ជីមីនដែលទទួលបានដំណឹងពីការដឹងខ្លួនរបស់អ្នកជាប៉ាក៏រត់មកមើលលោកប៉ាជាប្រយ័ត្នដោយហេតុថាជាមន្ទីរពេទ្យតែមួយដែលលោកប៉ាខ្លួនសម្រាកព្យាបាលស្រាប់ទើបមិនចំណាយពេលយូរឡើយ។« លោកប៉ា! » គេឈប់នៅមុខបន្ទប់ផ្នែកខាងក្រៅដែលអ្នកវ័យចំណាស់កំពុងគេងសម្រាកឯកែវភ្នែកស្រាប់តែរលីងរលោងទឹកភ្នែកកាលបើឃើញអ្នកមានគុណដឹងខ្លួនសមអ្វីដែលខ្លួនតែងតែប៉ងប្រាថ្នា។
« លោកជីមីនមែនទេ? » គិលានុបដ្ឋាយិកាម្នាក់ដើរមកឈរក្រោយខ្នងរាងស្តើងព្រមទាំងមានកាន់ឯកសារពេញដៃ
« បាទ » គេបែរមកញញឹមតប« មុននេះគ្រូពេទ្យបានចូលពិនិត្យលោកប៉ាលោករួចហើយៗជាលទ្ធផលគាត់មានភាពប្រសើរឡើងច្រើនតែខាងយើងសុំបន្តឲ្យគាត់នៅសម្រាកបន្ទប់អាយសុីយូនេះ២៤ម៉ោងបន្តទៀត ..បើគាត់មិនមានបញ្ហាអ្វីកើតឡើងទៀតទេពួកយើងនឹងប្តូរគាត់ឲ្យទៅសម្រាកបន្ទប់ធម្មតាវិញ »
« តើខ្ញុំអាចចូលមើលគាត់ឥឡូវនេះបានទេ? »
« ដោយសារតែមុននេះខាងគ្រូពេទ្យបានពិនិត្យគាត់រាងយូរដែរដូច្នេះជាការល្អគួរតែទុកពេលឲ្យគាត់បានសម្រាកឲ្យបានច្រើន ..លោកអាចមកមើលគាត់នៅថ្ងៃស្អែកវិញល្អជាង »« បាទ! អរគុណដល់អ្នកគ្រូដែលយកចិត្តទុកដាក់លើប៉ារបស់ខ្ញុំ » រាងស្តើងស្តែងទឹកមុខអំណរគុណក្រៃលែងចំពោះការខិតខំដែលក្រុមគ្រូពេទ្យបានធ្វើ ។
« ច៎ាស..ជាតួនាទីរបស់ពួកខ្ញុំ! ខ្ញុំទៅសិនហើយ » បញ្ចប់ប្រយោគគាត់ដើរចេញជាមួយស្នាមញញឹម ។
« លោកប៉ាត្រូវតែឆាប់ដឹងខ្លួនមកវិញណា...ខ្ញុំពិតជានឹកលោកប៉ាណាស់ » ដៃស្តើងលើកដៃជូតទឹកភ្នែកដែលកំពុងហូរមកឥតដាច់ជាមួយនឹងស្នាមញញឹមបង្ហាញពីភាពរីករាយនឹងដំណឹងនៃការដឹងខ្លួនរបស់អ្ននជាប៉ា។
ទឺងៗ! កំពុងតែស្លុងអារម្មណ័ក៏មានអ្នកទូរស័ព្ទមកទើបរាងស្តើងលូកចូលបោហៅដើម្បីលើក ។
« អាឡូថេមីន » ជីមីនដើរសំដៅទៅកន្លែងចតឡាន។
« ឯងយំមែនទេ? អ្នកណាធ្វើអីឯងឬអាម្សៀលជុងឃុកនឹងគេធ្វើឲ្យឯងយំមែនទេ? » សំណួរជាច្រើនពីខ្សែរម្ខាទៀត , ថេមីនដែលកំពុងតែបើកខ្លួននោះក៏ត្រូវបង្ខំចិត្តអែបផ្លូវដើម្បីឈប់។
YOU ARE READING
Love maze
Roman d'amourរបៀបដែលគេធ្វើ កាយវិការដែលគេសម្តែងជាវិធីដែលគេកំពុងបំផ្លាញខ្ញុំដោយស្នេហាវង្វេងវង្វាន់របស់គេ ។ jikook lover Start : 13 /ste/2023 End : x /x / x Nochi park