់ទៅណា?
- លោក Hwang : មែនហើយកូននៅញុាំបន្តិចទៀតសិនទៅ ញុាំបានតែ2_3ម៉ាត់ប្រយត្ន័ឈឺក្រពះណាកូន
- Hyunjin : ខ្ញុំមិនអីទេប៉ាម៉ាក់ពិសាចុះ

និយាយរួចគេក៏ឡើងទៅលើបន្ទប់បាត់ទៅ។

គេមានឈ្មោះថា Hwang Hyunjin ជាកំលោះសង្ហារអាយុ22ឆ្នាំ ការសិក្សារវិញក៏បានខ្ពង់ខ្ពស់ចប់បរិញ្ញាបត្រពីបរទេស ព្រមទាំងជាកូនប្រុសទោលដែលត្រូវស្នងតំណែងជាអ្នកគ្រប់គ្រង Hwang GRP ជំនួសប៉ាគេផងដែរ។
+ពេលល្ងាច
នៅតាមដងវិថីមួយដែលមានដើមឈើដុះជុំវិញ មិនសូវជាមានរថយន្តរឺម៉ូតូណាធ្វើដំណើរច្រើនតាមផ្លូវនេះទេ យើងអាចសម្គាល់បានថាវាជាផ្លូវនៅឯជាយក្រុង ។ មានក្មេងប្រុសម្នាក់កំពុងជិះម៉ូតូតាមផ្លូវបណ្ដើរច្រៀងបណ្ដើរ ស្រាប់តែមានឡានមួយបានជិះមកបុកគេតែម្ដង

Good bye my sunshine ☆Where stories live. Discover now