នាពេលព្រឹកថ្ងៃចន្ទដើមសប្តាហ៍ កំលោះតូច Felix បានរៀបខ្លួនទៅរៀនដូចរាល់ដង ចំណែក Hyunjin វិញក៏រៀបខ្លួនប្រញ៉ាប់ប្រញ៉ាល់ជាង Felix ទៅទៀតព្រោះមានការប្រជុំបន្ទាន់នៅឯក្រុមហ៊ុន។
+ At University,,, Good morning Beomgyu! ,,, Felix រួសរាយទៅកាន់ Beomgyu ដូចរាល់ដង!
,,, Morning sunshine! ,,, Beomgyu ញញឹមខ្ជឹបពេលឃើញ Felix មកFelix ក៏បានចូលតុអង្គុយហើយក៏នាំគ្នារៀនតាមធម្មតា!
+ 5:00 pm
សិស្សទាំងអស់នាំគ្នាចេញពីថ្នាក់ប្រញាប់ទៅផ្ទះរៀងៗខ្លួនឯង Felix និង Beomgyu ក៏ដូចគ្នាពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរ
,,,ហាក!ម៉ូតូខ្ញុំកើតអីហ្នឹងមិចក៏ជើងវាធូរអស់អញ្ចឹង ,,, Beomgyu និយាយទាំងងឿងឆ្ងល់
,,, មិចក៏ទៅជាបែបនេះ ?ព្រឹកមិញនេះឯងជិះមិនបានមើលកិនអ្វីទេដឹង? ,,, Felix
,,, អត់ទេម៉ូតូយើងព្រឹកមិញមានកើតអីឯណា? ,,, Beomgyuគ្រានោះដែរ Won hee និងគ្នីគ្នារបស់នាង2_3ដែលនៅជ្រុងម្ខាង សម្លឹងមក Beomgyu ទាំងញញឹមញញែម Beomgyu ក៏បានឃើញពួកនាងដូចគ្នា
- Beomgyu : ខ្ញុំដឹងហើយថាមកពីហេតុអី
- Felix : ហេតុអី? ( Felix ក៏ចាប់ផ្តើមយល់នៅពេលដែលឃើញ Won hee),,, បានហើយ!បរម៉ូតូទៅជាងទៅតោះមក ,,, Felix
ដោយខ្ជិលមានរឿងពួកគេក៏បណ្ដើរម៉ូតូចេញទៅ ធ្វើឲ្យ Won hee ពេញចិត្តយ៉ាងខ្លាំងព្រោះនាងគិតថាពួកគេមិនហ៊ានជាមួយនាង។ Beomgyu បានយកម៉ូតូទៅឲ្យជាងជួសជុលនៅជិតសាលា ហើយក៏ដើរតាមផ្លូវជាមួយ Felix ដើម្បីហៅតាក់សុីជិះទៅមន្ទីរពេទ្យ។
ភ្លាមនោះដែរ Beomgyu ក៏បានទទួលទូរស័ព្ទដែល Call មកពីខាងមន្ទីពេទ្យ។
📞 : Hello ! យើងខ្ញុំ Call ទៅពីខាងមន្ទីរពេទ្យចា!
Beomgyu : បាទបាទ! មានការអ្វីដែរអ្នកគ្រូពេទ្យ?
📞 : លោកយាយរបស់លោកគាត់កំពុងតែពិបាកហើយ ខាងគ្រូពេទ្យយើងក៏កំពុងតែព្យាយាមជួយគាត់ សូមលោកប្រញាប់មកបន្តិចមក!
Beomgyu : បាទ.... ( Beomgyu កាន់ទូរស័ព្ទទាំងញ័រដៃ... បេះដូងរបស់គេលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅ )
- Felix : ធ្វើចិត្តឲ្យស្ងប់ណា! លោកយាយជាមនុស្សល្អព្រះនឹងតាមថែរក្សារគាត់ គាត់ប្រាកដជាមិនអីទេ! គ្រូពេទ្យប្រាកដជាអាចជួយគាត់បាន ( Felix កាន់ដៃ Beomgyu ជាប់ )
- Beomgyu : យើងមានអារម្មណ៍ មិនស្រួលក្នុងចិត្តសោះ លោកយាយ! លោកយាយកុំកើតអីណា!
- Felix : មិនអីទេៗ !គាត់មិនអីទេណា ទ្រាំបន្តិចទៅយើងជិតដល់មន្ទីពេទ្យហើយ
![](https://img.wattpad.com/cover/370334300-288-k488123.jpg)