Felix បានចាកចេញពីផ្ទះជាច្រើនខែ។ លោក HWANG ដោយសារតែពិបាកចិត្តរកកូនប្រុសមិនឃើញក៏មានជម្ងឺប៉ុន្តែមិនទាន់ធ្ងន់ធ្ងរអ្វីនៅឡើយទេ។
+ ល្ងាច
អ្នកស្រី HWANG បាននិយាយជាមួយ Hyunjin រឿងដែលគាត់ចង់ផ្សំផ្គុំ Hyunjin ជាមួយ Wonhee ប៉ុន្តែត្រូវ Hyunjin បដិសេធ។ នៅពេលនោះ Wonhee ក៏មកផ្ទះរបស់ Hyunjin ល្មម។ អ្នកស្រី HWANG ដោយចង់ឲ្យ Hyunjin និង Wonhee មានពេលតែ2នាក់ គាត់ក៏បានឲ្យ Hyunjin និង Wonhee ទៅធ្វើម្ហូបជាមួយគ្នា។ Hyunjin ដើរចូលផ្ទះបាយជាមួយ Wonhee ទាំងចិត្តមិនចង់។
< បង Hyunjin ហា៎! តើយើងគួរធ្វើអ្វីល្អទៅ? > Won hee
< ខ្ញុំគិតថាគួរតែធ្វើបង្អែមរឺក៏នំអ្វីទៅ ដោយសារតែពួកយើងញុាំអាហាររួចរាល់ហើយ > Hyunjin
< អរចាសអញ្ចឹងធ្វើនំក៏បានដែរ > Won hee
< ខ្ញុំទៅបន្ទប់ខ្ញុំមួយភ្លែតបន្តិចទៀតខ្ញុំមកវិញ > Hyunjinក្រោយពេលដែល Hyunjin ដើរទៅបាត់ Won hee ចាប់ផ្តើមរអ៊ូម្នាក់ឯង < ធ្វើនំស្អីវិញទៅបើមនុស្សស្អីក៏មុនចេះផង! អំកញ្ចាស់នោះយ៉ាប់មែនបែជាឲ្យយើងមកធ្វើរឿងអញ្ចឹងៗ Call សួរនាង Jen សិនក្រែងវាចេះ >
< Hello នាង Jen > Won hee Call ទៅមិត្តរបស់នាង
< អឺ!ហើយមានការអីដែរ? > Jen
< ឯងចេះធ្វើនំរឺអត់? > Won hee
< អឺចេះខ្លះដែរ ហើយសួរធ្វើអី? > Jen
< ឯងប្រាប់យើងពីវិធីធ្វើនំបានទេ? អាមួយអាដែលឯងចេះហើយស្រួលជាងគេ ឲ្យលឿនមកយើងប្រញ៉ាប់ > Won hee
< អឺអញ្ចឹងធ្វើ នំ Cup cake ទៅ > Jen បានរៀបរាប់ពីរបៀបធ្វើនិងគ្រឿងផ្សំដល់ Won hee
< អឺចាំហើយៗ > Won hee
< ហើយមិចសុខៗឯងមកសួរយើងពីអាអស់ហ្នឹងទៅវិញក្រែងឯងស្អីក៏មិនធ្វើដែរមែនទេ? > Jenដៃដន្យពេលនោះ Hyunjin ក៏មកដល់ល្មមប៉ុន្តែគេមិនបានដើរចូលក្នុងនោះឡើយដោយសារតែគេឃើញ Won hee កំពុងនិយាយទូរស័ព្ទក៏ឈរនៅខាងក្រៅ
< យើងមកលេងផ្ទះបង Hyunjin តែម៉ាក់របស់គាត់ឲ្យយើងធ្វើអីឲ្យញុាំយើងមិនចេះទើបសួរឯង > Won hee
< ចុះបើឯងទៅភូមិគ្រឹះ HWANG អញ្ចឹងអាក្មេង Felix នោះមិនសងសឹកឯងវិញទេហេះរឿងដែលពួកយើងចោទប្រកាន់វាថ្ងៃមុន > Jen
< វាធ្វើអីយើងកើតទៅ? វារត់ចេញខ្ចាត់ព្រាត់ពីភូមិគ្រឹះនេះបាត់ហើយ ឯងឃើញដែរទេនៅថ្ងៃនោះយើងបានជេរវាផង ទះវាផង ថែមទាំងបានចោទវាទៀត ធ្វើឲ្យបង Hyunjin និងអំស្រីស្អប់វា វាទ្រាំមិនបានក៏ចេញពីផ្ទះនេះទៅ > Won hee
< អួយ ! ទេវតាពិតជានៅខាងឯងពិតមែន Wonhee> Jen
< ប្រាកដហើយ! ពេលយើងឃើញមុខអាកូនប្រពន្ធចុងនិងអាក្មេងក្រីក្រមិត្តរបស់វានោះ យើងជ្រេញពួកវាណាស់ តែពេលនេះកម្ចាត់បាន១ហើយ > Won hee
< អញ្ចឹងបានហើយ!យើងបិទទូរស័ព្ទហើយយើងរវល់ > Jen
< ok! > Won hee