ꕤ ងាកមកមើលការណាត់ជួបរបស់ Felix និងលោក Hwang វិញ ។ ꕥ
••មុនពេលណាត់ជួប••
+ភូមិគ្រឹះ Hwang នាពេលយប់
☏ សម្លេងទូរស័ព្ទបានរោទិ៍
➥ លោក Hwang : សួស្ដី! តើជាអ្នកគេណាដែរ?
➥ Felix : លោកប៉ា!
➥ លោក Hwang : អរ! Felix មែនទេកូន?
➥ Felix : បាទ!គឺខ្ញុំ លោកប៉ាសុខសប្បាយទេ?
➥ លោក Hwang : ប៉ាមិនអីទេ! ប៉ុន្តែកូននៅឯណាឥឡូវនេះ? តើត្រឡប់ទៅ Australia វិញហើយមែនទេ?
➥ Felix : អត់ទេប៉ា! កូននៅកូរ៉េដដែលទេ តើប៉ាអាចមកជួបកូនបានទេនៅថ្ងៃស្អែក?
➥ លោក Hwang : បានកូន! ប្រាប់ទីតាំងប៉ាមក
( Felix ក៏បានប្រាប់ទីតាំងកន្លែងណាត់ជួប )ការសន្ទនាត្រូវបានបញ្ចប់ ប៉ុន្តែម៉ាក់របស់ Hyunjin ដែលកំពុងឈរស្ដាប់នៅខាងក្រៅបន្ទប់ចាប់ផ្តើមមួម៉ៅ។
⪻ វានៅមិនទាន់ទៅ Australia វិញទេ? អាក្មេងនេះនៅចង់បានស្អីហើយ ⪼ អ្នកស្រី Yerimលោក Hwang បានទាញរូបថត Lee Ahra (ម្ដាយ Felix) យកមកមើល ។
⪻ បងសុំទោសដែលមិនអាចមើលថែកូនឲ្យបានល្អ! កំហុសគ្រប់យ៉ាងគឺមកពីបងទាំងអស់កន្លងមក ប៉ុន្តែបងសន្យានឹងអូនថាបងនឹងផ្ដល់ទ្រព្យសម្បត្តិ 40% ឲ្យទៅគេ ទុកជាការប៉ះប៉ូវដល់កូននិងអូន ⪼ លោក Hwang និយាយដោយមិនបានដឹងថាអ្នកស្រី Hwang បានឈរលបមើលនៅមាត់បង្អួច។⪻ ទ្រព្យសម្បត្តិ 40%? ហុឹស! ⪼ អ្នកស្រី Yerim
បន្ទាប់មកលោក Hwang ក៏បានដើរទៅបន្ទប់ធ្វើការបាត់ ។ អ្នកស្រី Yerim បានដើរចូលក្នុងបន្ទប់ហើយទាញរូបថតម្ដាយ Felix មកមើល ។ ចៃដន្យពេលនោះ Hyunjin ក៏មករកប៉ារបស់គេនៅក្នុងបន្ទប់ ប៉ុន្តែមិនទាន់បានឈានជើងចូលព្រោះលឺសម្លេងអ្នកស្រី Hwang កំពុងនិយាយអ្វីម្យ៉ាង ។
⪻ យើងស្អប់នាង! យើងខំជួលគេឲ្យទៅសម្លាប់នាងដើម្បីឲ្យអារម្មណ៍យើងស្ងប់ ប៉ុន្តែហេតុអី?ពេលដែលនាងស្លាប់ហើយនៅមានកូនប្រុសនាងម្នាក់ទៀត! ពេលនោះយើងគួរតែឲ្យគេសម្លាប់កូននាងម្នាក់ទៀត យើងមិនគួរទុកវាឲ្យរស់នៅទេ! ⪼ អ្នកស្រី Hwang និយាយទាំងកំហឹងហើយហែករូបថតម្ដាយ Felix ចោល។ Hyunjin ក្រោយពីបានដឹងលឺការពិតគេស្ទើរតែមិនចង់ជឿថាម៉ាក់របស់គេជាមនុស្សបែបនេះ។Hyunjin ក៏សម្រេចចិត្តដើរទៅបន្ទប់វិញទៅ ។
ព្រឹកស្អែកលោក Hwang រៀបចំខ្លួនហើយក៏ចេញពីផ្ទះទៅ ។ Hyunjin ដែលរៀបនឹងទៅធ្វើការ ប៉ុន្តែគេឃើញសកម្មភាពចម្លែកៗរបស់ម៉ាក់គេ គេក៏នៅចាំឃ្លាំមើលម៉ាក់របស់គេសិន ។ពេលនោះអ្នកស្រី Hwang បាន Call ទៅអ្នកណាក៏មិនដឹង។