part2 : អតីតកាលដ៏ឈឺចាប់

50 7 0
                                    

+មន្ទីរពេទ្យ

ក្រោយពីទទួលលុយពី Yeonjun រួចក្មេងប្រុសម្នាក់នោះក៏បានមកមន្ទីរពេទ្យដើម្បីមើលលោកយាយរបស់គេ គេសប្បាយចិត្តណាស់ព្រោះលុយដែលសល់ពីបង់ថ្លៃមន្ទីរពេទ្យទាំងប៉ុន្មានគេអាចយកទៅទិញអាហារនិងសម្លៀកបំពាក់ថ្មីឲ្យយាយរបស់គេផងដែរ។គេដើរចូលក្នុងបន្ទប់ដែលលោកយាយគេកំពុងសម្រាកទា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ក្រោយពីទទួលលុយពី Yeonjun រួចក្មេងប្រុសម្នាក់នោះក៏បានមកមន្ទីរពេទ្យដើម្បីមើលលោកយាយរបស់គេ គេសប្បាយចិត្តណាស់ព្រោះលុយដែលសល់ពីបង់ថ្លៃមន្ទីរពេទ្យទាំងប៉ុន្មានគេអាចយកទៅទិញអាហារនិងសម្លៀកបំពាក់ថ្មីឲ្យយាយរបស់គេផងដែរ។គេដើរចូលក្នុងបន្ទប់ដែលលោកយាយគេកំពុងសម្រាកទាំងដៃមានកាន់ឥវ៉ាន់សំពីងសំពោងជាងរាល់ដង ប៉ុន្តែគេហាក់គ្មានអារម្មណ៍ធ្ងន់ទេព្រមទាំងញញឹមពព្រាយទៅកាន់លោកយាយរបស់គេ។
~ លោកយាយចៅមកមើលលោកយាយហើយ ~

-លោកយាយ ju គ្រាន់តែឃើញចៅភ្លាមគាត់ក៏ចាប់ផ្ដើមឆ្ងល់ : Beomgyu ហា៎! ឯងកាន់អ្វីមកច្រើនម្ល៉េះចៅ? ( Beomgyu គឺជាក្មេងប្រុសដែលត្រូវ Yeonjun បើកឡានបុកនោះឯង )
- Beomgyu : ខ្ញុំទិញអាហារល្អៗមកផ្ញើលោកយាយព្រមទាំងសម្លៀកបំពាក់ថ្មីខ្លះៗផងដែរ
- លោកយាយ Ju : ហើយឯងបានលុយមកពីណាច្រើនម្ល៉េះទិញរបស់អស់ទាំងនេះ

Beomgyu ក៏រៀបរាប់តាមដំណើររឿង
-លោកយាយ Ju : ហើយឯងមានកើតអីរឺអត់?មើលឲ្យយាយមើលឯងបន្តិចមកឯងមានត្រូវត្រង់ណាខ្លះ ( គាត់ក៏បានឃើញរបួសនៅឯកែងដៃ និងបាតដៃរបស់ចៅប្រុស ) នែហើយមិចក៏មិនរកអីលាប ទុកយូរប្រយត្ន័ក្លាយណា
- Beomgyu តបទាំងញញឹម : អត់អីនោះទេលោកយាយ ប៉ុណ្ណឹងសោះសំខាន់គឺខ្ញុំបានលុយបង់ថ្លៃព្យាបាលលោកយាយហើយបានទិញរបស់របរឲ្យលោកយាយ ដូច្នេះខ្ញុំសប្បាយចិត្តច្រើនជាង
- លោកយាយ Ju : ថ្ងៃក្រោយជិះម៉ូតូត្រូវប្រយត្ន័ប្រយ៉ែងកុំជិះលឿនពេក ហើយកុំចង់ឈ្នះគេអីអ្នកណាចង់ទៅមុនក៏ទៅៗនេះសំណាងហើយដែលគ្រោះថ្នាក់ម្ដងនេះចៅមិនកើតអីធ្ងន់ធ្ងរនោះ
- Beomgyu : មិនមែនជាកំហុសរបស់ខ្ញុំទេ គឺមកពីអាបុិកនោះបើកឡានភ្លីភ្លើខ្លួនឯងតើ 🌚
- លោកយាយ Ju : យាយប្រដៅឯងព្រោះចង់ឲ្យឯងល្អយាយចាស់ហើយមិនអាចនៅមើលថែឯងបានរហូតនោះទេ
- Beomgyu ស្ទុះទៅអោបយាយរបស់គេ : អត់ទេចៅចង់ឲ្យលោកយាយនៅជាមួយចៅរហូតចៅនឹងខំរកលុយព្យាបាលលោកយាយឲ្យជាហើយនាំលោកយាយទៅផ្ទះវិញទៅរស់នៅជាមួយនឹងចៅណា។

Good bye my sunshine ☆Where stories live. Discover now