Felix ស្ទើរតែធ្លាក់ចុះពីលើដំបូលទៅហើយតែត្រូវ Hyunjin ចាប់ដៃជាប់ ប៉ុន្តែគេនៅមិនទាន់ទាញ Felix ឲ្យមកវិញនៅឡើយនៅ។ Felix ហូរទឹកភ្នែកជោគថ្ពាល់សុំអង្វរ Hyunjin ចំណែក Hyunjin វិញបែជាញញឹមរីករាយនឹងភាពភ័យខ្លាចរបស់នាយតូច Felix ទៅវិញ។
,,, បងប្រុសបងចង់ធ្វើអីហ្នឹងឆាប់ទាញខ្ញុំទៅវិញទៅ
ហុឹក ហុឹក!! ,,, Felix និយាយទាំងយំ
,,, បើឯងសុំអង្វរយើងប្រហែលជាយើងចិត្តទន់ជាមួយឯង ,,, Hyunjin និយាយទៅកាន់ Felix ទាំងស្នាមញញឹមដ៏ត្រជាក់
,,, បងប្រុសកុំលែងដៃខ្ញុំអីខ្ញុំសុំអង្វរ😭 ទាញខ្ញុំទៅវិញទៅ បងកុំធ្វើបាបខ្ញុំបានដែរទេ? ,,, Felix
,,, ឃើញឯងបែបនេះយើងសប្បាយណាស់ដឹងទេ? ហើយឲ្យយើងចិត្តមេត្តាដាក់ឯងងាយៗយ៉ាងមិច? ,,, Hyunjin
,,, បើចង់ធ្វើក៏ធ្វើទៅ យ៉ាងណាម្ដាយកូនអ្នកទាំង2គ្មានអ្វីខុសគ្នាទេ បើជួលឲ្យតាមគេសម្លាប់ខ្ញុំនឹងម៉ាក់ខ្ញុំមិនបានក៏មកសម្លាប់ខ្ញុំដោយខ្លួនឯងផ្ទាល់ ,,, និយាយរួច Felix សើចខ្លាំងៗចំណែក Hyunjin វិញគេភ្ញាក់ផ្អើលនឹងសម្ដី Felix ក៏បានទាញ Felix មកវិញ ហើយក៏បានសួរនាំទាំងឆ្ងល់
,,, អម្បាញ់មិញនេះឯងនិយាយថាមិច?អ្នកណាជួលអ្នកណា? ,,, Hyunjin
,,, មិនបានដឹងល្អហើយកុំឲ្យស្គាល់ពីសារជាតិពិតរបស់ម៉ាក់លោក ,,, និយាយរួច Felix ក៏ចុះទៅក្រោមហើយទៅក្នុងបន្ទប់របស់គេបាត់ទៅ ចំណែកឯ Hyunjin វិញក៏បានទៅក្នុងបន្ទប់ដូចគ្នា យប់នេះគេដេកមិនងាយលក់សោះគេសញ្ជឹងគិតនឹងសម្ដី Felix
,,, អប្បាញ់មិញនេះខ្ញុំគ្មានបំណងចង់សម្លាប់គេទេ គ្រាន់តែលលេងឲ្យគេភ័យប៉ុណ្ណោះ ប៉ុន្តែហេតុអីសម្ដីរបស់គេ..... តើអ្នកម៉ាក់បានធ្វើអីដាក់ពួកគេទៅ ប៉ុន្តែហេតុអីខ្ញុំត្រូវជឿសម្ដីកូនចុងម្នាក់នេះ? វាគ្មានផ្លូវនោះទេម៉ាក់របស់ខ្ញុំមិនអាក្រក់ដល់ថ្នាក់នេះឡើយ ,,, គិតរួចគេក៏សម្ងំដេកបាត់ទៅ។+ព្រឹកថ្ងៃថ្មី
Felix បានចូលទៅកន្លែងធ្វើការទាំងអឹមអៀន ចំណែក Beomgyu ឃើញមិត្តគេបែបនេះក៏បានប្រញាប់ទាញដៃ Felix ឲ្យចូលមកខាងក្នុងហើយណែនាំ Felix ទៅឲ្យគេបានស្គាល់។ Felix ក៏បានធ្វើការនៅឯក្នុង Mart ជាមួយ Beomgyu ហើយថែមទាំងស្និទ្អស្នាលជាមួយអ្នកដែលនៅធ្វើការនៅឯទីនោះផងដែរ។