Part 23: ដឹងខ្លួន

35 4 5
                                    

+ ម៉ោង 11:11 Pm
Yeonjun បានគេងលក់ទាំងអង្គុយនៅក្បែរ Beomgyu ។ ងាកទៅមើលដៃ Beomgyu វិញចាប់ផ្តើមកម្រើកបន្តិចម្ដងៗ ហើយបន្ទាប់មក Beomgyu ក៏ចាប់ផ្តើមបើកភ្នែកម្ដងបន្តិចៗ។ គេ
សម្លឹងមើលទៅលើទាំងមានអារម្មណ៍ថាឈឺខ្លួន ។ បន្ទាប់មកគេក៏ងាកមើល Yeonjun ដែលកំពុងគេលង់លក់នៅក្បែរទ្រូងរបស់គេ ។ Beomgyu ក៏ញញឹមរួចគិតនៅក្នុងចិត្តម្នាក់ឯង < គេគេងទាំងខ្លួនអង្គុយបែបនេះមែនទេ? > ។ Beomgyu ក៏បានយកដៃទៅអង្អែលក្បាល Yeonjun ថ្នមៗ បន្ទាប់មក Yeonjun ក៏ភ្ញាក់គេក៏ស្រវ៉ាងើបចេញយ៉ាងលឿន < ព្រះអើយតើខ្ញុំមានប៉ះត្រូវរបួសគេដែរទេ > Yeonjun ក៏ងាកទៅមើល Beomgyu ឃើញ Beomgyu កំពុងសម្លឹងមកកាន់គេទាំងញញឹម ។ Yeonjun បើកភ្នែកធំៗញញឹមទាំងត្រេកអរយ៉ាងខ្លាំង រួចក៏រត់ទៅហៅគ្រូពេទ្យឲ្យមកមើល Beomgyu ។
< គ្រូពេទ្យៗអ្នកជម្ងឺដឹងខ្លួនហើយ > Yeonjun
ក្រោយពីពិនិត្យរួចរាល់គ្រូពេទ្យក៏បានចាក់ថ្នាំបន្ថយការឈឺចាប់ឲ្យ Beomgyu ។
< តើគេយ៉ាងមិចហើយលោកគ្រូពេទ្យ? > Yeonjun
< អ្នកជម្ងឺមិនអីទេ សម្រាកនៅឯមន្ទីរពេទ្យត្រឹមតែ3ថ្ងៃទៀតអាចត្រឡប់ទៅផ្ទះបានហើយ សំខាន់សូមឲ្យមើលថែអ្នកជំងឺឲ្យបានល្អកុំឲ្យប៉ះពាល់ដល់មុខរបួស ម្យ៉ាងទៀតកុំញុាំរបស់រឹងព្រោះពោះវៀននៅមិនទាន់ជានៅឡើយ > គ្រូពេទ្យ
< បាទ!បាទ! អរគុណណាស់ > Yeonjun
< ឈឺដែរទេ> Yeonjun
< ហុឺមអត់ទេ មានអីឈឺគ្រាន់តែប៉ុណ្ណឹង > Beomgyu
< នៅមាត់រឹងសម្ដីឡូយទៀត > Yeonjun
< បើសម្ដីមិនឡូយ មិចនឹងឈ្លោះឈ្នះលោកទៅ? > Beomgyu
< អូហូ! ពេលកំពុងត្រូវរបួសហៅខ្ញុំបងឥឡូវហៅ លោកវិញណ៎ > Yeonjun
< យ៉ាងមិចចុះ? > Beomgyu
< ហៅបងវិញភ្លាម > Yeonjun
< អត់ចង់ ឆឹស ! > Beomgyu
< ខ្លាំងណាស់តើ! ចាំមើលតែជាណាដឹងគ្នាហើយ > Yeonjun
< ខ្ញុំស្រេកទឹក > Beomgyu
< ចាំមួយភ្លែត> Yeonjun
Yeonjun ក៏ទៅយកទឹកហើយគ្រា Beomgyu ឡើងរួចកាន់កែវទឹកឲ្យ Beomgyu ផឹកទៀតផង ។
< អួយ ! > Beomgyu
< ឈឺមុខរបួសមែនទេ? > Yeonjun
< Hmmm! > Beomgyu
< អញ្ចឹងត្រូវតែគេងវិញកុំទាន់អាលងើបអង្គុយអី របួសឯងមិនទាន់ជាស្រួលបួលទេ > Yeonjun ក៏ដាក់ឲ្យ Beomgyu គេងវិញ
< ហើយប្រញាប់បិទភ្នែកគេងទៅអ្នកជម្ងឺត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ > Yeonjun
< ថាឲ្យគេមើលអ្នកខ្លះចុះភ្នែកឡើងដូច Panda ទៅហើយ> Beomgyu
< យ៉ាងណាក៏ខ្ញុំនៅតែសង្ហារ > Yeonjun និយាយបណ្ដើរឆ្លៀកវែកសក់ខ្លួនឯងបណ្ដើរ ធ្វើឲ្យ Beomgyu មានការហួសចិត្តជាខ្លាំង😂
< បានហើយគេងទៅ > Yeonjun
< ok ok! > Beomgyu
+ Tomorrow
Yeonjun បានងើបមកឃើញ Beomgyu កំពុងបើកភ្នែកសម្លឹងមកកាន់ខ្លួន ។
< មើលអីហាស? > Yeonjun
< មើល Panda > Beomgyu
< នែ! ខ្ញុំទៅជាបែបនេះក៏ដោយសារមកមើលថែឯងដែរ> Yeonjun
< ហេតុអីមើលថែខ្ញុំ > Beomgyu
< គឺ........ ព្រោះយើងបានសន្យាជាមួយលោកយាយរបស់ឯងថានឹងមើលថែឯង > Yeonjun
< ហុឺម > Beomgyu
Yeonjun ក៏ដើរចូលទៅងូតទឹកហើយផ្លាស់សម្លៀកបំពាក់។ បន្ទាប់មកខាងមន្ទីរពេទ្យក៏បានយកអាហារឲ្យ Beomgyu ញុាំរួចក៏បានចាក់ថ្នាំនិងឲ្យថ្នាំសម្រាប់ Beomgyu លេបផងដែរ។
Yeonjun បានគ្រា Beomgyu ឡើងហើយបញ្ចុកបបរដល់គេ ។ Beomgyu ញុាំបបរមិនហ៊ានមើលមុខ Yeonjun ចំទេ > ។
< ហាក!មិចក៏មិនមើលមុខខ្ញុំ អាក្រក់មើលណាស់មែន> Yeonjun
< អត់ទេគឺ..... ហ៉ើយស្អីក៏ស្អីទៅ > Beomgyu
ភ្លាមនោះដែរ Felix ក៏មកដល់ល្មម នៅពេលដែលបានឃើញមិត្តសម្លាញ់ខ្លួនឯងដឹងខ្លួនបែបនេះ Felix សប្បាយអរឡើងហក់លោតធ្វើឲ្យ Yeonjun និង Beomgyu ទ្រាំអស់សំណើចនឹងគេមិនបាន។
< គេដឹងខ្លួនតាំងពីពេលណា? > Felix
< យប់មិញ> Yeonjun
< នឹកឯងណាស់មិត្តសម្លាញ់សុំអោប១មក > Beomgyu
បន្ទាប់មក Yeonjun ក៏ទុកឲ្យពួកគេសំណេះសំណាលគ្នាហើយ Yeonjun ក៏ទៅធ្វើការបាត់ទៅ ។
< មានអារម្មណ៍យ៉ាងមិចដែរនៅឈឺទៀតអត់? > Felix
< គ្រាន់បើខ្លះដែរ មិនខ្លាំងដូចពេលដំបូងទេ > Beomgyu
< ឯងដឹងទេ បង Yeonjun បារម្ភពីឯងណាស់ > Felix
< គេហ្នឹងហេស? > Beomgyu
< ប្រាកដហើយ ពេលថ្ងៃឆ្លៀតទៅធ្វើការយប់ឡើងនៅឆ្លៀតមកមើលឯងទៀត គាត់ល្អចំពោះឯងដោយគ្មានចង់បានអីពីឯងវិញ ហើយដឹងយ៉ាងមិចអត់ពេលដែលឯងវះកាត់ហើយក៏នៅតែកាន់ដៃឯងជាប់មិនព្រមព្រលែងទៅណាទេ អាវរបស់គាត់ប្រឡាក់សុទ្ធតែឈាមរបស់ឯងតែគាត់មិនខ្វល់ទេ គាត់ខ្វល់ពីឯងច្រើនជាង> Felix
< ហុឺម.....! ខ្ញុំខុសហើយដែលស្ដីខ្លាំងៗឲ្យគេនៅថ្ងៃនោះ> Beomgyu
< ខ្ញុំគិតថាប្រហែលជាថ្ងៃនោះ San woo បាននិយាយអីមិនល្អពីឯងហើយទើបគាត់វាយ San woo បែបនេះ ហើយក៏កើតទៅជារឿងយល់ច្រឡំរវាងឯងនឹងគាត់> Felix
< ប៉ុន្តែហេតុអីក៏គេល្អនឹងខ្ញុំម្ល៉េះ? > Beomgyu
< ប្រហែលជាគាត់ចាត់ទុកឯងដូចជាប្អូនប្រុសម្យ៉ាងទៀតគាត់ក៏ប្រហែលជាអាណិតឯង> Felix
< Hmmmm! > Beomgyu
< មិនសប្បាយចិត្តហ៎ហេតុអីក៏ធ្វើមុខអញ្ចឹង? > Felix
< អត់មានអីទេ > Beomgyu
+ល្ងាច
📞 ទូរស័ព្ទរបស់ Felix បានរោទិ៍ឡើង
- Felix : Hello បង Yeonjun មានការអីដែរ?
- Yeonjun : អឺក! បងចង់ប្រាប់ថាបងមិនបានទៅកំដរ Beomgyu ទៀតទេ Felix ជួយមើលថែ Beomgyu ផងណា ចំពោះថ្លៃមន្ទីរពេទ្យបងចេញរួចរាល់ហើយ!
- Felix : បាទ!

Good bye my sunshine ☆Where stories live. Discover now