Part29 : ចាប់ខ្លួន

38 5 5
                                    

Felix និង Beomgyu ដែលបានមើលព័ត៌មាននេះនៅមិនសុខក្នុងខ្លួនឡើយ។
ពួកគេក៏នាំគ្នាស្រូតទៅបុស្ដិ៍ប៉ូលីស។ អ្នកទាំង2បានមកដល់ប៉ុស្ដិ៍បូលីសឃើញថាលោក Hwang និងលោក Choi ព្រមទាំងកូនប្រុសរបស់ពួកគេត្រូវ
បានប៉ូលីសកំពុងនាំទៅឃុំឃាំងខ្លួនជាបណ្ដោះអាសន្នមុននឹងកាត់ទោសតាមក្រោយ  ។

Beomgyu រត់ទៅអោប Yeonjun ទាំងទឹកភ្នែកចំណែក Yeonjun វិញមិនអាចអោប Beomgyu វិញបានឡើយដោយសារតែដៃជាន់ខ្នោះទៅហើយ។
⪻ ហុឹក ហុឹក ហេតុអីក៏ទៅជាបែបនេះ? មិនអាចទេលោក police ពួកគាត់មិនមែនជាមនុស្សបែបនេះទេ ពួកគាត់ត្រូវគេចោទប្រកាន់ ⪼ Beomgyu
⪻ អូនមកធ្វើអី? ទៅវិញទៅបងមិនចង់ឲ្យអូនមកពាក់ពន្ធ័ទេ កុំលំបាកដោយសារបងអី⪼ Yeonjun

ចំណែក Felix វិញគេទប់ទឹកភ្នែកស្ទើរតែមិនបានដោយសារតែមនុស្សជាទីស្រលាញ់របស់គេបែជាត្រូវជួបរឿងបែបនេះ។ Felix សម្លឹងទៅកាន់ Hyunjin ទាំងក្ដីអាណិតចំណែក Hyunjin ក៏ញញឹមដាក់ Felix ដើម្បីបញ្ជាក់ថានាយមិនអីទេ។ Felix ម៉ាក់ធ្វើបែបហ្នឹងធ្វើអីកាន់ដៃប៉ាគេជាប់រួចពោលទាំងរអាក់រអួល :

⪻ ប៉ា! លោកប៉ាមិនមែនជាអ្នកធ្វើទេ គ្រប់គ្នាគឺស្អាតស្អំ លោក police ខ្ញុំយកជីវិតខ្ញុំមកធានា ពួកយើងត្រូវគេចោទប្រកាន់ ⪼ Felix
⪻ អ្នកទាំងអស់គ្នាថាត្រូវបានគេចោទប្រកាន់ អញ្ចឹងមានភុស្ដតាងដែរទេ? ⪼ Police
⪻ ភស្តុតាង ......... ឈប់សិនខ្ញុំដូចជានឹកឃើញរឿងអ្វីមួយ............ នឹកឃើញហើយ ! Yeonjun កាមេរ៉ាសុវត្ថិភាពរបស់បងដែលយើងមើលជាមួយគ្នាម្សិលមិញ⪼ Beomgyu
⪻ អូនសួរធ្វើអី? កាមេរ៉ានោះបងបង្កប់វា ក្រៅពីបងគ្មានអ្នកណាដឹងទេ ⪼ Yeonjun
⪻ អញ្ចឹងល្អហើយបងប្រាប់អូនមកថាវានៅឯណា? ⪼ Beomgyu
Yeonjun ក៏បានប្រាប់ Beomgyu ពីកន្លែងដែលនាយបង្កប់កាមេរ៉ាសុវត្ថិភាព។
បន្ទាប់មក Beomgyu និង Felix ក៏រូតរះទៅរកកាមេរ៉ានៅឯក្រុមហ៊ុន ហើយក៏បានយកកាមេរ៉ាដែលបង្កប់នោះយកមកឲ្យ Police ។
ក្រោយ Police បានឆែកមើលកាមេរ៉ារួចក៏ឃើញពីសកម្មភាពដែល Juhee លួចយកត្រារបស់ក្រុមហ៊ុន និងជាអ្នកដែលយកគ្រឿងញៀនទៅដាក់នៅក្នុងបន្ទប់ធ្វើការរបស់លោក Choi ហើយនិង Yeonjun ។
Police ក៏បានដាក់ការសង្ស័យទៅលើអគ្គនាយករងរបស់ Royal Group វិញ ។
ហើយនៅទីបំផុត ប៉ារបស់ Juhee និង Won hae ត្រូវបានប៉ូលីសចាប់ខ្លួនដាក់គុកពីបទចោទប្រកាន់អ្នកដ៏ទៃ។
មិនតែប៉ុណ្ណោះពួកគេក៏ជាអ្នកដែលជួញដូរគ្រឿងញៀន លាងលុយ ខុសច្បាប់ផងដែរ។
ក្រោយរឿងរ៉ាវចប់សព្វគ្រប់ពួកគេក៏បានរៀបចំស្ថានភាពក្រុមហ៊ុនឡើងវិញ ។ ចំណែកឯ Beomgyu និង Yeonjun ក៏បានប្រាប់ពីទំនាក់ទំនងរបស់ពួកគេទៅកាន់គ្រួសារផងដែរ។ លោក Choi និង អ្នកស្រី Suhaa មិនបានប្រកាន់ជំទាស់អ្វីឡើយ។
ល្ងាចមួយគ្រួសារ Hwang និងគ្រួសារ Choi បានធ្វើពិធីជួបជុំគ្នាដើម្បីទុកជាការអបអរដែលពួកគេបានរួចផុតពីរឿងដ៏អាក្រក់ទាំងនេះ ។
Yeonjun បាននាំ Beomgyu មកផងដែរ ចំណែក Beomgyu វិញខ្មាស់គេស្ទើរស្លាប់ទៅហើយដោយយល់ថាខ្លួនឯងមិនសាកសម ។
⪻ មើលចុះ! ពួកឯងទាំង2ពិតជាសមនឹងគ្នាមែន ⪼ លោក Hwang
⪻ អរគុណអ៊ំប្រុស ⪼ Yeonjun
⪻ អ្នកទាំង2គិតចង់រៀបការនៅថ្ងៃណាដែរ ⪼ អ្នកស្រី Yerim
សំណួរនេះធ្វើឲ្យ Beomgyu និង Yeonjun សម្លឹងមើលមុខគ្នាភ្លឹសៗ ។
⪻ សម្រាប់ខ្ញុំពេលណាក៏បានដែរឲ្យតែ Beomgyu យល់ព្រម ⪼ Yeonjun និយាយបណ្ដើរឆ្លៀតញាក់ភ្នែកដាក់ Yeonjun បណ្ដើរ
⪻ ពេលនោះអ៊ំស្រីនឹងជួយរៀបចំពិធីឲ្យអធិកអធមតែម្ដង ⪼ អ្នកស្រី Yerim
⪻ បាទអរគុណខ្លាំងណាស់ ⪼ Beomgyu
Hyunjin ក៏ចាប់ផ្តើមកត់សម្គាល់ឃើញថាម៉ាក់របស់គេប្រែមកជាស្លូតបូតចេះដឹងខុសត្រូវផងដែរ។
⪻ រវល់តែ សួរកូនខ្ញុំ ចុះក្មួយ Hyunjin វិញនោះ? ⪼
អ្នកស្រី Suhaa
⪻ ខ្ញុំហេស? ⪼ Hyunjin
⪻ មែនហើយ! មីងមិនដែលឃើញក្មួយមានស្នេហានោះទេ តើក្មួយមានអ្នកណានៅក្នុងចិត្តដែរទេ? ⪼ អ្នកស្រី Suhaa
⪻ ខ្ញុំ........ ខ្ញុំមិនដឹងទេ ⪼  Hyunjin
⪻ ហាកមិចក៏អញ្ចឹងកូន? ⪼ អ្នកស្រី Yerim
⪻ បានហើយអ្នកទាំងអស់គ្នានាំគ្នាញុាំទៅរវល់តែដេញដោលក្មេង ពេលណាគេជួបមនុស្សដែលគេស្រលាញ់ថ្ងៃរៀបការពួកយើងគង់តែដឹងទេ ⪼ លោក Choi
⪻ និយាយអញ្ចឹង ហេតុអីក៏គ្មានវត្តមានរបស់ Felix អញ្ចឹង? ⪼ អ្នកស្រី Suhaa
⪻ ពិតមែនហើយ! ⪼ លោក Choi
⪻ មែនហើយ! ពួកយើងមិនគួរភ្លេចគេទេ កូនប្រុសរបស់ខ្ញុំប្រហែលជាឯកាណាស់ហើយដែលនៅម្នាក់ឯង⪼ លោក Hwang
⪻ ចាំថ្ងៃស្អែកអូនទៅសុំទោស Felix ដោយផ្ទាល់ហើយហៅគេឲ្យមកនៅជាមួយពួកយើងវិញ ⪼ អ្នកស្រី Yerim
⪻ ហុឺម!ល្អណាស់ ទីបំផុតពួកយើងក៏មានសុភមង្គលវិញហើយ Hasha ⪼ លោក Hwang
⪻ ដើម្បីទុកជាការអបអរពួកយើងជល់កែវមួយ យេ! ⪼ Yeonjun
សំណើចក្អាកក្អាយបានបន្លឺឡើងពេញភូមិគ្រឹះ Choi ។
ក្រោយពិធីចប់ Yeonjun ក៏បាននាំ Beomgyu ត្រឡប់ទៅផ្ទះវិញ  ។  ពេលទៅដល់ផ្ទះ  Beomgyu រៀបនឹងចុះពីលើឡានតែត្រូវបាន Yeonjun ចាប់ដៃជាប់
⪻ Bye! យប់នេះសុបិន្តល្អណាអូនសម្លាញ់ ⪼ Yeonjun អង្អែលក្បាលសង្សារថ្នមៗ
⪻ ហុឺម! ទៅវិញប្រយត្ន័ប្រយ៉ែងតាមផ្លូវផងណា ⪼ Beomgyu
⪻ បាទបងដឹងហើយ! ⪼ Yeonjun ស្ទាក់ស្ទើរដូចមិនចង់ទៅវិញសោះ
⪻ ហាក!បងទាក់ទើអីទៅ? ឆាប់ទៅវិញទៅ ⪼ Beomgyu
⪻ បងមិនចង់ទៅទេ! បងចង់នៅក្បែរអូន ⪼ Yeonjun
⪻ អញ្ចឹងស្អែកនេះយើង Date គ្នា ok ទេ? ⪼ Beomgyu
⪻ បាទ! តែមុននឹងទៅនែក....ថើបបន្តិចមកហី ⪼ម Yeonjun
Beomgyu ថើបថ្ពាល់ Yeonjun ឲ្យគេអស់ចិត្ត
⪻ ហុឹម! បាននៅ? ⪼
⪻ ហុឹម!បងទៅហើយណា bye ⪼ Yeonjun
Yeonjun ក៏បើកឡានចេញទៅ Beomgyu នៅតាមមើលរហូតផុតកន្ទុយភ្នែក ស្រាប់តែពេលនោះមានបុរសម្នាក់យកក្រណាត់មកខ្ទប់មាត់របស់គេធ្វើឲ្យគេសន្លប់បាត់ទៅ ។
ព្រឹកឡើងពេលដែលបើកភ្នែកមក Beomgyu មានអារម្មណ៍ឈឺក្បាលហើយឃើញដៃរបស់ខ្លួនជាប់ចំណងអង្គុយលើកៅអីក្នុងបន្ទប់ងងឹតមួយ ។ Beomgyu ភ័យស្លន់ស្លោរហើយអ្វីដែលគេឃើញនៅនឹងមុខគឺជាវត្តមានរបស់ Juhee និងកូនចៅរបស់នាង ។
⪻ ហុឹស!ភ្ញាក់ហើយរឺ? ⪼ Juhee
⪻ ខ្ញុំនៅកន្លែងណា? នាងចាប់ខ្ញុំមកទីនេះធ្វើអីទៅ? ⪼
Beomgyu
Juhee សើចខ្លាំងៗ ⪻ ចាប់ឯងមកធ្វើអីហេស? ឯងជាអ្នកដែលធ្វើឲ្យប៉ាយើងជាប់គុក ឯងបំផ្លាញគ្រួសារយើង⪼ Juhee
⪻ ប៉ានាងជាអ្នកសាងដោយខ្លួនឯង! ⪼ Beomgyu

Good bye my sunshine ☆Where stories live. Discover now