ភាគទី:៦

886 36 0
                                    


«ភ្លើងតណ្ហា» (ភាគទី:៦)
«ចង់ទៅផ្ទះម្ល៉េះ ទីនោះមានអីសំខាន់??»

         ជុងគុកបន្តសង្រ្គាមក្ដៅគគុកមិនព្រមឈប់ដោយងាយឡើយរហូតទាល់តែថេយ៍បាក់ស្បាតទន់ត្របកភ្នែកសន្លប់បាត់មាត់ទើបនាយព្រមឈប់ចាត់ការស្លៀកពាក់ឡើងវិញឲ្យមានរបៀបមុននិងលើកបីគេឡើងដើរចេញពីការិយាល័យ បំណងនាំគេទៅវិមាន
        «ចាហ្វាយ??» រ៉ូទីនភ្ញាក់ព្រឺត មើលទៅចាហ្វាយកំពុងបីអ្នកប្រុសតូចជាប់ទ្រូងប៉ុណ្ណឹងកដឹងថាមុននេះមានរឿងអ្វីកើតឡើងនេះចាហ្វាយលែងទាំងព្រលឹមទល់ថ្ងៃត្រង់
        «ត្រៀមអ្នកបើកឡាន ហើយចាត់ការការងារដែលនៅសល់»
        «បាទទាន» នាយរហ័សអោនគោរពខលនិយាយជាមួយអ្នកបើកឡានត្រៀមចាហ្វាយនិងចុះទៅដល់ខាងក្រោមបន្តិចទៀតនេះ
        ល្ងាច៚
        ស្ថិតនៅក្នុងវិមានដ៏ធំស្កឹមស្កៃប្រៀបដូចជារាជវាំងដ៏សែនស្រស់ស្អាត បន្ទប់ជាន់លើដែលធំជាងគេបង្អស់បង្ហាញឲ្យឃើញមានមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្កប់ស្កល់
         «យើងគ្មានថ្ងៃលែងអូនចេញពីដៃម្ដងទៀតទេ មិនថាទាញអូនដោយវិធីណាក៏ដោយយើងនិងយកអូនមកអោបក្នុងទ្រូងមួយនេះរហូតទៅ» ជុងគុក ញញឹមស្រាលអូសម្រាមដៃលើផ្ទៃមុខសម៉ត់រលោងគ្មានស្នាមសាច់សខ្ចីដូចជាកូនង៉ែតបបូរមាត់ឈូកស្ដើងត្របកភ្នែកពីជាន់នាយកាន់តែគនកាន់តែដកចិត្តមិនរួច
           «ហឹម...» សម្លេងក្រហឹមចេញពីមាត់នាយតូចល្អិតគេងបម្រាស់ខ្លួនទៅម្ខាងដោយការរំខានគេងមិនទាន់ឆ្អែត
           «ភ្ញាក់បានហើយ» គេភ្ញាក់ព្រឺតបើកភ្នែកធំៗក្រោយឮសម្លេងមួយនេះងាកច្វាច់ឃើញមុខនាយក្រាស់ហើយធ្វើឲ្យគេមួលម៉ៅភ្លាម
           «អួយ...» គេបម្រាស់ខ្លួនបំណងចង់ងើបចេញតែមិនអាចនៅតំបន់ទន់ជ្រាយរបស់គេពេលនេះគឺឈឺខ្លាំងណាស់ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺខោអាវគេប្ដូរទៅជាខោអាវគេងយប់ ហើយទីនេះជាកន្លែងណា??
            «នៅឈឺទៀតមែនទេ»
            «ទីនេះជាកន្លែងណា» មិនចាប់អារម្មណ៍ឆ្លើយបែរជាសួរបកសម្លេងចាចៗដោយភាពឆ្នាស់ឆ្នើម
            «វិមានរបស់យើង!!»
            «ឆ្គួតបំផុត»
            «ចង់ទៅណា» នាយចាប់កំភួនដៃគេកន្ទ្រាក់មកវិញខណៈពេលដែលគេបម្រុងងើបចេញពីពូក
            «លែងខ្ញុំភ្លាម» រលាស់ដៃចេញតែមិនអាចនាយចាប់ជាប់ ថែមទាំងចាប់គេដាក់ឲ្យអង្គុយលើភ្លៅនាយថែមទៀតអោបចង្កេះគេមិនព្រមលែង
            «ប្រាប់សិនមកថាចង់ទៅណា»
            «ទៅផ្ទះខ្ញុំ!!ចប់ទេ លែងភ្លាម!!» គេរើនាយនៅមិនព្រមលែង
            «នៅទីនេះចាប់ពីពេលនេះតទៅធ្វើជាអ្នកប្រុសតូចក្នុងវិមាននេះនិងធ្វើជាប្រពន្ធយើង» នាយនិយាយមាត់ៗហើយក៏មិនបាននិយាយលែង
             «ឆ្គួតទេហ្ហេស»
             «យើងធ្វើមែន»
             «ខ្ញុំមិនព្រមទេ ខ្ញុំចង់ទៅផ្ទះវិញឥឡូវនេះ»
             «យើងមិនបានសុំអនុញ្ញាតពីអូនទេ»
             «អញ្ចឹងលែងខ្ញុំទៅ»
             «តែអូនត្រូវនៅទីនេះជាដាច់ខាត»
             «លោកពិតជាឆ្គួតមែនទែនហើយ» គេសឹងតែស្រែកយំហេតុអ្វីនាយមុខស្ពនម្នាក់នេះផ្ដាច់ការយ៉ាងនេះ គេស្អប់បំផុត!!
             «ចង់ទៅផ្ទះម្ល៉េះ ទីនោះមានអីសំខាន់??»
             «មិនពាក់ព័ន្ធនិងលោកទេ»
             «សម្រេចថាតាមសម្រួលឬក៏...»
             «បាន!! តែខ្ញុំត្រូវខលប្រាប់អ្នកផ្ទះសិន»
             «នៅជាមួយអ្នកណា??»
             «មិត្តភក្តិ»
             «តែពីរនាក់??»
             «.......» គេមិនតបស្ងាត់សម្លឹងកែវភ្នែកនាយលែងចំងាកមុខចេញ
             «បាន...ខលទៅយើងមានការបន្តិចយើងត្រឡប់មកវិញត្រូវទៅញាំបាយជាមួយគ្នា»
             «......» គេមិនមាត់តាមមើលនាយងើបចេញទៅយកទូរស័ព្ទឲ្យគេហើយក៏ចេញទៅក្រៅបាត់ គេមិនខ្វល់ច្រើនប្រញាប់ខលទៅមិត្តយ៉ាងលឿន
             «ហាឡូថេយ៍» ឈូរី នាងលើកនិយាយសម្លេងកោកកាករបស់ក្មេងក៏ពន្លឺឡើងមកជាមួយថេយ៍ឮហើយក៏អាចស្ងប់ចិត្ត
             «ថេយ៍រ៉ូមានរករឿងឯងទេ»
             «ធ្វើដូចមិនដឹង អាល្អិតនេះរករឿងប៉ុណ្ណាគេសឹងតែបោចសក់យើងជ្រុះបាត់ពីលលាដ៍ទៅហើយ»
              «ហឹសៗ លំបាកឯងហើយសុំទោសផងណា»
              «យើងនិងស្លាប់បន្តិចទៀតនេះបើសិនជាឯងមិនត្រឡប់មកវិញ»
              «អឺ...ឈូរី»
              «ហ្ហាស៎??»
              «គ្នាមានការងារច្រើនដែលត្រូវធ្វើប្រហែលជាយប់ជ្រៅទើបរួចរាល់អញ្ចឹងយប់នេះយើងគេងនៅក្រុមហ៊ុនឯងអាចជួយមើលថេយ៍រ៉ូជំនួសយើងនៅយប់នេះផងបានទេ» គេមិនអាចនិយាយអ្វីបានក្រៅពីកុហកឡើយព្រោះមិនចង់ឲ្យគេបារម្ភ
               «នេះការងារថ្ងៃដំបូងក៏ថែមម៉ោងដល់ថ្នាក់និងផងហ្ហេស ឯងលំបាកទេបើថាទ្រាំមិនបានទេមកដេកផ្ទះវិញមកយើងជាអ្នកចិញ្ចឹមឯងវិញ»
               «អត់ទេឈូរីគ្នាស្រឡាញ់ការងារនេះ គ្នាមិនចង់ឈប់ទេ»
                «អឹមតាមចិត្ត ថេយ៍រ៉ូយើងបញ្ចុកបាយហើយគេកំពុងលែង!! លែងឆ្អែតយើងចាប់គេងូតទឹកនិងដាក់ឲ្យគេងហើយកុំភ័យអីធ្វើការឯងបន្តចុះ»
               «លំបាកឯងហើយ»
               «ឯងនិយាយបែបនេះយើងកាន់តែមានអារម្មណ៍ថាខុស»
               «អ្ហា៎...យើងឈប់និយាយហើយ»
               «រ៉ូគី អ្នកណាខលមកនៀក...» គ្រាន់តែឈូរីបង្ហាញលេខភ្លាមអាល្អិតញញឹមរត់មករកយ៉ាងលឿន
                «អាប់ប៉ា...»
                «បាទ នឹកអាប់ប៉ាទេ» ថេយ៍ញញឹមសឹងស្រក់ទឹកភ្នែកថ្ងៃនេះមិនបានជួបកូនសឹងពេញមួយថ្ងៃគេនឹកខ្លាំងណាស់មិនធ្លាប់បែកគ្នាយូរដល់ថ្នាក់នេះទេ
               «នឹកអាប់ប៉ាណាស់»
               «យប់នេះគេងជាមួយមីងឈូណា អាប់ប៉ាជាប់ធ្វើការស្អែកទើបបានជួបកូន»
                «បាទអាប់ប៉ា»
                 «ក្មេងឆ្លាត»
                 «រឿងធំយ៉ាងនេះអូនបែរជាលាក់យើងមិនឲ្យដឹង» នៅក្នុងបន្ទប់ការងារធំទូលាយបង្ហាញឲ្យឃើញនាយកម្លោះមុខមាំខាំថ្គាមឡើងចេញសរសៃកខណៈដែលជ្រួលជ្រាលក្រោយស្ដាប់ឮការសន្ទនានិងសកម្មភាពរបស់មនុស្សមាឌតូចតាមកាំមេរ៉ាសុវត្ថិភាពពិតជាដូចនាយទាញទុកមិនខុស គេច្បាស់ជាលាក់រឿងនេះពីនាយ !!

ភ្លើងតណ្ហា 🔥Where stories live. Discover now