យប់!
សម្លេងគោះទ្វាបានរំខានដល់នាយកម្លោះដែលកំពុងផ្ចង់អារម្មណ៍នឹងកញ្ចក់កំព្យូទ័រងាកមកងាកប្រភពសម្លេងទើបទាញកាយរឹងមាំរបស់ខ្លួនពីកៅអីធ្វើការសម្តៅទៅមាត់ទ្វា។« នរណាគេមករកយើងទាំងស្មាលនេះ » កាយជុងឃុកលើកសំណួរសួរខ្លួនឯងកាលបើក្រឡេកភ្នែកមើលលើនាឡិកាលើជញ្ជាំងដែលចង្អុលម៉ោង១១យប់។
« ជីអាន់! » នាយឧទានឈ្មោះប្អូនជីដូនមួយក្នុងចិត្តក្រោយឃើញរូបនាងលើកញ្ចក់កាមេរ៉ា ។ ចិត្តនាយស្ទាក់ស្ទើកាលបើនាងបង្ហាញខ្លួនយប់ព្រលប់បែបនេះតើនាងចង់មកទាមទារខ្លួនឬត្រូវការជំនួយ?
« បងប្រុស... » នាយក្រមុំក្នុងឈុតរាត្រីស្រដីឡើងយ៉ាងទន់ភ្លន់ពេលកាយក្រាស់ព្រមបង្ហាញខ្លួនចំពោះនាង , ដោយអារម្មណ៍រំជើបរំជួលទើបនាងស្ទុះចូលអោបកាយក្រាស់ទាំងកម្រាល។« លែងបង! មិចក៏មកធ្វើបែបនេះនៅកណ្តាលវាល » សម្តីនាយមិនគម្រោះគម្រើយដូចរាល់ដងទើបនាងក្រមុំបានចិត្តបន្ថែមកម្លាំងដៃអោបតាមតែចិត្តចង់។
« មកពីបងប្រុសមិនខ្វល់នឹងខ្ញុំទេតាំងពីខ្ញុំមកដល់កូរ៉េសូម្បីមានកម្មវិធីនៅផ្ទះបងថេយ៍ក៏បានមិនបបួលខ្ញុំទៅជាមួយឡើយ..បងខ្វល់តែជាមួយជីមីនស្អីនោះ!! » នាងស្រដីឡើងដោយកាតអន់ចិត្តបើកុំមុននេះនាងតេទៅថេយ៍និយាយគ្នាលេងម្លេះហើយក៏មិនដឹងជុងឃុកនៅខុនដូដែរ។« ជីមីនមានអាយុបងឯងនិយាយស្តីឲ្យស្គាល់តូចធំជីអាន់! » ជុងឃុកទាញនាងក្រមុំពីការអោបដោយប្រើទឹកមុខមិនពេញចិត្តខណៈនាងក្រមុំមិនផ្តល់ការគោរពដល់ស្មេហារបស់គេ។
« យ៉ាងមិច?និយាយប៉ះពាល់បន្ទិចក៏មិនបានហេតុអ្វីបងប្រុសកាន់ជើងនាយម្នាក់នោះម្លេះ?បើគ្មានវាម្លេះហើយបានក៏មិនមកកូរ៉េវិញពេលនេះពួកយើងបានរៀបការនឹងគ្នាទៅហើយ...គ្រប់យ៉ាងដោយសារតែវា! » នាងក្រមុំកំហកទៅអ្នកចំពោះមុខខ្លាំងៗតាមកំហឹងលែងខ្មាស់នឹងសម្លេងខ្លួនឯង ។« កាន់តែយ៉ាប់ហើយ..បងគ្មានអ្វីនិយាយជាមួយឯងទេត្រឡប់ទៅបន្ទប់វិញទៅ » នាយទាល់គំនិតមិនដឹងបកស្រាយបែបណាទៀតទើបជ្រើសរើសត្រឡប់ខ្នងដើរចូលបន្ទប់វិញតែជីអាន់ក៏ហក់មកអោបនាងពីក្រោយឃាត់ដំណើរគេ។
« មិនឲ្យបងទៅទេបើនិយាយគ្នាមិនទាន់ចប់បងត្រូវទៅជប៉ុនវិញពួកយើងនឹងរៀបការនឹងគ្នាបងគ្មានសិទ្ធិបោះបង់ខ្ញុំចោលទេព្រោះពួកយើងបានភ្ជាប់ពាក្យរួចហើយ » ចប់សម្តីរាងកាយមាំរើចេញពីការអោបរបស់នាងសារជាថ្មី, រាងក្រាស់សម្លឹងនាងដោយក្រសែភ្នែកធុញទ្រាន់នឹងភាពមានៈរបស់នាង
YOU ARE READING
Love maze
Romanceរបៀបដែលគេធ្វើ កាយវិការដែលគេសម្តែងជាវិធីដែលគេកំពុងបំផ្លាញខ្ញុំដោយស្នេហាវង្វេងវង្វាន់របស់គេ ។ jikook lover Start : 13 /ste/2023 End : x /x / x Nochi park