ច្រើនថ្ងៃកន្លងផុត ភាពរងទុក្ខវេទនារបស់ Felix គឺនៅតែដដែល។ ចំណែកឯ Beomgyu វិញគេមិនដែលបានជួបនឹង Yeonjun ទៀតនោះទេ។
នាដើមខែថ្មីនេះ ចំណូលរបស់ក្រុមហ៊ុនត្រកូល HWANG ឃើញថាបានខ្ពស់ជាងរាល់ដងដែលវាលើសពីការរំពឹងទុក។ ធ្វើឲ្យមានអ្នកកាសែតជាច្រើនទាំងនៅក្នុងប្រទេសនិងបរទេសបានចុះផ្សាយពីភាពជោគជ័យរបស់ HWANG Group
+ HWANG Group
- ដៃគូរសហការ: យើងសូមអបអរដល់លោក HWANG ផងណា!
- លោក HWANG : បាទ! នេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នករាល់គ្នា
- ភ្ញៀវពិសេស : ខ្ញុំសង្កេតឃើញថា កូនប្រុសរបស់លោកធ្វើការបានល្អណាស់ សាកសមនឹងស្នងតំណែងមែនទែន!
- លោក HWANG : ហាសហា! អាចថាជាសំណាងខ្ញុំដែរ តែយ៉ាងណាក៏សូមអរគុណអ្នកទាំងអស់គ្នាហើយណា
- Hyunjin : ខ្ញុំក៏ដូចគ្នាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា យើងខ្ញុំនឹងផ្ដល់រង្វាន់ជាការកាដូរសម្រាប់អ្នកទាំងគ្នា។ដំណឹងមួយនេះធ្វើឲ្យ ប៉ារបស់ Won hee មិនសប្បាយចិត្តបន្តិចឡើយសោះ ព្រោះតាំងពីដើមមកគាត់ខិតខំធ្វើយ៉ាងណាឲ្យ HWANG Group រលាយសាបសូន្យទើបគាត់អាចជោគជ័យបាន។
+ At school
Felix បានទៅរៀនដូចសព្វដង។ ពេលល្ងាច Felix និង Beomgyu ចេញពីថ្នាក់ក្រោយគេព្រោះពួកគេរវល់ធ្វើលំហាត់ ។ Felix និង Beomgyu ដើរចេញពីថ្នាក់ក៏បានជួប Won hee និងមិត្តភក្តិរបស់នាង។ ដោយមិនចង់មានរឿងពួកគេក៏ដើរគេចចេញទៅប៉ុន្តែបែជាត្រូវឈប់ដោយសារ Won hee ទៅវិញ
,,, Felix ហា! តើឯងប្រញ៉ាប់ទៅណាលឿនម្ល៉េះ? មិនគិតចង់នៅនិយាយលេងជាមួយខ្ញុំខ្លះទេរឺ? ,,, Wonhee
,,, គ្មានទេ! នាងចេញឲ្យឆ្ងាយពីខ្ញុំទៅ ,,, Felix
,,, អេ! អាកូនប្រពន្ធចុងមួយនេះពិតជាយ៉ាប់មែន ខំរាក់ទាក់ប៉ុណ្ណឹងហើយបែជាមកឈ្លើយដាក់ខ្ញុំទៅវិញ ,,, Won hee
,,, ណែ! ហើយនាងឆ្កួតជ្រូកស្អីទៀតហើយ ធ្វើដូចពីដើមមកខ្លួនឯងល្អណាស់អញ្ចឹងឲ្យគេទៅនិយាយល្អជាមួយ ,,, Beomgyu
,,, នែ! អាក្មេងកំព្រាបិទមាត់ភ្លាម ឯងចេះស្អីដែរមិនមែនជារឿងរបស់ឯងទេ! ឆាប់ថយចេញទៅ ,,, Won hee
,,, ហើយនាងក៏គ្មានម្ដាយដែរតាស ? ,,, Beomgyu
,,, តែយើងមិនមែនអត់សោះដូចជាឯង ប៉ាម៉ាក់ក៏គ្មាន នៅជាមួយយាយចាស់ក្រីក្រហើយឥឡូវយាយទៅចោលទៀត មកធ្វើខ្លាំងជាមួយយើងផង! មានស្អីមកអាងហាស? ,,, Won hee
,,, នាងល្មមៗបានហើយ! ខ្ញុំមិនចង់វ៉ៃមនុស្សស្រីទេ ,,, Felix
,,, នែ!មុននឹងចង់វ៉ៃមិត្តភក្តិយើងឆ្លងកាត់យើងសិនមក ! ,,, ( មិត្តរបស់ Won hee)
,,, ហុឹស! នាងគ្រាន់តែមានគេជួយធ្វើជារនាំងការពារប៉ុណ្ណោះ ប៉ុន្តែបើជីវិតនាងដូចជា Beomgyu ម្ល៉េះនាងមិនបានស្មើនឹង Beomgyu ផង! ,,, Felix
,,, ហ៉ើយ! ការកូនប្រពន្ធចុង ,,, Won hee ទះកំភ្លៀង Felix ទាំងកំរោល
,,, ណែ! នាងធ្វើស្អីហ្នឹង? ,,, Beomgyu
,,, យ៉ាងមិចខ្ញុំនិយាយការពិតមែនទេ? នាងគ្មានស្អីទេ ល្អស្អាតតែខាងក្រៅប៉ុណ្ណោះ ,,, Felix
,,, ម៉ែឯងដែលងាប់ទៅហើយមិនចេះប្រដៅឯងទេហេស បានជាមកឈ្លើយដាក់យើងបែបនេះ ,,, Won hee
![](https://img.wattpad.com/cover/370334300-288-k488123.jpg)