ភាគទី:១២

715 27 0
                                    


«ភ្លើងតណ្ហា» (ភាគទី:១២)
«ម៉ាក់??»

       ពេលនេះថេយ៍រ៉ូបានចូលរៀនហើយនៅជាប់សាលានិងឈឹងស៊ូទេគ្រាន់តែអគារឆ្ងាយគ្នាខ្លាំងព្រោះម្នាក់រៀនបឋមនិងម្នាក់រៀនសកល ពួកគេទាំងពីត្រូវរ៉ូវនិងគ្នាណាស់ ចំណងចំណូលចិត្តលែងតែមួយស្លាញ់អ្វីតែមួយទាល់ត្រង់ថាឈឹងស៊ូមិនសូវលេងច្រើនដូចអាល្អិតឡើយ ចេញពីរៀនថ្ងៃនេះខុសប្លែកជាងរាល់ដងមិនបានឃើញឡានគ្រួសារមកទទួលតែបែរជាមិត្តភក្តិម៉ាម៉ាគេទៅវិញ
        «ថេយ៍រ៉ូរបស់មីងចេញពីរៀនសង្ហារណាស់» នាងក្រមុំញញឹមស្រស់អោនញីក្បាលអាល្អិតបន្តិច       
        «អ្នកមីងជិះឡានម៉ូដស្អីនិង» មើលចុះឡានឡាំបូគីនីពណ៌ផ្កាឈូកស្រស់មានបិទរូបតុក្កតាបន្ថែមទៀតឃើញហើយខ្មាស់គេជំនួស
         «ក៏ឡានឡាំបូគីនីនោះអី យ៉ាងម៉េចដែលស្អាតទេ»
         «ស្អាតស្លាប់ហើយ!! ឆាប់ឡើងឡានទៅ» គេក្រពុលមុខភ្លាមធ្លាប់តែជិះឡានស្ព័រខ្មៅក្រិបមើលទៅឡូយឆាយសុីវីល័យអីបែបនេះមកជិះឡានខ្ជីខ្ជូតឃើញហើយចង់ពុលមុនជិះទៅទៀត!! ហើយរិតតែក្រពុលមុខជាងនេះទៅទៀតនោះអ្នកបើកគឺបើកដូចអណ្ដើកវាលមិនដឹងជាស្អី
          «កញ្ញាឈូឈូ» ឈឹងស៊ូ
          «ចាស៎??» ឈូរី
          «អត់ទោសតើហ្គែរល្បឿនជាបងប្អូនជីដូនមួយកញ្ញាហ្ហេស បានជាថ្នមវាម្ល៉េះ??»
         «ខ្ញុំគិតថាលឿនពេកហើយ បើសិនប៉ូលីសចាប់នោះតើគិតយ៉ាងម៉េចខ្ញុំទើបតែរៀនបើកបានពីរថ្ងៃផង»
         «ស្អីគេ?? រៀនបើកបានពីរថ្ងៃ??»
         «ចាស៎!!»
         «មីងឈូជាអ្នកក្រមានឡានឯណាបើកទៅ បើលោកប៉ាទើបតែឲ្យថ្ងៃមុននិង» អាល្អិតជួយបន្ថែម ឈូរីចង់ឈ្លក់ទឹកមាត់ព្រោះតាមស្ដាប់មើលដូចកំពុលបន្លំដៀល!!
          «ឈប់!! ឈប់ឡាន!!»
          ងឺត!! គ្រាន់តែឮអ្នកនាងសម្ព័ន្ធគ្រួសារចននិយាយឲ្យឈប់នាងប្រញាប់ជាន់ហ្វ្រាំងឡានភ្លាមដែលបណ្ដាលឲ្យក្បាលគេលោយទៅមុខសឹងបុកក្បាំងទៅហើយ នេះបានហៅថាមិនចេះជិះមែន
           «ចុះមកខ្ញុំអ្នកបើក» ពួកគេផ្លាស់ប្ដូរគ្នាវិញ ឈឹងស៊ូតឹងទ្រូងជាមួយកញ្ញាឈូរីបន្ថែមមួយជាន់ទៀតគេជិះតាមល្បឿនធម្នតាមិនសូវលឿនក៏នាងស្រែកថាស្ដីឲ្យគេថាជិះលឿនដែល នៅគម្រាមប្រាប់ម៉ាម៉ាគេទៀតតែគិតថាគេខ្លាចឬ !!
           មកដល់វិមាន ឈឹងស៊ូត្រូវជួយគ្រាឈូរីទៅបន្ទប់ទឹកនាងក្អួតសិនពុលឡានទប់ក្អួតឡើងស្លេកមុខទៅហើយ
           «លោកប៉ាអាប់ប៉ា» អាល្អិតថេយ៍រ៉ូ ក្រោយដោះកាតាបឲ្យអ្នកបម្រើហើយក៏ប្រញាប់រត់ទៅរកលោកប៉ាយ៉ាងលឿន
           «រៀនពូកែទេ» នាយចាប់លើកអាល្អិតឲ្យអង្គុយក្បែរអង្អែលក្បាលគេបន្តិច
          «គ្រូសរសើថាអូនរៀនពូកែណាស់ អូនជាក្មេងឆ្លាត»
           «ដឹងថាពូកែហើយយើងនិង ឆាប់ទៅតាមម៉ែដោះឲ្យលឿនឡើងងូទទឹកហើយមកញាំបាយ» ថេយ៍ ញីសក់អាល្អិតក្រឺតខ្នាញ់និងអាសម្ដីពូកែអួតគ្មានពីរចាំមើលធំឡើងកាត់ទៅរកអ្នកណា
           «បាទអាប់ប៉ា» អាល្អិតរត់ទៅតាមម៉ែដោះឡើងទៅបន្ទប់ផ្ទាល់ខ្លួនគេ លោកប៉ាប្រាប់ហើយឲ្យគេងម្នាក់ឯងទម្លាប់ព្រោះធំឡើងគ្មាននរណាគេងជាមួយទេ !!
           សម្លេងឡានបើកចូលវិមានបន្តកន្ទុយគ្នាប្រមាណជា៣ឡានជុងគុកងាកមើលមេការ គេរាយការណ៍មកថាលោកចននិងអ្នកស្រីចនមកដល់ទីនេះ នាយក៏ចេញមកទទួលជាមួយមាឌល្អិត
          ទ្វារឡានបានបើកអ្នកខាងក្នុងចុះមកលោកចននិងអ្នកស្រីចិនព្រមជាមួយនិងក្មេងប្រុសម្នាក់ទៀតតាមមើលអាយុប្រហាក់ប្រហែលនិងនាយល្អិតដែរ
          «ជម្រាបសួរលោកប៉ាអ្នកម៉ាក់» ជុងគុក
          «ជម្រាបសួរលោកស្រីលោកប្រុស» ថេយ៍អោនគោរពតាមការគួរសមព្រមជាមួយស្នាមញញឹមតាមចរិករួសរាយរបស់គេ
           «នេះឬមនុស្សដែលឯងតាមរកនិងរងចាំរហូតដល់៥ឆ្នាំនោះ??» អ្នកស្រីចន សួរព្រមទាំងសម្លឹងមើលនាយល្អិតតាំងពីក្បាលដល់ចុងជើងហាក់ដូចជាមិនពេញចិត្តនិងគេទាល់តែសោះ
           «បាទ»
           «មិនសមរូបមិនសមរាង!!»
           «ម៉ាក់??»
        

ភ្លើងតណ្ហា 🔥Where stories live. Discover now