នៅពេលដែល Yeonjun រៀបនឹងត្រូវបានគេបំពាន Yeonjun ក៏បានមកទាន់ហើយបាញ់សម្លាប់ពួកវាម្ដងមួយៗ រួចយកជើងជាន់ក្បាលពួកវា
⪻ ពួកឯងព្រហើនពេកហើយដែលហ៊ានប៉ះពាល់មនុស្សរបស់យើង ⪼ Yeonjun
Beomgyu ញ័រដៃជើង អង្គុយយំទាំងអារម្មណ៍នៅភ័យ Yeonjun ស្ទុះមកស្រាយចំណងឲ្យ Beomgyu រួចអោបនាយតូចដែលកំពុងយំ។
⪻ មុខរបស់អូន? អូនឈឺខ្លាំងអត់? ⪼ Yeonjun
⪻ ហុឹក ហុឹក អូនស្មានថាអូននឹងត្រូវចប់ត្រឹមនេះហើយ⪼ Beomgyu
⪻ បងនៅទីនេះហើយឈប់ខ្លាចទៅ បងនឹងការពារអូន⪼ Yeonjun យកដៃអង្អែលក្បាល Beomgyu
⪻ ពួកយើងចេញពីទីនេះទៅ ⪼ Beomgyu
⪻ មែនហើយត្រូវប្រញ៉ាប់ទៅរក Hyunjin ⪼ Yeonjun
ពួកគេទាំង2ក៏ស្រូតដំណើរចេញទៅតាម Hyunjin ប៉ុន្តែមិនអាចដើរទៅលឿនបានដោយសារ Beomgyu ឈឺជើងទើប ម្យ៉ាងលើភ្នំសុទ្ធតែថ្មនិងដើមឈើពិបាកដើរ មានតែផ្លូវសម្រាប់រថយន្តឡើងទៅលើកំពូលភ្នំមើលទេសភាពតែ១ផ្លូវប៉ុណ្ណោះ Yeonjun ក៏ត្រូវអៀវ Beomgyu ដើរ រក Hyunjin ទាំងដែលមិនដឹងថាគេបង្វែដានឃាតករត់ទៅដល់ណា។ងាកមកមើល Hyunjin វិញគេទៅដល់លើកំពូលភ្នំហើយក៏វាយប្រតាយប្រតប់ជាមួយពួកអស់នោះ ។
Juhee ដកកាំភ្លើងមកបាញ់សម្ដៅទៅ Hyunjin ប៉ុន្តែ Hyunjin រហ័សក៏គេចផុត ។Felix បានមកដល់លើភ្នំដូចគ្នាដំបូងគេគិតចង់ទៅមើលអគារដែលមិនទាន់សាងសង់រួចរាល់នោះប៉ុន្តែក្រោយលឺសម្លេងកាំភ្លើងគេក៏ឲ្យ Taxi នាំគេទៅលើកំពូលភ្នំវិញ ។
ជិះបន្តិចទៀតក៏នឹងដល់ទៅហើយប៉ុន្តែ Taxi ក៏ស្រាប់តែបែកកង់ ។
⪻ មិចក៏ឈប់អញ្ចឹងលោក? ⪼ Felix
⪻ ឡានខ្ញុំបែកកង់ហើយលោក ! ស៊យមែនថ្ងៃនេះ មកបែកកង់ឡានអីនៅលើភ្នំបែបនេះ ⪼ អ្នកបើក Taxi
⪻ ជាកំហុសខ្ញុំដែលធ្វើឲ្យលោកពិបាក នេះខ្ញុំឲ្យលុយលោកលាសិនហើយ ⪼ Felix និយាយរួចក៏ចុះពីឡានប្រញាប់ដើរចេញទៅ
⪻ អេលោកឈប់លុយច្រើនណាស់!.....ហុឺមិចក៏ហៅមិនឈប់បែបនេះ ⪼ អ្នកបើក TaxiHyunjin វិញតទល់ជាមួយអាពួកកូនចៅនោះបណ្ដើរ គេចពីគ្រាប់កាំភ្លើងបណ្ដើរ ។ ពេលនោះមានឡានខ្មៅមួយបើកមក Hyunjin ស្រឡាំងកាំងនៅពេលដែលឃើញវត្តមានរបស់ Kim Hanseo និង Yang Jehyuk ( ប៉ារបស់ Won hae និង Juhee ) ។
⪻ សួស្ដីអាកម្លោះ! សុខសប្បាយដែរទេ ⪼ Kim Hanseo
⪻ ហេតុអីក៏ពួកឯងចេញពីគុកមកបាន? ⪼ Hyunjin
⪻ មកពីយើងមិនទាន់បានធ្វើឲ្យពួកឯងរលាយហិនហោចអស់ ⪼ Kim Hanseo
⪻ ពួកឯងនៅចង់បានស្អីទៀត? ⪼ Hyunjin
⪻ ហុឹស! យល់ដល់ Won hae កូនស្រីរបស់យើងដែលស្រលាញ់ឯង ឲ្យតែឯងប្រាប់ប៉ារបស់ឯងប្រគល់ក្រុមហ៊ុនឲ្យយើងមក យើងនឹងទុកជីវិតឲ្យឯង ⪼ Kim Hanseo
⪻ ឆឹស! ពួកអាសំរាម ហេតុអីក៏ខំម្ល៉េះបើដឹងថាមិនមែនជារបស់ខ្លួនឯងទៅហើយ? ⪼ Hyunjin ដកដាវចេញមកចង្អុលមុខពួកគេ
⪻ បងថ្លៃកុំសាំញុាំជាមួយវាពេកអី សម្លាប់អាក្មេងសម្ដីឡូយនេះចោលទៅ ! ពួកឯងចូលទៅ ⪼ Yang Jehyuk បញ្ជាកូនចៅ
![](https://img.wattpad.com/cover/370334300-288-k488123.jpg)