ព្រឹកឡើង Felix ក៏ងើបរៀបចំផ្ទះ ងូតទឹកស្លៀកពាក់ ហើយធ្វើអាហារពេលព្រឹកញុាំ ។ គេធ្វើម្ហូបបណ្ដើររអ៊ូបណ្ដើរ
⪻ ហ៉ើយ! អផ្សុកណាស់ ធ្លាប់តែនៅ2នាក់ Beomgyu សើចសប្បាយ ឥឡូវបែជាត្រូវគេចាប់មកដាក់ឲ្យនៅតែម្នាក់ឯង ⪼ Felix
⪻ រអ៊ូអីហ្នឹង? ⪼ Hyunjin បើកទ្វារចូលមក
⪻ គ្មានអីទេ! នៅម្នាក់ឯងអផ្សុកចេះតែរអ៊ូទៅ ⪼ Felix
⪻ ហុឺម! ឆ្អិននៅ? ⪼ Hyunjin
⪻ ហើយៗ⪼ Felix រៀបដាក់ក្នុងចានសម្រាប់ Hyunjin ផងដែរ
ក្រោយញុាំរួច Hyunjin ក៏ទទួលបានសារពី Won hae ណាត់ឲ្យទៅជួប ។
⪻ ខ្ញុំចេញទៅក្រៅសិនហើយ ⪼ Hyunjin
⪻ ហាក? ក្រែងទើបតែមកដល់អម្បាញ់មិញតាស? ⪼
Felix
⪻ ខ្ញុំទៅជួប Won hae ទៅសិនហើយ ⪼ Hyunjin
ក្រោយកម្លោះ Hyunjin ដើរចេញទៅ Felix ចាប់ផ្តើមគិតម្នាក់ឯង។
⪻ Won hae? គេទៅជួបគ្នាទៀតហើយហ៎? ប៉ុន្តែហេតុអីខ្ញុំមានអារម្មណ៍ខូចចិត្តគ្រប់ពេលដែលឃើញបង Hyunjin នៅជាមួយនាង ? រឺ...... ខ្ញុំស្រលាញ់គាត់ហើយ? ⪼ Felix និយាយបណ្ដើរដៃស្ទាបបេះដូងខ្លួនឯងបណ្ដើរ ។
+ ការណាត់ជួបរបស់ Hyunjin និង Won hae
Hyunjin បានមកដល់ក្លឹបមួយកន្លែង។ នាយមានអារម្មណ៍មិនស្រួលភ្លាមៗហើយក៏បានឡើងទៅជាន់ខាងលើដែល Won hae បានណាត់នាយ។
Hyunjin បើកទ្វារបន្ទប់ ធ្វើឲ្យស្រីស្រស់ Won hae ដែលបានរៀបខ្លួនចាំ សប្បាយចិត្តនៅពេលដែលឃើញ Hyunjin មករកនាង ។ នាងដើរទៅអោបករ Hyunjin ⪻ អូនដឹងថាបងប្រាកដជាមក ⪼ Won hae
⪻ កុំធ្វើបែបនេះអី Won hae ខ្ញុំគ្រាន់តែតែចង់មកបញ្ជាក់ឲ្យនាងបានយល់ច្បាស់ប៉ុណ្ណោះ ⪼ Hyunjin
⪻ បញ្ជាក់ថាព្រមរៀបការជាមួយអូនមែនទេ? បងដឹងទេអូនបែកបងតែប៉ុន្មានថ្ងៃសោះអូននឹកបងស្ទើរស្លាប់ទៅហើយ ⪼ Won hae អោប Hyunjin ប៉ុន្តែ ត្រូវបាន Hyunjin ទាញនាងចេញ
⪻ ខ្ញុំមិនដែលស្រលាញ់នាងទេ! ⪼ Hyunjin
⪻ បងថាមិច? ខ្ញុំខំធ្វើល្អនឹងបងយ៉ាងនេះហើយ ហេតុអីបងមិនស្រលាញ់ខ្ញុំ? ⪼ Won hae
⪻ ព្រោះតែនាងមិនជាមនុស្សដែលខ្ញុំស្រលាញ់ ហើយខ្ញុំក៏មានមនុស្សនៅក្នុងចិត្តហើយដែរ ⪼ Hyunjin
⪻ គេជាអ្នកណា ? ⪼ Won hae
⪻ Lee Felix ⪼ Hyunjin
⪻ ថា...ថាមិច? ខ្ញុំមិនជឿបងមិចនឹងអាចស្រលាញ់ប្រុសគ្នាឯងទៅ ម្យ៉ាងទៀតគេជាបងប្អូននឹងបង គេជាកូនប្រពន្ធចុងមិនអញ្ចឹងហី? ⪼ Won hae
⪻ ទោះបែបនេះតើយ៉ាងមិច? សំខាន់គេជាមនុស្សដែលខ្ញុំ ស្រលាញ់ ដូច្នេះនាងឈប់មករវល់នឹងខ្ញុំទៀតទៅ ខ្ញុំប្រាប់នាងឲ្យនាងយល់កាន់តែច្បាស់ ⪼ Hyunjin
⪻ តើអាកូនប្រពន្ធចុងនោះវាល្អជាងខ្ញុំត្រង់ណាទៅ?⪼
Won hae ស្រែកទាំងកំហឹង
⪻ គេល្អជាងនាងគ្រប់យ៉ាង ⪼ Hyunjin និយាយរួចក៏ដើរចេញទៅ
+ Condo
Hyunjin បានត្រឡប់មក Condo វិញឃើញ Felix កំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯង។
⪻ នេះខ្ញុំទិញនំមកផ្ញើ ⪼ Hyunjin ហុចនំឲ្យ Felix
⪻ អរគុណ ⪼ Felix ឆ្លើយទាំងមិនមើលមុខ Hyunjin
⪻ ឯងកើតអី? ⪼ Hyunjin ទៅអង្គុយជិត Felix
⪻ គ្មានកើតអីទេ អរហើយការណាត់ជួបរបស់លោកនឹងគេយ៉ាងមិចដែរ?⪼ Felix
⪻ ខ្ញុំទៅបញ្ជាក់ប្រាប់នាង⪼ Hyunjin
⪻ ប្រាប់អីទៅ? ⪼ Felix
⪻ ប្រាប់ថាខ្ញុំគ្មានចិត្តលើនាងទេ ⪼ Hyunjin
⪻ អរ! ហើយចុះ...លោក...ហេតុអីលោកមិនស្រលាញ់នាង? ⪼ Felix
⪻ ព្រោះខ្ញុំមានអ្នកផ្សេងក្នុងចិត្តហើយ ⪼ Hyunjin Felix ដែលទើបតែធូរទ្រូងក្រោយលឺបែបនេះក៏ចាប់ផ្តើមខូចចិត្តមកវិញ
⪻ .............. អរ! ប្រហែលជាគេល្អណាស់ហើយ ⪼ Felix
⪻ មែនហើយ! ដំបូងខ្ញុំស្អប់គេណាស់ តែ..យូរៗទៅខ្ញុំក៏ស្រលាញ់គេ ⪼ Hyunjin និយាយទាំងសម្លឹងកែវភ្នែក Felix ដោយចំៗ
⪻ អញ្ចឹងលោកសារភាពប្រាប់នាងនៅ? ⪼ Felix
⪻ នៅទេព្រោះមិនទាន់ដល់ពេល ⪼ Hyunjin
⪻ អរ.... ⪼ Felix
+ Royal Group
Yeonjun កំពុងតែអង្គុយធ្វើការ ។ លេខារបស់នាយក៏បានលើកទឹកយកមកឲ្យ ។
⪻ ខ្ញុំងងុយគេងណាស់ ⪼ Yeonjun ក៏ផ្អែកខ្លួនទៅនឹងកៅអីឆ្លៀតពេលដែល Yeonjun ភ្លេចខ្លួន Juhee ក៏បានលួចត្រាសំខាន់របស់ក្រុមហ៊ុនមកវាយនៅលើឯកសារអ្វីមួយហើយក៏យកត្រាទុកដូចដើរវិញ ។
Yeonjun ក៏បានភ្ញាក់ដោយសារតែ Beomgyu បាន Call មក ។
⪻ ហុឺម!... នៅក្រុមហ៊ុនតើ⪼ Yeonjun ក៏ដាក់ទូរស័ព្ទចុះទៅ ។
បន្ទាប់មកនាយបិទភ្នែកគេងវិញ បន្តិចក្រោយមក Juhee បានឃើញកម្ទេចអ្វីម្យ៉ាងនៅលើសក់របស់ Yeonjun នាងក៏យកកម្ទេចនោះចេញពីសក់របស់ Yeonjun ប៉ុន្តែនៅពេលដែលនាងមកជិតនឹង Yeonjun បែបនេះធ្វើឲ្យបេះដូងនាងលោតញាប់លង់នឹង Yeonjun ដោយមិនអាចហាមខ្លួនឯងបាននាងក៏អោនថើបបបូរមាត់របស់ Yeonjun ប៉ុន្តែមិនទាន់នឹងបានថើបផង Beomgyu ក៏បានមកទាន់
⪻ អ្នកទាំង2ធ្វើអីហ្នឹង? ⪼ Beomgyu ញ័រដៃដោយគិតថាពួកគេកំពុងតែថើបគ្នា ហើយ Yeonjun ក៏បានភ្ញាក់ឡើង ។ Beomgyu ដើរចូលទៅខាងក្នុងហើយ Juhee ក៏បានដើរចេញផងដែរ ។
⪻ អម្បាញ់មិញនេះ? ហុឹក ហុឹក បងនឹងគេ.... ហេតុអីធ្វើបែបនេះ ? ⪼ Beomgyu និយាយទាំងយំ
⪻ តើធ្វើអីទៅ? បងមិនបានដឹងរឿងអីទេ! ⪼ Yeonjun និយាយទាំងឆ្ងល់ហើយដើរទៅកាន់ជិតសង្សារដែលកំពុងតែឈរយំ
⪻ បងនឹងគេកំពុងតែថើបគ្នាស្មានតែខ្ញុំមិនឃើញរឺ? ⪼ Beomgyu
⪻ ហាស? អម្បាញ់មិញនេះបងគេងលក់តាស នងមិនដឹងអីទេ កុំគិតផ្ដេសផ្ដាសបានទេ ⪼ Yeonjun
⪻ បងកុហកចុះអ្វីដែលខ្ញុំឃើញនោះគឺជាស្អី? ⪼ Beomgyu
ដោយចង់ដឹងការពិត Yeonjun ក៏ឆែកកាមេរ៉ាមើល ចំណែក Beomgyu ក៏ឈប់យំនៅពេលដែលបានដឹងពីការពិត ។ Yeonjun ក្ដាប់ដៃយ៉ាងណែនព្រោះគេខំលើកលែងឲ្យ Juhee តែនាងបែជាធ្វើរឿងបែបនេះដាក់គេទៅវិញ។
⪻ ឃើញអត់? បងអត់បានដឹងអីទេ ប្រញាប់តែស្ដីឲ្យបង ⪼ Yeonjun
⪻ សុំ..សុំទោស នេះនំអូនយកមកឲ្យទៅសិនហើយ ⪼ Beomgyu ខ្មាស់ពេកក៏ទុកនំនៅលើតុហើយបម្រុងនឹងដើរចេញទៅតែត្រូវ Yeonjun ទាញមកអង្គុយនៅលើភ្លៅ ។ ហើយយកដៃជូតទឹកភ្នែកឲ្យ Beomgyu ដោយថ្នមៗ
⪻ មើលមកនេះ!បងជូតទឹកភ្នែកឲ្យ ⪼ Yeonjun
⪻ ហុឹស! ⪼ Beomgyu ងាកមុខចេញ
⪻ ហា!ខឹងបងទៀតហើយមែនទេ? បងខុសអីទៅ? ⪼
Beomgyu
⪻ បងនៅតែស្និទ្ធស្នាលនឹងនាងបងនៅក្បែរនាងរហូត ចុះបើមិញនាងថើបបងបានមែន អញ្ចឹងក៏ដូចបងថើបនាងហើយ ⪼ Beomgyu
Yeonjun ក៏ថើបមាត់ Beomgyu បន្តិចហើយនិយាយទាំងទឹកមុខខិល ⪻អានេះទើបគេហៅថើប ⪼ Yeonjun
Beomgyu វាយ Yeonjun ជាច្រើនដៃ តែ Yeonjun អត់មានឈឺអីបន្តិចនៅឆ្លៀតថើបម្ដងទៀតប៉ុន្តែម្ដងនេះគេថើបយូរជាងរាល់ដងដោយសារតែ Beomgyu មិនបើមាត់ឲ្យអណ្ដាគេចូលទៅសោះទើបកម្លោះ Yeonjun ចាប់ផ្តើមយកដៃលូកចូលទៅក្មុងអាវនាយតូច Beomgyu ហើយឈ្លីចុង 🍒 របស់នាយតូច ធ្វើឲ្យ Beomgyu ទ្រាំមិនបានថ្ងូរមួយរំពេច ជាឱកាសល្អ Yeonjun ក៏យកអណ្ដាតទៅទៅប្រឡែងលេងជាមួយអណ្ដាតរបស់នាយតូច បន្តិចក្រោយមក Yeonjun ក៏បញ្ឈប់វិញព្រោះគេដឹងថានាយតូចចង់អស់ខ្យល់ទៅហើយ ។ Beomgyu ដង្ហក់នៅលើទ្រូងរបស់រាងក្រាស់ ។ (អត់ចង់សរសេរអីឲ្យលើសពីហ្នឹងព្រោះញ័រដៃ🙏🥲)
⪻ មាត់អូនផ្អែមជាងទឹកឃ្មុំទៀត ⪼ Yeonjun និយាយបណ្ដើរយកដៃច្បិចថ្ពាល់ Beomgyu បណ្ដើរធ្វើឲ្យ Beomgyu អៀនមិនហ៊ានងើបមុខមកវិញ។បើនិយាយពីអ្នកក្រៅខ្លះវិញកំពុងឈរក្ដាប់ដៃយ៉ាងណែនក្រោយឃើញពីភាពផ្អែមល្ហែមរបស់គូរស្នេហ៍មួយនេះ។
⪻ លោកស្រលាញ់វាហ៎?បើសិនបេះដូងលោកមានខ្ញុំប្រហែលខ្ញុំមិនចិត្តដាច់ដល់ថ្នាក់នេះទេ ⪼ Juhee និយាយរួចក៏យក ទូរស័ព្ទ Call ទៅប៉ារបស់នាង។
⪻ លោកប៉ាកូនបានធ្វើការងាររួចរាល់ហើយ ⪼ ។+ Tomorrow
ព្រឹកឡើងស្រាប់តែប៉ូលីសមួយក្រុមចុះមកឆែកឆេ Hwang Group និង Royal Group។
បុគ្គលិកនៅក្នុងក្រុមហ៊ុននាំគ្នាស្លន់ស្លោរនិងមានការភ័យខ្លាច ។
Yeonjun ដែលកំពុងតែធ្វើដំណើរតាមផ្លូវក៏បានទទួលទូរស័ព្ទពីប៉ារបស់គេនៅឯក្រុមហ៊ុនផងដែរ ។ ក្រោយដឹងរឿង Yeonjun ប្រញ៉ាប់បន្ថែមល្បឿនឲ្យឆាប់ដល់។
⪻ មានរឿងអីលោកប៉ូលីស ? ⪼ Yeonjun
⪻ មានគេប្ដឹងពួកយើងថាលោកនិងប៉ារបស់លោកបានឃោឃិតគ្នាជាមួយនិងគ្រួសារ Hwang ជួញដូរគ្រឿងញៀននិងមនុស្សផងដែរ ដោយលឺព័ត៌មានមកថាលោកនិងប៉ាលោកលាក់ទុកគ្រឿងញៀននៅទីនេះយើងយើងក៏មកឆែកឆេ ⪼ Police
⪻ តើលោកទៅដឹងមកពីណាទៅតើមានភុស្តតាងច្បាស់ដែរទេ? ⪼ លោក Choi
⪻ គឺមានណាលោក ⪼ Police ក៏បានបង្ហាញពីឯកសារដែលនិយាយពីការជួញដូរមនុស្សនិងគ្រឿងញៀនរវាងគ្រួសារលោក Choi និងលោក អ្វីដែលសំខាន់គែមានត្រាប្រចាំក្រុមហ៊ុមបញ្ជាក់ផងដែរ។
Police ក៏បានឆែកឃើញគ្រឿងញៀននៅក្នុងបន្ទប់ធ្វើការរបស់លោក Choi និង Yeonjun បន្ទាប់មក Yeonjun និងប៉ារបស់គេក៏ត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្ដិប៉ូលីស ដើម្បីសួរនាំបន្ថែម។
នៅពេលដែលទៅដល់ក៏ឃើញមានវត្តមានរបស់លោក Hwang និង Hyunjin នៅទីនោះផងដែរហើយត្រូវបានប៉ូលីសដាក់ខ្នោះដៃដូចគ្នា ។
ចំណែកអ្នកស្រី Suhaa ដែលបានឃើញការ Live បន្តផ្ទាល់របស់អ្នកកាសែតភ្លាម គាត់ក៏សន្លប់បាត់បង់ស្មារតីទៅ។