+ Tomorrow
Felix បានក្រោកពីគេយ៉ាងលឿនក្រោយពីបានដាក់ចំណីឲ្យអា Fu រួច(ឆ្កែ Beomgyu) Felix បានសម្អាតផ្ទះនិងរៀបចំខ្លួនទៅមន្ទីរពេទ្យ ។
+ 5:35 am at Hospital
Yeonjun ដែលគេងនៅក្បែរ Beomgyu ក៏ភ្ញាក់ឡើង ។ < Hmmm! នេះម៉ោងប៉ុន្មានហើយ? ..... ជិតព្រលឹមហើយតើ! កុំគេងលក់រហូតបែបនេះបានទេ Beomgyu > Yeonjun ក៏ទៅងូតទឹករួចផ្លាស់សម្លៀកបំពាក់រៀបចំខ្លួន។ បន្ទាប់មកគេក៏មកបើកវាំងននមើលផ្ទៃមេឃដែលព្រះអាទិត្យរៀបនឹងរះ ។* សម្លេងបើកទ្វារ *
< Good morning! > Felix
< ហុឺម ! បងថារៀបនឹង Call ទៅឯង > Yeonjun
< ខ្ញុំមកហើយ នេះខ្ញុំបានទិញអាហារពេលព្រឹកសម្រាប់បងផងដែរ > Felix
< មិនអីទេទុកញុាំខ្លួនឯងចុះបងទៅធ្វើការសិនហើយ > Yeonjun
< អេ...! មើលទៅសម្លៀកបំពាក់ដូចជាមិនដូចយប់មិញទេ > Felix
< ហុឺមបងយកមកប្ដូរ គិតថាព្រឹកឡើងចេញពីមន្ទីរពេទ្យបងនឹងទៅក្រុមហ៊ុនតែម្ដង > Yeonjun
< អរ!តែញុាំបន្តិចទៅណា កុំឲ្យខូចក្រពះ គ្មានអ្នកណាមក Take care Beomgyu ទៀត ហិហិ > Felix
< ok ok > Yeonjun
ក្រោយញុាំរួច Yeonjun ក៏ទៅធ្វើការបាត់ឯ Felix វិញក៏ដើរទៅជិត Beomgyu ។
< ឯងដឹងទេឯងសំណាងណាស់ ! បង Yeonjun គាត់មើលថែឯងបានយ៉ាងល្អ មិនប្រកាន់វណ្ណ: ជួយឯងគ្រប់ពេល ខ្ញុំក៏ចង់ឲ្យបង Hyunjin ខ្វល់ពីខ្ញុំបែបនេះដែរ ប៉ុន្តែ........... ហុឺម > Felix ដកដង្ហើមធំ
+ ក្រុមហ៊ុន
Yeonjun អង្គុយធ្វើការទាំងមានអារម្មណ៍អស់កម្លាំង ព្រោះគេហត់ជាច្រើនថ្ងៃមកហើយ។
- លេខាស្រី : លោកប្រធាន សូមលោកជួយពិនិត្យរបាយការណ៍នេះបន្តិច
- Yeonjun : Hmmm!
- លេខាស្រី : មើលទៅលោកប្រធានដូចជានឿយហត់ណាស់ប៉ុន្មានថ្ងៃនេះ
- Yeonjun : ខ្ញុំមិនអីទេ
- លេខាស្រី : ចាំខ្ញុំទៅឆុងកាហ្វេឲ្យលោកចុះ
- Yeonjun : Ermmលេខាស្រីរបស់ Yeonjun មានឈ្មោះថា Yang juhee នាងជាលេខារបស់ Yeonjun ចាប់តាំងពី Yeonjun បានមកកាន់ដំណែងធ្វើជាប្រធានក្រុមហ៊ុនមួយនេះ ។ នាងក៏ជាកូនស្រីអគ្គនាយករងក្រុមហ៊ុនមួយនេះផងដែរ ។ ប៉ារបស់នាងក៏ជាបងប្អូនបង្កើតរបស់ម៉ាក់ Won hae ផងដែរដូច្នេះនាងនិង Won hae ជាបងប្អូនជីដូនមួយនិងគ្នា។ ( Sorry ណាទាំងអស់គ្នាកន្លងមក admin សរសេរឈ្មោះតួអង្គខុសអញ្ចឹងហើយ Won hee ប្ដូរទៅជា Won hae) 🙏
+ ភូមិគ្រឹះ Hwang
Won hae បានមកផ្ទះរបស់ Hyunjin ។ ចំពោះរឿងកាលពីថ្ងៃមុន Won hae បានប្រើលុយបិទមាត់អ្នកកាសែតរួចហើយដូច្នេះនាងគ្មានលេចលឺព័ត៌មានអ្វីនោះទេ ។
< ជម្រាបសួរម៉ាក់អ៊ំ > Won hae
< ចាសកូនមកមានការអីដែរ > អ្នកស្រី Yerim
< គឺ.... Won hae ចង់ប្រាប់ម៉ាក់អ៊ំថា 3 ថ្ងៃទៀត ជាថ្ងៃកំណើតរបស់ Won hae ហើយ > Won hae
< អូ! ហើយមានធ្វើពិធីអីដែរទេកូន? > អ្នក Yerim
< អរចាសអត់ទេដោយសារលោកប៉ារវល់ Won hae ចង់ឲ្យលោកប៉ានាំ Won hae ដើរលេងនៅថ្ងៃកំណើត ប៉ុន្តែលោកប៉ាមិនខ្វល់ជាមួយ Won hae សោះបែជាខ្វល់តែរឿងការងារទៅវិញ ហុឹក ហុឹក > Won hae ធ្វើជារំអួយដាក់ អ្នកស្រី Hwang
< Hmm! កុំខឹងនឹងប៉ាអីណា Won hae ប្រហែលជាប៉ារបស់កូនមានរឿងសំខាន់ត្រូវធ្វើនៅថ្ងៃនោះ > អ្នកស្រី Yerim
< ប៉ុន្តែ.... Won hae ឯកាណាស់នៅថ្ងៃកំណើតនៅតែម្នាក់ឯងគ្មានអ្នកណាខ្វាយខ្វល់បែបនេះ > Won hae
< អឺកនែក! បើមិនយល់ទាស់ទេចាំម៉ាក់ឲ្យ Hyunjin នាំកូនដើរលេងយ៉ាងមិចដែរ? > អ្នកស្រី Yerim
< មិនសមទេដឹង ម្យ៉ាងខ្លាចរំខានបង Hyunjin > Won hae
< មិនអីនោះទេចាំម៉ាក់និយាយជាមួយ Hyunjin ឲ្យណា > អ្នកស្រី Yerim
< ចាសអរគុណអ្នកម៉ាក់ > Won hae
![](https://img.wattpad.com/cover/370334300-288-k488123.jpg)