+ភូមិគ្រឹះ HWANG
ពេលព្រឹកព្រលឹមសមាជិកគ្រប់គ្នាបានចុះមកតុ
អាហារគ្រប់ៗគ្នា ។
Hyunjin ក្រឡេកទៅមើលកន្លែងរបស់ Felix មិនបានឃើញគេសោះ ទើបរអ៊ូក្នុងចិត្តម្នាក់ឯង
,,, ក្មេងនេះក្រែងរាល់ដងចុះមកលឿនណាស់មែនទេ ឥឡូវ មិចមិនឃើញគេអញ្ចឹង? រឺគេទៅសាលាបាត់ហើយ ប៉ុន្តែក្រែងថ្ងៃនេះមិនមែនគេទៅសាលាឯណា? ,,
- លោក Hwang : អ្ហា៎! ចុះ Felix គេនៅឯណា? គេមិនទាន់ងើបពីគេងទេរឺ?
- ម៉ែដោះ : អ្នកប្រុសតូចចុះមកក្រោមយូរណាស់ហើយលោកម្ចាស់ ប៉ុន្តែគាត់ប្រាប់ថាមិនឃ្លានទេ ទើបមិន
បាននៅញុាំអាហារ
- លោក Hwang :ប្រហែលជាគេមិនស្រួលខ្លួនហើយ មិនបានញុាំអីពេលព្រឹកប្រាកដជាឈឺក្រពះមិនខាន រៀបចំអាហារយកទៅឲ្យអ្នកប្រុសតូចផង ខ្ញុំទៅធ្វើការហើយ! Hyunjin កូនមិនទៅក្រុមហ៊ុមទេហ៎ថ្ងៃនេះ?
- Hyunjin : អត់ទេលោកប៉ា! កូនចង់សម្រាកថ្ងៃ
- លោក Hwang : កើតអីកូនមិនស្រួលខ្លួនមែនទេ?
- អ្នកស្រី Yerim : ចេះឈឺស្អីតែកូនបង? Hyunjin កូនខ្ញុំក៏ចេះឈឺចេះហត់ដូចគ្នា
- Hyunjin : បានហើយម៉ាក់...! លោកប៉ាទៅធ្វើការចុះសុវត្ថិភាពតាមផ្លូវ* អ្នកបម្រើកំពុងរៀបចំអាហារយកទៅឲ្យ Felix
,,, មិនបាច់យកទៅឲ្យវាទេ បើវាមិនមកខ្លួនឯងទេកុំទៅបម្រើវាអី ,,, អ្នកស្រី Yerim
,,, ប៉ុន្តែ...នេះជាបញ្ជារបស់លោកម្ចាស់ ,,, អ្នកបម្រើ
-អ្នកស្រី Yerim : តែឥឡូវយើងនៅទីនេះ! យើងក៏ជាចាហ្វាយឯង ធ្វើតាមយើង រឺចង់ជំទាស់ចិត្តយើង?
- អ្នកបម្រើ : ចាសៗ !ខ្ញុំមិនហ៊ានទេលោកស្រី
- អ្នកស្រី Yerim : បានហើយយកអាហារទៅចាក់ចោលឲ្យអស់ទៅ! (និយាយរួចក៏ឡើងទៅលើបាត់)Hyunjin ដែលនៅជិតនោះក៏ដើរទៅជិតអ្នកបម្រើ
,,, ឲ្យអាហារមកខ្ញុំមក ,,, Hyunjin
,,, ប៉ុន្តែអ្នកស្រីឲ្យខ្ញុំយកវាចាក់ចោល ,,, អ្នកបម្រើ
,,, មិនអីទេ!ឲ្យខ្ញុំមក ,,, Hyunjin
ក្រោយបានអាហាររួច Hyunjin បម្រុងនឹងឡើងទៅរក Felix នៅជាន់លើប៉ុន្តែម៉ែដោះក៏បានប្រាប់
,,, អ្នកប្រុសតូចនៅឯសួនច្បារឯណោះ ,,,
,,, អរគុណអ្នកម៉ែ! ,,, Hyunjin ក៏ដើរចេញទៅ+សួនច្បារ
Hyunjin ដើររក Felix មិនងាយឃើញសោះព្រោះទីធ្លាភូមិគ្រឹះនេះធំខ្លាំង បន្តិចក្រោយមកទើបគេរកឃើញ Felix ដែលកំពុងអង្គុយស្រង៉ូតស្រង៉ាត់ម្នាក់ឯងនៅឯលើស្ពានឈើតូចមួយ។