Part 7 : ឯងមានគោលបំណងអ្វី?

41 4 0
                                    

+ Morning🌄

កម្លោះតូច Felix បានភ្ញាក់ពីដំណេកហើយក៏បានងូតទឹករៀបចំខ្លួនទៅសាលា។គេបានចុះមកញុាំអាហារពេលព្រឹកជុំគ្នាដូចរាល់ដង
~ felix ហា៎! តើនៅសាលាម្សិលមិញយ៉ាងមិចដែរកូន? ~ លោកHwang សួរទៅកាន់ Felix
-Felix : បាទមិនអីទេ
-លោក Hwang : ហុឺម!និយាយអញ្ចឹងតើកូនមានចង់បានអីដែរទេប្រាប់ប៉ាមក
- Felix : កូនមិនទាន់ដឹងនោះទេ
- លោក Hwang : អញ្ចឹងពេលណាដែលកូនត្រូវការកូនប្រាប់ប៉ាមកមិនបាច់ក្រែងចិត្តទេ
- អ្នកស្រី Yerim : Hyunjin ក៏ជាកូនបងដែរបងមិនគិតសួរគេខ្លះទេរឺ?
- លោក Hwang : Hyunjin ធំហើយ ម្យ៉ាងទៀតបងក៏បានឲ្យគេច្រើនដែរទាំងឡាន ទាំងឡាន រីសត និងកាតធនាគារ Felix ទើបតែមកគេមិនទាន់មានអ្វីដូច Yeonjun ទេ គេមិនហ៊ានសុំអ្វីបន្តិចពីបងផង
- Hyunjin : ប៉ាគួរតែនាំក្មេងនេះទៅទិញខោអាវស្លៀកពាក់ផងទៅ កូនអ្នកជំនួញលំដាប់ប្រទេសស្លៀកពាក់ដដែលៗខ្មាស់គេណាស់
- Felix : គឺមកពីខ្ញុំយកសម្លៀកបំពាក់មកតាមខ្លួនតិច
- លោក Hwang : អញ្ចឹងកូនចង់ទៅទិញឥវ៉ាន់នៅពេលណាចាំឲ្យ Jonh ជូនទៅ
- Felix : ចាំថ្ងៃអាទិត្យចុះ! និយាយអញ្ចឹងកូនមានរឿងចង់សុំប៉ា
- លោក Hwang : រឿងអីកូននិយាយមក?
- Felix : កូនចង់រៀនតែថ្ងៃចន្ទនិងថ្ងៃអង្គារប៉ុណ្ណោះ
- លោក Hwang : ហាកមិចអញ្ចឹងកូន?
- Felix: គឺកូនចង់មានពេលទំនេរឆ្លៀតរកលុយដោយខ្លួនឯង
- លោក Hwang : ហាកមិចអញ្ចឹងកូនបើកូនខ្វះខាតអីកូនសុំប៉ាមក ប៉ាចិញ្ចឹមកូនមួយជីវិតមិនឲ្យកូនលំបាកទេ
- អ្នកស្រី Yerim : ឆឹសមិនដឹងថារកការងារធ្វើបានដូចមាត់រឺអត់ផង បើមិនកើតទេកុំធ្វើដូចរឹងមាំ
- Felix : អ្នកម៉ាក់ទុកចិត្តចុះខ្ញុំបានរកកន្លែងការងារនោះរួចហើយ
- លោក Hwang : ហើយវាយ៉ាងមិចដែរកូនពិបាករឺអត់?ចុះម៉ោងពេលវេលាធ្វើការនោះ?
- Felix : អត់ទេកូនគ្រាន់តែធ្វើការស្រាលៗ ប៉ុណ្ណោះ គឺនៅថ្ងៃពុធដល់ថ្ងៃសៅរ៍ ម៉ោង12pm_7pm ប៉ុណ្ណោះ
- អ្នកស្រី Yerim : គេមិនស្លាប់ទេថ្នមហួសធ្វើមើលតែកូនស្រី

បកក្រោយមកវិញនៅយប់ដែល Felix ត្រូវ Hyunjin គំហកឲ្យខ្លាំងៗនោះគេបានគិតថាបើសិនជាត្រូវបានគេស្អប់ទៅហើយកុំពឹងពាក់គេអីរៀនរកលុយដោយខ្លួនឯងព្រោះថាខ្លួនគេត្រូវអ្នកស្រី Yerim បណ្ដេញចេញនៅថ្ងៃណាក៏មិនដឹង។គេបានទូរស័ព្ទទៅ Beomgyu សុំធ្វើការងារនៅឯ Mart ជាមួយគ្នា។

Good bye my sunshine ☆Where stories live. Discover now