Part 18 : Party

30 4 2
                                    

+ Tomorrow

នាពេលល្ងាចម៉ោង3 ល្ងាចនាយតូចទាំង2រៀបចំខ្លួនរួចធ្វើដំណើរទៅកាន់ទីតាំងដែលគេបានប្រាប់។ ពួកគេក៏បានមកដល់ទីតាំងពិធីជប់លៀងនៅម៉ោង4ល្ងាច។

< អូហូ! ផ្ទះគេធំណាស់ហើយស្អាតទៀតផង > Beomgyu លាន់មាត់ភ្ញាក់ផ្អើល< Hmm > Felix< អេមិនភ្ញាក់ផ្អើលតិចទេហ៎? > Beomgyu< អត់ទេព្រោះភូមិគ្រឹះ HWANG ធំជាងនេះទៅទៀត> Felix< ហា? អូហូចង់ឃើញដល់ហើយ ឯងសំណាងដែលធ្លាប់បាននៅកន្លែងដែលល្អ > Beonmgyu< កន្លែងល្អប៉ុន្តែរស...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

< អូហូ! ផ្ទះគេធំណាស់ហើយស្អាតទៀតផង > Beomgyu លាន់មាត់ភ្ញាក់ផ្អើល
< Hmm > Felix
< អេមិនភ្ញាក់ផ្អើលតិចទេហ៎? > Beomgyu
< អត់ទេព្រោះភូមិគ្រឹះ HWANG ធំជាងនេះទៅទៀត> Felix
< ហា? អូហូចង់ឃើញដល់ហើយ ឯងសំណាងដែលធ្លាប់បាននៅកន្លែងដែលល្អ > Beonmgyu
< កន្លែងល្អប៉ុន្តែរស់នៅគ្មានក្ដីសុខតើមានន័យអីទៅ > Felix
< Hmm..... តោះចូលទៅក្នុងទៅកុំឲ្យយឺតយូរ > Beomgyu

ពួកគេបានចូលទៅក្នុងផ្ទះឃើញថាគេរៀបចំពិធីយ៉ាងស្រស់ស្អាត និងថ្លៃថ្នូរឲ្យសមនឹងភ្ញៀវដែលជាអ្នកមានមុខមាត់ក្នុងប្រទេស

< ចែ...! ចាំខ្ញុំយូរអត់ហ្នឹង? > Beomgyu
< ហុឹម...... មិនយូរអីណាស់ណាទេ នែនែ ឆាប់មកជួយគ្នាញាប់ដៃញាប់ជើងឡើង ណា.... រៀបចំឥវ៉ាន់ឲ្យរួចរាល់ដាក់ឲ្យមានរបៀបរៀបរយស្រួលនៅពេលដែលពិធីជប់លៀងចាប់ផ្ដើម យើងនឹងងាយស្រួលធ្វើឲ្យរហ័ដតែម្ដងណា > ចែ អ៊ែន ( ភេទទី3 ជាចាហ្វាយរបស់ Felix និង Beomgyu )
< បាទៗ > Felix, Beomgyu និងបុគ្គលិកប្រុសស្រីស្រី4នាក់ទៀត
< អឺកនែក! ចែចង់ប្រាប់រឿងម្យ៉ាងទៀត ខាង Drink របស់យើងត្រូវបានគេជួលឲ្យលុយច្រើនណាស់ គេបានសុំឲ្យមានសេវ៉ាកម្មលើកជូនភ្ញៀវផងដែរ អញ្ចឹងជួយបែងចែកគ្នាផងណា ធ្វើបានអត់គ្រប់គ្នា > ចែ អ៊ែន
< បាទ/ចាស បាន > Everyone

+ ភូមិគ្រឹះ HWANG
Hyunjin កំពុងរៀបចំខ្លួនយ៉ាងស្អាតបាត ទៅចូលរួមកម្មវិធីជប់លៀងមួយនោះ ដោយសារគ្រួសារ HWANG ត្រូវបានគេអញ្ជើញឲ្យទៅចូលរួមដែរ។ Hyunjin មិនចង់ទៅនោះទេប៉ុន្តែគេត្រូវតែទៅជំនួសលោក HWANG ព្រោះលោក HWANG មិនស្រួលខ្លួន។

Good bye my sunshine ☆Where stories live. Discover now