១ខែកន្លងផុតទៅ
Beomgyu បានជាពីជំងឺហើយដោយមាន Felix ថែទាំបានយ៉ាងល្អ ។ ម្យ៉ាងវិញទៀត Beomgyu ក៏មិនដែលបានជួប Yeonjun អស់រយ:១ពេលខែមកហើយ ។ ថ្ងៃមួយ Beomgyu ក៏បានទៅលេងផ្នូរលោកយាយរបស់គេ ។ Beomgyu កាន់នំនិងទឹកដោះគោ ដើរសម្ដៅទៅផ្នូរលោកយាយរបស់គេយឺតៗបន្ទាប់មកគេក៏អុជធូបសែននំចំណីដល់លោកយាយរបស់គេ។
< ចៅខានមកលេងលោកយាយយូរហើយ។ លោកយាយសុខសប្បាយទេ? ចៅនឹកលោកយាយណាស់ អរគុណថ្ងៃមុនដែលលោកយាយបានជួយចៅ វាប្រៀបដូចជាយល់សប្ដិអញ្ចឹង ហុឹស ។
ចៅឆ្ងល់ណាស់ មានមនុស្សខ្លះបានធ្វើល្អដាក់យើងធ្វើឲ្យយើងរីករាយពេលនៅក្បែរគេ ប៉ុន្តែនៅសុខៗគេបែជាទៅបាត់ដោយមិនប្រាប់មួយម៉ាត់ អារម្មណ៍យើងដក់ជាប់នៅនឹងគេ នឹកគេណាស់ ប៉ុន្តែធ្វើយ៉ាងមិចនឹងអាចជួបគេទៀតទៅ? > Beomgyu កំពុងអង្គុយយំសុខៗស្រាប់តែលឺសម្រឹបជើងអ្នកណាក៏មិនដឹងមកពីក្រោយខ្លួន។
< ធំហើយនៅតែយំដូចក្មេងទៀត>
< ហុឹស? > Beomgyu ងើបឈរងាកមកមើលម្ចាស់សម្លេង ។
< Yeon... Yeonjun! > Beomgyu រំភើបហួសនឹងថ្លែងនៅពេលដែលបានឃើញ Yeonjun ដោយរំភើបពេកគេរៀបនឹងរត់ទៅអោប Yeonjun ទៅហើយប៉ុន្តែស្រាប់តែមានមនុស្សស្រីម្នាក់ ពាក់អាវខើចសំពត់ខ្លីត្រឹមភ្លៅមានពាក់អាវស្បែកដៃវែងពីក្រៅ ទម្លាក់សក់ខ្មៅក្រឹប បបូរមាត់ក្រហម មានពាក់វែនតាបែបអ្នក High show បានចុះពីលើឡានរបស់ Yeonjun ។ Juhee ដែលជាលេខារបស់ Yeonjun បានដើរមកជិត Yeonjun ។
< ឯងសុខសប្បាយទេ? របួសជារឺនៅ? > Yeonjun
< ជា...ហើយ > Beomgyu ចាប់ផ្ដើមឆ្ងល់ថានារីម្នាក់នេះជានណារ
< ហុឺមល្អហើយអញ្ចឹង! ចុះហេតុអីក៏មិននៅលើឡានចុះមកធ្វើអីដែរ? > Yeonjun និយាយទៅកាន់ Juhee
< យកឆ័ត្រមកបាំងឲ្យ មើលចុះឈរហាលក្ដៅតែបន្តិចសោះញើសហូរមកហើយ > រួចនាងក៏យកកន្សែងមកជូតញើសឲ្យ Yeonjun
< ខ្ញុំមិនអីទេទៅក្នុងឡានវិញទៅក្ដៅណាស់ប្រយត្ន័តែឈឺទៅ > Yeonjun
< ខ្ញ ខ្ញុំ ទៅវិញសិន ហើយ > ដោយសារតែបេះដូងគេហាក់លោតញាប់ពេក Beomgyu ដើរទៅដោយមិនងាកក្រោយទោះបីជា Yeonjun ខំស្រែកហៅយ៉ាងណាក៏ដោយ ។
Beomgyu មកដល់ផ្ទះទាំងអារម្មណ៍មិននៅក្នុងខ្លួន។
Felix ដោយឃើញមិត្តបែបនេះក៏បានសួរនាំ។
< កើតអី Beomgyu មិចក៏ធ្វើមុខអញ្ចឹង? > Felix
< ខ្ញុំ.. ខ្ញុំមិនកើតអីទេ ខ្ញុំបានជួប Yeonjun > Beomgyu
< មែនហ៌? តើគាត់សុខសប្បាយទេ? > Felix
< ហុឺម!មើលទៅសុខសប្បាយតាស > Beomgyu
< ម៉ោះមកញុាំនំមកថ្ងៃនេះយើងធ្វើនំក្រេប
រសជាតិធុរេនណា ធានាថាឆ្ងាញ់ > Felix
< ហុឺម! > Beomgyu ដើរទៅអង្គុយនៅតុអាហាររួចក៏ញុាំនំស្នាដៃ Felix ។
< ឯងធ្លាប់ធ្វើនំនេះពីមុនមកទេ? > Beomgyu
< ទើបតែលើកទី1ទេយើងមើល YouTube ហើយក៏រៀនធ្វើទៅ > Felix
< ឯងកុហកយើង Felix > Beomgyu
< កុហកអីគេទៅ? > Felix
< មិនដែលធ្វើលើកទី1ឯណាឆ្ងាញ់អញ្ចឹងទេ ហេះហេ > Beomgyu
<ហុឺ!យើងខំតែភ័យស្មានថាជារឿងស្អី បើឆ្ងាញ់ញុាំឲ្យច្រើនៗទៅ > ។
+ Tomorrow
ក្រោយពីខានទៅធ្វើការអស់ពេលជាយូរ Beomgyuនិង Felix ក៏បានត្រឡប់មកធ្វើការដូចដើមវិញ ។
< អួយ!សុខសប្បាយទេហ្នឹងហា > ចែអ៊ែន
< សុខធម្មតាទេចែ > Felix
< ចុះឯងវិញ Beomgyu ជាសះស្បើយរឺនៅ? > ចែអ៊ែន
< ជាហើយចែ ជាខ្លាំងបំផុត > Beomgyu
< អូ!ឲ្យវាអញ្ចឹងឡើង ចែសែនខ្នាញ់នាងនោះណាស់ អាងតែជាអ្នកមានធ្វើបាបមនុស្សទន់ខ្សោយជាងខ្លួន បើពេលនោះចែនៅទីនោះវិញណា ចែទះនាងនោះឲ្យវារាងហើយ > ចែអ៊ែន
< ហួយចែ! កុំខ្វល់ពីនាងនោះទៀតអី > Beomgyu
< អឺកនែក! ហាងយើងឥឡុវនេះណាមានថែមលក់នំនិងបង្អែមផងដែរ ថែមទាំងមានដាក់លក់នៅក្នុង online ផងដែរណា! លឺថា Felix ពូកែធ្វើនំនិងបង្អែមហ៎អញ្ចឹងត្រូវតែម្ដង > ចែអ៊ែន
< ខ្ញុំមិនពូកែអីនោះទេតែចាំខ្ញុំសាកទឹកដៃឲ្យចែមើលសិនចុះ > Felix
< ok ចា! > ចែអ៊ែន
ពេលនោះនៅសុខៗស្រាប់តែអ៊ំប្រុស Delivery វិលមុខដោយគ្មានអ្នកណាជំនួស Beomgyu ក៏ស្ម័គ្រចិត្តដឹកទៅជំនួសគាត់ ។ Beomgyu ក៏បានជិះទៅតាមទីតាំងដែលគេបានប្រាប់យ៉ាងប្រញ៉ាប់ដោយសារគេមានដឹកកាហ្វេផងដែរ ទៅដល់ទីតាំងភ្លាមBeomgyu បើកភ្នែកធំៗព្រោះវាគឺជាក្រុមហ៊ុនហើយដោយដឹងថា Beomgyu ជា Delivery យកអាហារឲ្យលេខារបស់ប្រធានក្រុមហ៊ុន សន្តិសុខក៏ព្រមឲ្យគេចូលខាងក្នុង។ Beomgyu ឡើងទៅជាន់ខាងលើតាមជណ្ដើរយន្តដោយដៃមានកាន់កាហ្វេក្ដៅផង នំផង ព្រមទាំងបង្អែមទៀត។ ទៅដល់ Beomgyu គោះទ្វារ
< អត់ទោសអ្នកនាងអាហារដែលលោកកម្មង់បានមកដល់ហើយ > Beomgyu
< អញ្ជើញចូលមក >
Beomgyu បើកទ្វាចូលហើយអ្វីដែលនឹកស្មានមិនដល់គឺគេបានឃើញ Yeonjun នៅទីនេះដែរ។
Yeonjun ភ្ញាក់ផ្អើលនៅពេលដែលឃើញ Beomgyu ធ្វើជាអ្នកដឹកជញ្ជូន។
< ទុកហ្នឹងហើយ > Juhee
< បាទ...បាទ! អញ្ចឹងខ្ញុំទៅវិញសិនហើយ > Beomgyu
< អេឈប់សិន Beomgyu > Yeonjun
< មានការអីដែរបាទ? > Beomgyu
< ខានជួបគ្នាយូរហើយមិនគិតសួរនាំយើងខ្លះទេហ៌?> Yeonjun
< លោក..លោកទៅណា...មួយខែកន្លងមកនេះ? > Beomgyu
< ខ្ញុំទៅអាមេរិកបំពេញការងារបន្ទាន់ទើបមិនបានប្រាប់ឯង > Yeonjun
< ប្រហែលជារវល់ណាស់ហើយ > Beomgyu
< មែនហើយគាត់រវល់ណាស់ គ្មានពេលគិតរឿងសុខភាពខ្លួនឯងផង ប៉ុន្តែសំណាងដែរខ្ញុំនៅជាមួយគាត់គ្រប់ពេល ចាំមើលថែគាត់ហើយក៏ជួយការងារគាត់ជាច្រើនផងដែរ > Juhee
< អរ...! ខ្ញុំទៅវិញសិនហើយ ☺︎> Beomgyu
< ជិះម៉ូតូស្រួលបួលណា Beomgyu > Yeonjun