◦•●◉✿ 2ថ្ងៃកន្លងផុតទៅ✿◉●•◦
Felix បានណាត់ជួបប៉ារបស់គេ គេមិនដែលបានជួបប៉ាគេយូរណាស់ហើយ ព្រោះគេមិនដែលចង់ឈានជើងចូលភូមិគ្រឹះ Hwang ទៀតនោះទេ ។Beomgyu អផ្សុកពេកដែលនៅម្នាក់ឯង នាពេលល្ងាចក៏សម្រេចចិត្តចេញមកខាងក្រៅដើរលេងលំហែអារម្មណ៍ខ្លះ ។
დ .•*""*• ឧទ្យាន •*""*•.დ
Beomgyu ចុះពី Taxi រួចក៏ដើរម្នាក់ឯង ក្នុងឧទ្យាន។ បន្តិចក្រោយមកគេឃើញកន្លែងមួយរៀងស្ងាត់មិនមានមនុស្សអ៊ូអរ ក៏អង្គុយលេងហើយញុាំនំ។ ញុាំបណ្ដើរគិតបណ្ដើរ ᥫ᭡ គេភ្ជាប់ពាក្យនៅថ្ងៃនេះហើយ... ហេតុអីបេះដូងខ្ញុំឈឺម្ល៉េះគ្រាន់តែដឹងរឿងនេះ.... ប៉ុន្តែ...ពីមុនមកឯងតែងនិយាយថា គេជាប្រុសចង្រៃមែនទេ?ហេតុអីក៏ចង់ឲ្យប្រុសចង្រៃនោះមកខ្វល់នឹងឯង? Sihn Beomgyu ឯងគិតស្អីហ្នឹង? ឯងនឹងគេគឺខុសគ្នាដូចមេឃនឹងដី ........ ហុឹក ហុឹក ᥫ᭡
Beomgyu ក៏យកកាសមកស្ដាប់ចម្រៀងហើយផ្ដេកខ្លួនទៅលើស្មៅ ។⊱ ────── {.⋅ ♫ ⋅.} ───── ⊰
នៅពេលដែលលង់អារម្មណ៍នឹងចម្រៀងហើយគេងជិតលក់ ស្រាប់តែបុរសម្នាក់មកដេកនៅក្បែរ Beomgyu
ធ្វើឲ្យនាយតូច Beomgyu ភ្ញាក់ស្ទុះងើបអង្គុយភ្លាម ។
Beomgyu បើកភ្នែកធំៗទាំងងឿងឆ្ងល់
⪻ Choi Choi Choi Yeonjun...! ⪼ Beomgyu
⪻ ហុឺម!អីក៏ឆាប់ភ័យម្ល៉េះ?ខ្ញុំមិនមែនខ្មោចណា ⪼ Yeonjun
⪻ លោកមិននៅក្នុងពិធីរបស់ខ្លួនឯងទៅ? មកទីនេះធ្វើអី ?⪼ Beomgyu
⪻ ហាស? ពិធីស្អីទៅ? ⪼ Yeonjun
⪻ ក្រែងលោកនិងម្នាក់ស្រីដែលនៅជាមួយលោករហូតនោះភ្ជាប់ពាក្យជាមួយគ្នាថ្ងៃនេះរឺ? ⪼ Beomgyu
⪻ ហុឹស ហុឹស! ភ្ជាប់ពាក្យស្អីទៅ ឯងទៅដឹងមកពី
ណា?⪼ Yeonjun
⪻ គឺ.... Won hae និងស្រីម្នាក់នោះជាអ្នកប្រាប់ខ្ញុំ ⪼
Beomgyu
⪻ Juhee ប្រាប់ឯងបែបហ្នឹង? ⪼ Yeonjun ចាប់ផ្តើមក្ដៅក្នុងចិត្ត
⪻ ហុឺម! គេនិយាយថាធ្វើពិធីនៅ Special park ស្អីនោះ! ⪼ Beomgyu
⪻ តាមពិតនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនិង Juhee កើតនៅថ្ងៃដូចគ្នាទើបអ្នកនៅក្នុងក្រុមហ៊ុនគេរៀបចំអបអរថ្ងៃកំណើតឲ្យខ្ញុំនឹង Juhee ជាមួយគ្នាតែម្ដងទៅ ប៉ុន្តែខ្ញុំមិនចង់ទើបមិនទៅចូលរួម⪼ Yeonjun
⪻ ហុឺម...... នាងប្រហែលជាចាំលោកហើយ⪼ Beomgyu
⪻ ខ្ញុំគ្មានអីត្រូវខ្វល់ចំពោះរឿងនោះទេ ⪼ Yeonjun
⪻ ហេតុអីទៅ? ក្រែងលោកនឹងនាងស្និទ្ធស្នាលគ្នាខ្លាំងមិនអញ្ចឹងហី ? ⪼ Beomgyu
⪻ ត្រង់ណាដែលបញ្ជាក់ថាខ្ញុំនឹងគេស្និទ្ធស្នាលគ្នា? ⪼ Yeonjun ងើបអង្គុយដែរហើយសម្លឹងភ្នែក Beomgyu ចំៗ
⪻ គឺ... នាងនិយាយថានាងនៅជាមួយលោកមើលថែលោករហូតពេលនៅអាមេរិក ហើយម្យ៉ាងទៀតឲ្យតែខ្ញុំជួបលោកពេលណាគឺតែងតែឃើញនាងនៅក្បែរលោកជានិច្ច ⪼ Beomgyu
⪻ ពេលដែលខ្ញុំទៅអាមេរិកខ្ញុំមិនទាំងដឹងថាខ្លួនឯងនឹងត្រូវទៅផង ហើយនាងមិនដឹងជាទៅត្រៀមខ្លួនតាំងពីពេលណា បែជាមកតាមខ្ញុំទៅអាមេរិកដែរ ហើយរឿងដែលថា Juhee មើលថែខ្ញុំនៅជាមួយខ្ញុំរហូតនោះមិនមែនជាការពិតទេ ខ្ញុំមិនដែលចង់ឲ្យនាងមកនៅក្បែរខ្ញុំឡើយ ខ្ញុំនៅផ្សេងពីនាង ហើយកាលដែលឯងឃើញខ្ញុំនៅជាមួយនាង គឺនាងជាអ្នកមកក្បែរខ្ញុំខ្លួនឯង ចំណែកខ្ញុំក៏គិតថានាងគ្រាន់តែចង់ជួយខ្ញុំក្នុងនាមជាលេខាទើបព្រមឲ្យនាងនៅក្បែរខ្ញុំ ម្យ៉ាងដោយសារតែប៉ារបស់ Juhee ជាអគ្គនាយករងក្នុងក្រុមហ៊ុននេះផងទើបខ្ញុំចេះតែទុកមុខមាត់ឲ្យនាង ⪼ Yeonjun និយាយមិនដាច់ពីមាត់ ញាប់ដូចគេ Rap ធ្វើឲ្យ Beomgyu ចង់គាំង
⪻ អរ.. អរ! ជាការពិត? ⪼ Beomgyu
⪻ Hmm! ពិតណា ទោះខ្ញុំជាប្រុសសង្ហាតែខ្ញុំមិនចិត្តងាយនោះទេ ⪼ Yeonjun និយាយហើយធ្វើឲ្យ Beomgyu លួចអស់សំណើច
⪻ នែ!ខ្ញុំនិយាយមែនណា មិនមែនខ្ញុំជឿជាក់ទេ ខ្ញុំ Handsome ពិតមែន ហើយក៏សូមបញ្ជាក់ផងដែរតិចយល់ច្រឡំថាខ្ញុំមានចិត្តស្រលាញ់ Juhee ទៅ⪼ Yeonjun
⪻ ហុឹម! ⪼ Beomgyu ញញឹមទាំងមានអារម្មណ៍ថាធូរក្នុងចិត្ត ⪻ ប៉ុន្តែមិចក៏លោកមកទីនេះដែរ?⪼ Beomgyu
⪻ ខ្ញុំ Stress នឹងការងារពេកក៏គិតចង់រកកន្លែងស្ងប់ស្ងាត់បែបធម្មជាតិដើម្បីលំហែអារម្មណ៍ ហើយដើរសុខៗក៏ឃើញឯងពីចម្ងាយទើបរត់មកដេកក្បែរឯងហ្នឹងណា⪼ Yeonjun
⪻ ចុះក្រែងថ្ងៃកំណើតហី? party អីមិនទៅមកនៅអីជិតខ្ញុំ ប្រយត្ន័ Stress លើសដើម ⪼ Beomgyu
⪻ គឺចង់បានការដូរពីឯងហ្នឹងណា ⪼ Yeonjun ញញឹមដាក់ Beomgyu
⪻ ការដូរអីទៅ? ខ្ញុំគ្មានអីឲ្យលោកទេព្រោះមិនបានដឹងមុន ⪼ Beomgyu