ភាគទី:១៦

785 44 2
                                    


«ភ្លើងតណ្ហា» (ភាគទី:១៦)
«ថ្នាំពន្យាកំណើត??»

       ក្រោយពេលឃើញថេយ៍រត់ចេញមកបែបនេះជុងគុកប្រញាប់រត់ចេញមកតាមយ៉ាងលឿនឃើញគេយំបែបនេះនាយពិតជាចង់ដឹងណាថាតើមានរឿងអីកើតឡើង
         «អូន...ផាច់!!» នាយដើរមកចាប់កដៃគេជាប់ស្រាប់តែទទួលបានមកវិញមួយកំភ្លៀងយ៉ាងសាកសម
          «លោកតែងនិយាយថាស្រឡាញ់ខ្ញុំ ចង់បានខ្ញុំ តែទង្វើលោកធ្វើចេញមកបែបនេះមែនទេហ្ហឹក» គេពិតជាចង់ឃាត់ទឹកភ្នែកណាស់តែមិនអាចវាចង់ស្រកចេញមកព្រោះតែអួលណែនទ្រូងដកដង្ហើមមិនចង់ចេញ ហេតុអ្វីគេមកត្រូវឈឺចាប់បែបនេះទាំងដែលនិយាយប្រាប់ខ្លួនឯងហើយថាមិនត្រូវមានចិត្តលើនាយទេ
           «បងបានធ្វើអីខុស» នាយនៅតែមិនយល់ នៅតែមិនដឹងព្រោះពិតណាស់នាយអត់បានខុសទេ ឬខឹងដែលងាយងើបពីគេងមុនឬខឹងដែលនាយមកជាមួយស៊ូរ៉េម ??
             «ហ្ហឹស ថើបគ្នាកណ្ដាលហាង?? លោកនៅហ៊ានសួរទៀតហ្ហេសថាធ្វើអីខុស»
             «អូន!! យើងមិនបានទៅថើបគ្នាជាមួយអ្នកណាទេ»
              «ជាមួយស៊ូរ៉េមមុននេះជាស្អី?? ខ្ញុំខ្វាក់ភ្នែកមែនទេ??» គេស្រែកកាន់តែខ្លាំងជុងគុកកាន់តែក្រពុលមុខពេលឃើញទឹកភ្នែកគេកាន់តែហូរ នាយមិនបានថើបគ្នាអីឡើយមុននេះនាយជួយមើលភ្នែកឲ្យស៊ូរ៉េមប៉ុណ្ណោះតែមើលបែបនេះហាក់ដូចជាពួកគេកំពុងថើបគ្នាពិតមែនអញ្ចឹងតែនាយម៉េចនិងអាចប្រព្រឹត្តរឿងនេះឡើងបានទៅ
              «វាមិនដូចអ្វីដែលអូនបានឃើញឡើយ បងអាចមានភស្តុតាងមកបញ្ជាក់បាន»
              «មិនបាច់ទេ ព្រោះចាប់ពីថ្ងៃនេះទៅខ្ញុំឈប់រស់នៅជាមួយលោកទៀតហើយ!! លោកចង់ធ្វើស្អីជាមួយអ្នកណាក៏ជារឿងរបស់លោក»
              «អូនស្ដាប់យើងណា» នាយនៅតែចាប់ដៃគេជាប់មិនលែងទោះបីគេរើយ៉ាងណាក៏ដោយ
              «ខ្ញុំមិនស្ដាប់!!»
              «យើងមិនឲ្យអូនទៅណាទាំងអស់» នាយចាប់លើកលីគេឡើងដើរទៅរកឡាន បើនៅបន្តគេនៅតែយំគេនៅតែមិនស្ដាប់មានតែវិធីនេះប៉ុណ្ណោះ ចាំមើលតើគេនៅខ្លាំងទៀតទេ !!
               ជុងគុកបោះថេយ៍ទៅក្នុងឡានដាក់ខ្សែក្រវាត់ឲ្យគេជាប់ទោះគេរើក៏មិនឈ្នះបន្តឲ្យនាយបើកនាំចេញទៅ នៅក្នុងឡានគ្មានអ្នកណានិយាយអ្វីឡើយរហូតមកដល់វិមានថេយ៍មានឱកាសរហ័សចង់រត់ចេញតែមិនអាចនាយចាប់គេបីឡើងមកខាងលើ
             ព្រុស!! ខ្លួនស្រាលដូចសំឡីត្រូវមនុស្សធំបោះឡើងមកលើគ្រែមួយកម្លាំងគេលោតដូចកង្កែប នាយរហ័សដោះអាវក្រវែងចោលឡើងទ្រោបមកលើគេជាបមិនឲ្យគេរើបាន
            «លោកឯងគ្មានអ្វីធ្វើក្រៅពីរឿងថោកទាបទេហ្ហឹកៗ ស្ដាយណាស់ដែលខ្ញុំខំមានចិត្តគិតថាលោកជាមនុស្សល្អទាំងដែលការពិតទៅវារលួយ!!» គេខាំមាត់និយាយទាំងឈឺចាប់ក្នុងទ្រូងខឹងចិត្តដែលមិនអាចប្រឆាំងនិងនាយបានទឹកភ្នែកហូរដូចជាទឹកសម្រក់ចុះមកទាំងអស់សង្ឃឹមលើនាយបំផុត
              «អស់ពាក្យដៀលឬនៅ??» ទោះបីជាបកស្រាយក៏គេមិនជឿ ឲ្យនិយាយចុះឲ្យថាចុះស្ដីចុះដៀលចុះឲ្យតែគេសមចិត្តគិតថាសាកសមតែកុំឲ្យដល់វេននាយម្ដងដាក់មិនឲ្យគេតមាត់បានឡើយ
                «មនុស្សសន្តានថោកទាបគម្រក់ដូចជាលោកឯងទៅបីជាគេដៀលដល់ក្រយ៉ៅទៀតក៏គ្មានជ្រាបចូលស្រទាបខួរបន្តិចដែល អាមនុស្សថោកទាប តណ្ហាក្រាស់ គម្រក់ជូជាតិ គួរឲ្យខ្ពើមជាទីបំផុតអឹម!!» ទ្រាំស្ដាប់ទៀតលែងបាននាយអត់ទ្រាំយូរហើយ នាយបឺតមាត់ពូកែដៀលពូកែជេមួយនេះទាល់តែរកកន្លែងដកដង្ហើមមិនចេញបឺតជញ្ជក់ច្បូតទាល់តែស្លេកក្រលាស់លិតមិនថ្នាក់ថ្នមខាំញិចទាល់តែចេញឈាមជ្រាបតាមកែមមាត់ក៏មិនឈប់ឡើយ
                ព្រុស!! កម្លាំងនៃការរើបម្រាស់ស្រវាស្រទេញទាញផងគក់ផងរុញច្រានផងប្រតាយប្រទប់ដៃជើងក៏បានធ្វើឲ្យកំប៉ុងថ្នាំដែលនៅលើតុជិតក្បាលដំណេកជ្រុះរមៀលបង្ហាញច្បាស់ៗ
              «ហ្ហឹក» ថេយ៍បើកភ្នែកធំៗសម្លឹងមើលទៅថ្នាំ មុខកាន់តែស្លេកពេលងាកមកមើលមុខនាយក្រាស់
              ជុងគុកបញ្ឃប់សកម្មភាពងើបចុះមកយកកំប៉ុងថ្នាំលើកមើលកាន់តែយល់ច្បាស់ នាយមិនល្ងង់ដល់ថ្នាក់មិនដឹងថាជាថ្នាំអ្វីឡើយ
              «ថ្នាំពន្យាកំណើត??» មុខមាំចងភ្ជាប់ជាមួយនិងកំហឹងក្នុងខ្លួនដែលពុះកញ្ជ្រោលឡើង វាធ្វើឲ្យនាយសឹងបាត់បង់សតិចង់តែសម្លាប់គេពេលនេះ
              ប្រាវ!!
             «គីម ថេយ៉ុង!!» នាយគប់កំប៉ុងថ្នាំមួយទំហឹងទៅជញ្ជាំងបែកខ្ចាយ សង្គ្រឺតជើងធ្មេញចាប់ទាញជើងមាឌល្អិតមករកនាយចាប់ហែកអាវគេទាល់តែខ្ចីគ្មានសល់បោះចេញដូចក្រណាត់
              «ហ្ហឹកៗ លែងខ្ញុំទៅ» គេយំឡើងស្លេកបបូរមាត់ញ័រខ្លួនទទ្រើកកាន់តែខ្លាចពេលឃើញសភាពឃោឃៅរបស់នាយថែមទៀតតែនាយមិនខ្វល់មិនស្ដាប់អ្វីដែលគេនិយាយឡើយ

ភ្លើងតណ្ហា 🔥Where stories live. Discover now