Part 6 : តើនេះជានរកមែនទេ?

34 6 0
                                    

ក្រោយពីទៅសួរសុខទុក្ខលោកយាយ Ju រួច Felix បានលាលោកយាយ Ju និង Beomgyu ត្រឡប់ទៅផ្ទះវិញ។ Beomgyu ក៏បានរត់ទៅតាម Felix ទាំងញញឹមពព្រាយ
- Beomgyu : អេឈប់សិន!ថ្ងៃនេះយើងអរគុណឯងហើយណា
- Felix : អរគុណអីទៅ ខ្ញុំមើលទៅក៏គ្មានបានធ្វើអីធំដុំឯណា?
- Beomgyu : កុំនិយាយបែបនេះ ថ្ងៃនេះឯងបានជួយខ្ញុំច្រើនណាស់ ហើយកុំភ្លេចថែរក្សារខ្លួនតាមផ្លូវយប់ណាស់ហើយ អ្នកផ្ទះឯងប្រាកដជាបារម្ភ
- Felix ញញឹម: ហុឺមខ្ញុំដឹងហើយ!ឯងក៏ឆាប់សម្រាកដែរទៅស្អែកត្រូវទៅរៀនផងណា
ពួកគេលើកដៃលាគ្នារួច Felix ក៏ដើរទៅឈរនៅដងផ្លូវរង់ចាំ Taxi។ គេរង់ចាំជិតកន្លះម៉ោងទៅហើយនៅមិនទាន់ឃើញមាន Taxi ឯណាទៀត គេក៏ចាប់ផ្តើមដើរតាមផ្លូវ យ៉ាងស្រងូតស្រងាត់ គេក៏យកកាសមកស្ដាប់បទចម្រៀងហើយនិយាយតិចៗម្នាក់ឯង ,,,,,, ព្រះអើយហេតុអីក៏ខ្ញុំភ្លេចសុំលេខទូរស័ព្ទលោកប៉ាទៅវិញ ប៉ាប្រហែលជាមិនទាន់មកពីក្រុមហ៊ុនវិញទេ Taxi ថ្ងៃនេះក៏យ៉ាងមិចមិនដឹងមិនសូវឃើញមានសោះ ខ្លះមានមនុស្សជិះ ខ្លះទៀតហៅមិនព្រមឈប់ ហ៉ើយគិតយ៉ាងមិចទៅខ្ញុំត្រូវដើរទៅផ្ទះមែនទេប៉ុន្តែភូមិគ្រឹះ  Hwang នៅឆ្ងាយទៀត នេះម៉ោង 8:35 នាទីយប់ហើយ លោកប៉ានៅឯណាទៅ ,,,,។
Yeonjun កំពុងតែបើកឡានឆ្លងកាត់តាមដងវិថីមួយនោះ ភ្លាមនោះគេក្រឡេកទៅមើលកន្លែងថ្មើរជើងនៅតាមដងផ្លូវ ឃើញក្មេងប្រុសម្នាក់ស្លៀកពាក់ជាសិស្សស្ពាយកាបូបដើរយឺតៗនៅតាមដងវិថី ,,, អេ!យើងដូចជាធ្លាប់ឃើញគេនៅកន្លែងណា ,,, គេក៏បើកឡានទៅជិតដើម្បីមើលមុខឲ្យច្បាស់ ,,, ប្អូនប្រុស Hyunjin! ហើយមិចក៏គេដើរតាមផ្លូវតែម្នាក់ឯងអញ្ចឹង? ,,, Yeonjun ក៏អើតតាមបង្អួចហើយស្រែកសួរ ,,, អេ!តើឯងកំពុងទៅណាហ្នឹង? ,,, Felix ហាក់មិនលឺនឹងសម្ដី Yeonjun ហៅ Yeonjun ក៏បានសុីផ្លេឡានហើយហៅគេម្ដងទៀត ,,, អេអាល្អិត! ,,,
Felix ភ្ញាក់ព្រើតហើយក៏ងាកទៅកាន់ Yeonjun
- Felix : ខ្ញុំ..... ខ្ញុំទៅផ្ទះ
- Yeonjun  : ឆាប់ឡើងឡានមក!
- Felix : ហេតុអីខ្ញុំត្រូវជិះឡានជាមួយលោក ខ្ញុំមិនស្គាល់លោកផង!
- Yeonjun : ហេអាល្អិត! ទើបតែជួបយើងម្សិលមិញសោះហេតុអីក៏ឆាប់ភ្លេចលឿនម្ល៉េះ?
- Felix ប្រឹងសម្លឹងមើលឲ្យច្បាស់គេក៏ស្គាល់ថាជា Yeonjun គេក៏លាន់មាត់ទាំងភ្ញាក់ផ្អើល: គឺជាបងសោះ
- Yeonjun : ត្រូវហើយមានអ្នកណាទៀតឆាប់ឡើងឡានមកនៅឈរដល់អង្កាល់ទៀត? (និយាយបណ្ដើរឆ្លៀតធ្មិចភ្នែកដាក់ Felix ទៀត)
ក្រោយឡើងឡាន Yeonjun ក៏បានសួរនាំទៅកាន់ Felix
- Yeonjun : មិចក៏ដើរតាមផ្លូវតែម្នាក់ឯងបែបនេះ? ហើយចុះមិចក៏មិនជិះឡាន?ឯណាអ្នកផ្ទះរបស់ឯង
( Felix ក៏បានរៀបរាប់តាមដំណើររឿង )
-  Yeonjun : ចុះមិត្តដែលឯងទើបតែរាប់អាននោះគេមានឈ្មោះអីទៅ?
- Felix :  គេឈ្មោះ Beomgyu ជាកូនបំណុលរបស់បងហ្នឹងណា
- Yeonjun : អូ!ឯងរៀនជាមួយគេ! ហើយពិតជាដឹងច្រើនមែនមកកូរ៉េមិនបាន2ថ្ងៃស្រួលបួលផង
- Felix : គឺគេជាអ្នកនិយាយប្រាប់ខ្ញុំ
- Yeonjun : គេមាននិយាយអាក្រក់ពីយើងទេ?
- Felix : អត់ទេគ្រាន់តែមើលទៅគេហាក់មួម៉ៅពេលដែលនិយាយពីបង
Yeonjun មិនបានតបតជាមួយ Felix ទេគ្រាន់តែញញឹមហើយនិយាយតិចៗម្នាក់ឯង ,,, គង់តែមានថ្ងៃណាជួបគ្នាទៀតទេក្មេងឆ្នាស់ ,,,

Good bye my sunshine ☆Where stories live. Discover now