នាម៉ោង5:00 នាទី Beomgyu បានជិះម៉ូតូទៅធ្វើការឯក្នុង Mart ដូចរាល់ដងបន្ទាប់ពីទៅមើលលោកយាយនៅឯមន្ទីរពេទ្យរួច។
មកដល់ក្នុង Mart Beomgyu រៀបចំខ្លួនហើយក៏អង្គុយរង់ចាំភ្ញៀវមកទិញដូចរាល់ដង។ Mart ដែល Beomgyu ធ្វើការរៀងធំគួរសមដែរដែរ មានលក់គ្រប់មុខទំនិញទាំងអស់ ដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ គ្រឿងទេស ត្រីសាច់បន្លែសម្រាប់ធ្វើម្ហូប នំចំណីភេសជ្ជ: ផ្លែឈើ និងរបស់ផ្សេងៗទៀតជាច្រើន។ Mart នេះបើកចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 9:30 នាទីយប់ ហើយមានបុគ្គលិកឆ្លាស់វេនគ្នាផងដែរ។ Beomgyu ត្រូវមកធ្វើការនៅម៉ោង 5:30 នាទីល្ងាចដល់ម៉ោង 9:30 នាទីយប់ ជាមួយបុគ្គលិក2នាក់ទៀត គឺ Sanwoo អាយុ22 ឆ្នាំ ជាអ្នករៀបចំឥវ៉ាន់ក្នុងហាងឲ្យបានត្រឹមត្រូវ ក៏ជាអ្នកស្វាគមន៍ភ្ញៀវផងដែរ។ ឯអ៊ំស្រី Yin អាយុប្រហែលជាអ្នកបោសជូតនិងសម្អាតបន្ទប់ទឹក។ ពេលខ្លះអ្នកទាំង2ក៏បានជួយសម្រាលការងារអ៊ំ Yin ផងដែរ អ្នកទាំង2គោរពស្រលាញ់អ៊ំ Yin ណាស់ព្រោះគាត់ឧស្សាហ៍ព្យាយាមចិត្តល្អហើយក៏មិនដែលត្អូញត្អែរមួយម៉ាត់ណាឡើយ។
មេឃចាប់ផ្តើមងងឹតបន្តិចម៉ោងប្រហែលជា 7 យប់ មានមនុស្សម្នាក់សម្លេងដូចជាមនុស្សប្រុសបាន ទូរស័ព្ទមក Beomgyu។
- Beomgyu : អាឡូ!ជម្រាបសួរបាទ
- 📞: តើឯងឈ្មោះថា Beomgyu មែនទេ?
- Beomgyu : បាទមែនហើយ!តើលោកមានការអ្វីជាមួយខ្ញុំដែរ?
- 📞 : ឥឡូវនេះឯងកំពុងតែនៅឯណា?
- Beomgyu : តើលោកនៅឯណាហេតុអីបានជាមកសួរនាំខ្ញុំបែបនេះខ្ញុំមិនដែលស្គាល់លោកទេ
- ខ្ញុំជាកូនរបស់អ្នកស្រី Suhaa
- Beomgyu : ហា៎ពិតមែនរឺ? ( Beomgyu ស្រាប់តែនឹកឃើញថាគេបានផុតថ្ងៃកំណត់បង់លុយឲ្យអ្នកស្រី Suhaa ដល់ទៅ7ថ្ងៃ )
- 📞 : ឥឡូវនេះឯងនៅឯណា?
- Beomgyu : ខ្ញុំ..ខ្ញុំ..ខ្ញុំនៅឯ Star Mart (ឈ្មោះ Mart) ក្នុង Seoul នេះ
- ok! (និយាយរួចគេក៏ដាក់ទូរស័ព្ទចុះ)- Beomgyu : អេឈប់សិនលោកកុំទាន់អាលបិទ! ព្រះអើយខ្ញុំមិនទាន់មានលុយគ្រប់ទេធ្វើយ៉ាងមិចទៅឯប្រាក់ខែវិញ3ថ្ងៃទៀតទើបបើក ជីវិតអើយជីវិត ( គេរអ៊ូម្នាក់ឯង ធ្វើឲ្យ Sanwoo បានលឺ)
- Sanwoo :ឯងមានរឿងអី?
- Beomgyu : ម្ចាស់បំណុលខ្ញុំគេ Call មកខ្ញុំ ខ្ញុំបានលើសថ្ងៃកំណត់បង់ប្រាក់ឲ្យគេព្រោះខ្ញុំមិនទាន់មានលុយគ្រប់ទេលុយដែលរកបានខ្ញុំត្រូវចំណាយថ្លៃមន្ទីរពេទ្យឲ្យលោកយាយឥឡូវនេះចប់ហើយគេមកសួរទារដល់កន្លែងហើយ ហាហា😭 (គេធ្វើដូចជាចង់យំតែគេយំអត់ចេញ )🤣
- Sanwoo : ឯងសុំពន្យាពេលទៅក្រែងលោកគេយល់ព្រម
- Beomgyu : មិនដឹងថាគេយល់ព្រមរឺអត់?☹️
![](https://img.wattpad.com/cover/370334300-288-k488123.jpg)