Part 4 : ខ្ញុំឈ្មោះ Lee Felix

33 4 0
                                    

+ភូមិគ្រឹះ Hwang

នាពេលព្រលឹមស្រាងៗលោក  Hwang បានទទួលទូរស័ព្ទមួយដែល Call មកពី Australia  គឺជាកូនចៅរបស់គាត់ឈ្មោះ John បានទូរស័ព្ទមក- John : ជម្រាបសួរលោកម្ចាស់!- លោក Hwang : ហុឺមតើមានការអីមែនទេ John? - John : សូមលោកម្ចាស់ធ្វើចិត្តឲ្យរឹងមុាំ  អ្នកស្រី Ahra ស្លាប់បាត់ហ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នាពេលព្រលឹមស្រាងៗលោក Hwang បានទទួលទូរស័ព្ទមួយដែល Call មកពី Australia គឺជាកូនចៅរបស់គាត់ឈ្មោះ John បានទូរស័ព្ទមក
- John : ជម្រាបសួរលោកម្ចាស់!
- លោក Hwang : ហុឺមតើមានការអីមែនទេ John?
- John : សូមលោកម្ចាស់ធ្វើចិត្តឲ្យរឹងមុាំ អ្នកស្រី Ahra ស្លាប់បាត់ហើយ
- លោក Hwang : ឯងនិយាយអីហ្នឹងអា John ក្រែងពេលដែលឯងទើបតែរក Ahra ឃើញនាងសុខសប្បាយទេតើ?
- John : ខ្ញុំអត់បានកុហកលោកម្ចាស់នោះទេ ខ្ញុំព្យាយាមរកអ្នកស្រី Ahra ឃើញពិតមែនប៉ុន្តែខ្ញុំមិនបាននៅជាប់លាប់ជាមួយគាត់នោះទេ គឺគាត់ចេះតែរត់គេចរហូត ក្រោយមកទើបខ្ញុំដឹងថាមានអ្នកតាមដានខ្ញុំដើម្បីបានដឹងពីកន្លែងរបស់អ្នកស្រី Ahra ហើយព្យាយាមធ្វើបាបគាត់ ទើបគាត់ចេះតែប្ដូរកន្លែងរស់នៅរហូត ខ្ញុំនេះគ្មានពេលទាក់ទងទៅលោកម្ចាស់សោះ
- លោក Hwang : អញ្ចឹងនាងពិតជាស្លាប់បាត់ហើយមែនទេ? តើនាងស្លាប់ដោយសារអីទៅ
- John : បើតាមខ្ញុំសួរគ្រូពេទ្យ គឺអ្នកស្រី Ahra មានជំងឺខ្សោយបេះដូង
- លោក Hwang ទន់ជង្គង់សម្រក់ទឹកភ្នែករួចនិយាយទៅកាន់ John : ចុះពិធីបុណ្យសពរបស់នាង?
- John : ខ្ញុំបាទបានរៀបចំរួចហើយ លោកម្ចាស់កុំបារម្ភអី
- លោក Hwang ដកដង្ហើមធំ : Hmm យើងអរគុណឯងហើយ! ចុះកូនរបស់យើងគេយ៉ាងមិចហើយ?
- John : អ្នកប្រុសតូចធ្វើចិត្តពុំទាន់បានទេ ខ្ញុំក៏បានព្យាយាមលួងលោមណាស់ហើយតែគាត់តែងតែសម្ងំម្នាក់ឯងរហូត
- លោក Hwang : ជាកំហុសរបស់យើង យើងអសម្ថភាពមើលថែប្រពន្ធកូនខ្លួនឯងមិនបានល្អ ឥឡូវអញ្ចេះចុះស្អែកឯងរៀបចំចេញដំណើរមកកូរ៉េវិញមក ហើយត្រូវនាំកូនប្រុសយើងមកជាមួយឲ្យបាន យើងនឹងយកកូនយើងមកនៅជាមួយយើងវិញ
- John : បាទ
- លោក Hwang : តាមផ្លូវឯងត្រូវការពារកូនយើងឲ្យល្អយល់ដែរទេ?
- John : សូមលោកម្ចាស់ទុកចិត្តចុះ!

Good bye my sunshine ☆Where stories live. Discover now