+ ផ្សារទំនើប
,, ណែ!ហើយលោកឯងនាំខ្ញុំមកទីនេះធ្វើអី? ,, Beomgyu សួរទៅកាន់ Yeonjun ទាំងសម្លក់
,, Aww! នាំមកផ្សារបើមិន Shopping រឺគិតថាខ្ញុំនាំមកធ្វើស្រែហាស? ,, Yeonjun
,, ហើយហេតុអី?ខ្ញុំចង់ទៅផ្ទះឆាប់នាំខ្ញុំទៅផ្ទះភ្លាម ,, Beomgyu
,, ចុះទៅ shopping មួយភ្លែតសិនមកខ្ញុំប្រាកដជានាំឯងទៅវិញហើយ ,, Yeonjun
,, ហ៉ើយ! ,, Beomgyu ចុះពីលើឡានទាំងធ្វើមុខធុញ
,, កុំធ្វើដូចធុញបានទេ?មើលទៅ Felix ទៅគេធម្មតាសោះ ,, Yeonjun ចង្អុលទៅ Felix ដែលកំពុងឈរនៅជិត Hyunjin។
បន្ទាប់មកពួកគេក៏ដើរចូលផ្សារ ចំណែក Hyunjin បានអូសដៃ Felix ចេញពី Yeonjun និង Beomgyu ធ្វើឲ្យ Felix ឆ្ងល់នឹងទង្វើរបស់ Hyunjin
- Felix : Hyunjin Hyung ចង់នាំខ្ញុំទៅណា?
- Hyunjin : ទិញខោអាវ ( ឆ្លើយដោយមិនងាកមើលមុខ Felix)
- Felix : អូ! ប៉ុន្តែកាតខ្ញុំសល់លុយតិចណាស់
- Hyunjin : បិទមាត់របស់ឯងហើយដើរតាមយើងមក ( សម្ដីគ្មានរសជាតិសោះ bro 😊)
- Felix : អរ បាទ បាទ! ,, ហ៉ើយមកផ្សារជាមួយគល់ឈើ ,, ( Felix ឧទាននៅក្នុងចិត្ត )បន្ទាប់មកពួកគេក៏បានដើរចូលហាងខោអាវមួយកន្លែង
,, ចង់បានអីទិញហ្នឹងទៅ ,, Hyunjin
,, ខ្ញុំប្រាប់ហើយថាខ្ញុំគ្មានលុយច្រើនទេ ,, Felix
,, យើងឲ្យរើសក៏រើសទៅកុំសាំញុាំច្រើន ,, HyunjinFelix ជ្រើសសម្លៀកបំពាក់ពីមួយទៅមួយ ហើយក៏ចូលហាង Skincare និងទឹកអប់ផងដែរ។
បន្ទាប់ពីទិញឥវ៉ាន់ឡើងជ្រែកដៃរួច Felix មិនបានអស់លុយសូម្បីតែបន្តិចព្រោះមានសេដ្ឋីកាតខ្មៅនៅក្បែរខ្លួនចាំចេញលុយឲ្យ🤭
Hyunjin បាននាំ Felix ទៅញុាំអី ព្រោះមើលទៅ Felix ឃ្លានខ្លាំងណាស់ អ្នករត់តុបានលើកអាហារមក Felix ញុាំទាំងសប្បាយចិត្ត ចំណែក Hyunjin ដោយឃើញ Felix មើលទៅ cute ពេកគេក៏ញញឹម។
+ Yeongyu
និយាយពី Yeonjun វិញបានបង្ខំឲ្យ Beomgyu ទិញរបស់នេះរបស់នោះដូចជា skincare វត្ថុប្រើប្រាស់ និងសម្លៀកបំពាក់ផងដែរ ។ បន្ទាប់មកគេក៏ឲ្យ Beomgyu ចាំគេមួយភ្លែត រួចគេត្រឡប់មកវិញជាមួយនឹងឥវ៉ាន់និងសម្លៀកបំពាក់របស់មនុស្សចាស់
- Beomgyu : លោកទិញស្អីច្រើនម្ល៉េះ?
- Yeonjun តបទាំងញញឹម : គឺសម្រាប់លោកយាយរបស់ឯងហ្នឹងណា
- Beomgyu : នែ!លោកទិញឲ្យខ្ញុំច្រើនណាស់ ហើយនៅទិញជូនលោកយាយខ្ញុំទៀត ខ្ញុំសងលោកមិចនឹងអស់?
- Yeonjun ញញឹម : ខ្ញុំមិនចង់ទិញឲ្យចេញពីចិត្ត មិនត្រូវការសំណងទេ
- Beomgyu : តែ....
- Yeonjun : តែស្ករអី ឆាប់មក ( Yeonjun បានអូសដៃ Beomgyu ទៅកន្លែងញុាំអី)
+ បន្ទាប់មក ពួកគេក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយ Hyunjin ជិះឡានជាមួយ Felix ហើយ Yeonjun វិញជូន Beomgyu ទៅពេទ្យមើលលោកយាយរបស់គេ
+មន្ទីរពេទ្យ
- Beomgyu : លោកយាយចៅមកហើយ
- លោកយាយ Ju : ហេតុអីក៏យូរជាងរាល់ដងអញ្ចឹងចៅ?
- Yeonjun : គឺគេចង់ទៅផ្សារទិញរបស់របរប្រើប្រាស់ខ្លះហ្នឹងណា
- លោកយាយ Ju : មើលចុះរបស់របរច្រើនយ៉ាងនេះចៅមានលុយមកពីណាទិញ
- Beomgyu : គឺ Yeonjun ជាអ្នកនាំចៅទៅផ្សារទំនើបហើយក៏ជាអ្នកចេញថ្លៃឥវ៉ាន់ផងដែរ
- លោកយាយ Ju : អ្នកប្រុសពិតជាមានសណ្ដានចិត្តល្អដូចជាម៉ាក់ប៉ារបស់អ្នកប្រុសអញ្ចឹង យាយពិតជាអរគុណណាស់ យាយមិនដឹងថាពេលណាសងអ្នកប្រុសរួចទេ
- Yeonjun ញញឹមរួចកាន់ដៃលោកយាយ Ju: អត់ទេខ្ញុំពេញចិត្តនឹងធ្វើបាទ!
- Beomgyu : និយាយអញ្ចឹងលោកយាយមិនទាន់បានពិសាអាហារទេ
- Yeonjun : ឯងកុំបារម្ភអីខ្ញុំបានប្រាប់ឲ្យគ្រូពេទ្យយកអាហារមកឲ្យលើកយាយជារៀងរាល់ពេលហើយ ខ្ញុំក៏បានជួលគិលាននុបដ្ឋានយិការម្នាក់សម្រាប់មើលថែលោកយាយពេលឯងមិននៅផងដែរ
- លោកយាយ Ju : ពិតណាស់ យាយមានអ្នកមើលថែហើយដូច្នេះចៅកុំបារម្ភអី
Beomgyu ក៏ហាក់រលីងរលោងទឹកភ្នែកព្រោះតែគេរំភើបនឹងទង្វើល្អរបស់ Yeonjun ដែលធ្វើមកលើគ្រួសារគេទាំងដែលកន្លងមកគេនិងលោកយាយគេទទួលបានត្រឹមការមើលងាយប៉ុណ្ណោះ។
បន្ទាប់មក Yeonjun ក៏បានជូន Beomgyu ទៅផ្ទះ
នៅតាមផ្លូវ Beomgyu ក៏បានសម្លឹងមើលមុខ Yeonjun ហើយគិតនៅក្នុងចិត្ត ,,,<តាមពិតទៅទោះចរឹកគេច្រឡឺមបន្តិចមែនប៉ុន្តែគេជាមនុស្សដែលមានទឹកចិត្តល្អណាស់ ,,,>
,,, ឯងសម្លឹងមើលយើងធ្វើអី? ,,, Yeonjun សួរទៅកាន់ Beomgyu
,,, គ្មានអីទេមកពីមុខលោកអាក្រក់ពេក ,,, (នែមិចយាយចឹងហា Gyu) 😭
,,,ឆឹស! ខ្ញុំសង្ហារជាងឯងឆ្ងាយណាស់ ស្រីៗណាក៏លង់នឹងយើងដែរ សូម្បីតែ Omega ដូចជាឯងដ៏ទៃទៀត ក៏បាក់ស្រឹបហ្នឹងយើងដែរ ,,, Yeonjun និយាយទាំងញញឹមបែបខូច
,,, ស្អីគេជឿជាក់ដល់ម្លឹង ? ល្មមបានហើយឈប់ទៅ ម្យ៉ាងទៀតខ្ញុំសូមប្រាប់លោក ខ្ញុំជា Top ពេញតួប្រាប់ឲ្យដឹងទៅកុំមកចង់មើលងាយឲ្យសោះ ,,, Beomgyu និយាយបណ្ដើរសម្លក់ Yeonjun បណ្ដើរ
,,, អញ្ចឹងឯងប្រាប់យើងមក ឯងណាមិត្តស្រីរបស់ឯង ហើយមនុស្សស្រីក្នុងក្ដីស្រម៉ៃរបស់ឯងគេមានលក្ខណះដូចម្ដេចខ្លះ ,,, Yeonjun
,,, គឺ..... ,,, Beomgyu ចាប់ផ្តើមទាក់ទើរព្រោះកន្លងមកគេមិនដែលចាប់អារម្មណ៍មនុស្សស្រីអីនោះទេ
+មកដល់ផ្ទះ Beomgyu
![](https://img.wattpad.com/cover/370334300-288-k488123.jpg)