+ ភូមិគ្រិះ HWANG at 5:00 am
នាយតូច Felix ចុះពីលើកាំជណ្ដើរមួយៗទាំងដៃមានកាន់វ៉ាលីនិងស្ពាយការបូបមួយនៅជាប់ខ្លួន។ ម៉ែដោះកំពុងនាំអ្នកបម្រើមកផ្ទះបាយដើម្បីចម្អិនអាហារសម្រាប់គ្រួសារ HWANG បានឃើញនាយតូច Felix។
,,, អ្នកប្រុសហា...! ទៅណាទាំងងឹតហ្នឹងមានកាន់វ៉ាលីមានស្ពាយកាបូបទៀត ,,, ម៉ែដោះ
,,, ខ្ញុំចេញពីទីនេះហើយអ្នកម៉ែ ,,,
Felix និយាយខ្សាវៗ
,,, ហើយមិចក៏ធ្វើអញ្ចឹង? នេះអ្នកប្រុសទៅនៅឯណា កុំធ្វើបែបនេះអីណាអ្នកប្រុសតូច ,,, ម៉ែដោះកាន់ដៃ Felix
,,, មិនអីទេខ្ញុំធំហើយ កុំបារម្ភអី ម៉ែជួយមើលថែលោកប៉ាខ្ញុំព្រមទាំងអ្នកគ្រប់គ្នាផង ខ្ញុំចាកចេញហើយ ,,, Felix
,,, ហុឹក!ហុឹក! ម៉ែមិនចង់ឲ្យអ្នកប្រុសទៅទេ អ្នកប្រុសតូចរបស់ម៉ែ កុំទៅអីណា ,,, ម៉ែដោះនិយាយទាំងយំ
,,, ខ្ញុំដឹងថាម៉ែដោះស្រលាញ់ខ្ញុំំណាស់ក្នុងផ្ទះនេះមានតែម៉ែដោះនិងលោកប៉ាទេដែលមិនស្អប់ខ្ញុំ ប៉ុន្តែខ្ញុំជាកូនប្រពន្ធចុង ខ្ញុំមិនសាកសមនឹងនៅនោះទេ លាហើយណាម៉ែដោះ ,,, Felix និងម៉ែដោះអោបគ្នាទុកជាការលាគ្នារបស់អ្នកទាំង2
,,, មានពេលមកលេងម៉ែ ផងណាអ្នកប្រុសតូច ,,, ម៉ែដោះ
,,, បាទ!អញ្ចឹងខ្ញុំទៅហើយ ម៉ែដោះចាត់ទុកថាមិនបានឃើញខ្ញុំទៅចុះដឹងដែរទេ កុំឲ្យលោកប៉ាគាត់ខឹងនឹងម៉ែ ,,, Felix និយាយរួចក៏ចាកចេញទៅកម្លោះតូចដើរចេញពីក្នុងភូមិគ្រឹះបានបន្តិចក៏ជួបនឹងBeomgyu ឈប់ម៉ូតូចាំទទួលនៅឯងផ្លូវ ។
,,, លំបាកឯងហើយដែលត្រូវងើបមកចាំយើងបែបនេះ ,,, Felix
,,, វាមិនទៅស្អីទេ យ៉ាងណាបើគ្មានកន្លែងត្រូវទៅមកនៅជាមួយយើងទៅនៅរហូតក៏បានដែរព្រោះយើងនៅតែម្នាក់ឯងទេ ,,, Beomgyu
,,, ឆ្កួត!ហើយឯងមិនចេះមានប្រពន្ធកូនទេអីយ៉ាប់មែន ,,, Felix
,,, យើងមិនចង់បានប្រពន្ធទេ យើងចង់នៅម្នាក់ឯង ,,, Beomgyu
,,, ok ok ឥឡូវឥវ៉ាន់ច្រើនណាស់ដឹកអស់រឺអត់? ,,, Felix
,,, តែវ៉ាលី១សោះមានអីពិបាក ,,, Beomgyuពួកគេក៏ធ្វើដំណើរទៅផ្ទះរបស់ Beomgyu ទៅ។
+ភូមិគ្រិះ HWANG
គ្រប់គ្នាចុះមកទទួលទានអាហារពេលព្រឹកតាមរាល់ដង។ នៅតុអាហារគ្មាន Felix គ្រប់គ្នាគ្មានអារម្មណ៍ចម្លែកចិត្តនោះទេព្រោះស្មានថា Felix មិនចុះមក ។ ពេលដែលញុាំអាហាររួច លោក HWANG បាននិយាយអំពីគំនិតរបស់គាត់។
,,, បងគិតថា នឹងឲ្យ Felix ទៅនៅផ្ទះផ្សេង បងនឹងឧបត្ថម្ភលុយកាក់ផ្ដល់ឲ្យគេគ្រប់យ៉ាងព្រោះគេក៏ជាកូនបងដែរ បើគេនៅទីនេះមិនចុះសម្រុងនឹងអូនបងឲ្យគេទៅនៅផ្ទះផ្សេងចុះ ! អា John ទៅហៅលោកប្រុសតូចឲ្យចុះមកក្រោមមក ,,, ។ លោក HWANG បង្គាប់ John ឲ្យទៅហៅ Felix
,,, បាទទាន! ,,, John ទទួលបញ្ជារួចក៏ឡើងទៅខាងលើបាត់ទៅ
,,, ហុឹស! ចាំបាច់ផ្ដល់លុយកាក់ធ្វើស្អីដែរ? ឲ្យវាទៅរស់នៅដោយខ្លួនវាមិនបានទេហេស? នៅចង់យកលុយពីផ្ទះនេះទៅឲ្យអាកូនប្រពន្ធចុងនោះទៀត ,,, អ្នកស្រី HWANG
,,, អូនកុំឲ្យការអត់ធ្មត់របស់បងដល់ដែនកំណត់ណា រាល់ថ្ងៃនេះអូនជ្រុលពេកហើយ កោតតែអូននិយាយបែបនេះទៅរួចបើជាកូនរបស់អូន អូនដាច់ចិត្តឲ្យគេទៅនៅខាងក្រៅទាំងគ្មានអ្វីក្នុងខ្លួនសោះបែបនេះទេ? ម្យ៉ាងវិញទៀតលុយទាំងអស់វាចេញពីញើសឈាមរបស់បងវាជារបស់ត្រកូល HWANG តាំងពីជំនាន់យូរយារមកហើយមិនមែនអូនជាអ្នកអាកាត់នោះទេ ស្ដាប់បានទេ ,,, លោក HWANG និយាយលឺៗដោយមុឺងម៉ាត់ធ្វើឲ្យអ្នកនៅក្នុងផ្ទះខ្លាចគាត់គ្រប់គ្នាព្រោះ លោក HWANG មិនដែលកាចបែបនេះទេ។
បន្តិចក្រោយមក John ចុះមកពីជាន់ខាងលើនិយាយទាំងស្លន់ស្លោ ,,, លោកម្ចាស់ អ្នកប្រុស Felix មិននៅនោះទេ ,,, John
,,, តើគេទៅណាទៅ? ,,, លោក HWANG
,,, ហ៉ើយ!ទៅរៀនដូចតែរាល់ដងហ្នឹងណា ធ្វើដូចស្លន់ស្លោ ,,, អ្នកស្រី HWANG
,,, មិនមែនទេទាន គឺថាគ្មានទាំងឥវ៉ាន់របស់អ្នកប្រុសតូចផងដែរ គឺនៅសល់តែសំបុត្រ១ច្បាប់ប៉ុណ្ណោះ ,,, John និយាយរួចក៏ហុចសំបុត្រជូនលោក HWANG