«ភ្លើងតណ្ហា» (ភាគទី:១៣)
«គ្រួសារ»ក្រោយឮសម្ដីគាត់និយាយចេញមកក៏ដឹងបាត់ទៅហើយថាគាត់ពិតជាមិនបានពេញចិត្តនិងគេមែនថេយ៍មិនខ្វល់ឡើយព្រោះគេក៏មិនបានទៅស្រឡាញ់ទាមទារតោងទាមកូនប្រុសគាត់ឯណា
«ចូលក្នុងសិនទៅចាំនិយាយគ្នា» លោកចន និយាយជំនួសដឹកដៃប្រពន្ធចូលក្នុងគាត់មិនមែនមិនពេញចិត្តនិងថេយ៍ឡើយគ្រាន់តែចង់ដឹងថាកូនគាត់រើសមនុស្សត្រូវឬក៏ខុស ឮកូនចៅគាត់រាយការណ៍មកថានៅមានកូនម្នាក់ទៀត??
«យ៉ាងម៉េចរស់នៅទីនេះសុខស្រួលណាស់មែនទេ» មកដល់ខាងក្នុង ដាក់ខ្លួនអង្គុយមិនទាន់និងដល់សាឡុងស្រួលបួលផងក៏ឮសម្ដីអ្នកស្រីចននិយាយមកកាន់គេភ្លាម
«ម៉ាក់កុំនិយាយបែបនេះដាក់មនុស្សដែលខ្ញុំស្រឡាញ់!!» នាយនិយាយការពារក៏ព្រោះតែមើលទៅពាក្យសម្ដីនេះក៏រាងលើសបន្តិចហើយ
«ការពារសម្បើមម្ល៉េះ»
«បាទ ស្រួលណាស់ព្រោះជុងគុកមិនបានឲ្យខ្ញុំធ្វើការអ្វីឡើយ» គេតបទាំងមិនខ្លាចក៏មិនសមរម្យចំពោះមនុស្សចាស់ដែលនិយាយមើលងាយគេដូចគ្នាបើសិនជាគាត់ខ្លាំងគេក៏ខ្លាំងទៅវិញដូចគ្នា
«ត្រូវហើយរស់នៅធ្វើជាប្រពន្ធអ្នកមាន និងមិនបាច់ធ្វើអ្វីនោះទេ»
«ខ្ញុំក៏គិតបែបនិងដែរ»
«តែនាមជាកូនប្រសារយើង មានម្ចាស់ហើយ!! មិនត្រូវការឯងនោះទេ»
«បាទ ខ្ញុំក៏មិនត្រូវការដូចគ្នា»
«នេះឯងផ្កើនយើងហ្ហេស??»
«ខ្ញុំមិនបានផ្កើនទេ»
«យើងគ្មានថ្ងៃទទួលយកកូនប្រសារដូចជាឯងទេ»
«ខ្ញុំក៏គ្មានថ្ងៃទទួលអ្នកស្រីជាម៉ាក់ក្មេកដូចគ្នា»
«ន៎ែ ក្មេងឈ្លើយគ្មានមេបាប្រដៅទេហ្ហេសបានជានិយាយស្ដីគ្មានការអប់រំបែបនេះ»
«ម៉ាក់បានហើយ» ជិងគុកនិយាយឃាត់មើលទៅស្ថានការណ៍មិនស្រួលឡើយបើម្នាក់ៗខ្លាំងរៀងខ្លួនម៉ាក់កាចអានាគតប្រពន្ធឆ្នាស់មិនដឹងទៅខាងណាទេ
«ខ្ញុំរៀនចប់ទី១២ហើយក៏មានវិជ្ជាជីវៈក្នុងខ្លួនដូចគ្នា តែខ្ញុំមិននិយាយស្រួលជាមួយមនុស្សដែលមើលងាយខ្ញុំទេ»
«យ៉ា....»
«លោកស្រីបានហើយ...!!» លោកចន
«នេះមានរឿងអីនិង» អាល្អិតចុះមកពីខាងលើដែលទើបនិងងូទទឹកហើយមកដល់ក៏ស្លឺព្រោះឮសម្លេងខ្លាំងៗថែមទាំងមានមនុស្សប្លែកមុខទៀត
«នេះ??» អ្នកស្រីចន បើកភ្នែកសម្លឹងមើលអាល្អិតចំពោះមុខគាត់កាន់តែមើលគឺកាន់តែដូច អាល្អិតនេះមុខដូចជុងគុកណាស់តើអាចទេអ្វីដែលកូនចៅលោកប្ដីបានរាយការណ៍មកនោះជាការពិត
«ថេយ៍រ៉ូ មកជម្រាបសួរលោកយាយលោកតាមកកូន» ជុងគុកបក់ដៃហៅអាល្អិតឮហើយរត់ទៅយ៉ាងលឿនរំភើបណាស់ពេលឮថាជាលោកតាលោកយាយ
«ជម្រាបសួរលោកយាយលោកតា»
«ល្អណាស់អាយុវែង» លោកចន
«មករកយាយបន្តិចមកឲ្យយាយមើលចៅបន្តិចទៅមើល»
«បាទលោកយាយ»
«សឺត...ក្រអូបណាស់ចៅឈ្មោះអី» គ្រាន់តែអាល្អិតចូលទៅក្នុងរង្វង់ដៃភ្លាមអ្នកស្រីចនចាប់អោបថើបចៅដោយក្ដីស្រឡាញ់ពេញប្រអប់ទ្រូងកាន់តែយល់ច្បាស់ថាជាចៅគាត់ពិតណាស់
«ថេយ៍រ៉ូ បាទ»
«ឆ្លាតណាស់អាយុប៉ុន្មានហើយ»
«៤ឆ្នាំ»
«ល្អណាស់ ចាប់ពីថ្ងៃនេះទៅត្រូវហៅលោកយាយថាលោកយាយលោកយាយយល់ដែលទេ»
«បាទលោកយាយស្អាត»
«គួរឲ្យស្រឡាញ់មែន»
«កូនខ្ញុំគួរឲ្យស្រឡាញ់ដូចខ្ញុំអញ្ចឹងហើយ» ថេយ៍ ពេបមាត់តបបញ្ជួសអ្នកស្រីចនតាមមើលគាត់ពិតជាស្រឡាញ់ចៅខ្លាំងណាស់
«មិន!!»
«បានហើយម៉ាក់!!»
«ហើយឯងមិនឃាត់ប្រពន្ធឯងដែលទៅ»
«ម៉ាក់អ្នករករឿងអូនមុន»
«យើងមិនប្រកែកនិងឯងទេ!! តែ...អេនេះគឺកូនស៊ូរ៉េមចាំប្អូនបានទេ» អ្នកស្រីចន ងាកមកណែនាំមនុស្សប្រុសមាឌល្អិតក្បែរខ្លួនឲ្យជុងគុកស្គាល់វិញម្ដង
«សួស្ដីបងប្រុសជុងគុក ខ្ញុំឆយស៊ូរ៉េមបងប្រុសចាំខ្ញុំបានទេ» គេញញឹមតាមទម្លាប់និយាយដោយសម្លេងទន់ភ្លន់តាមបែបមនុស្សសុភាពរាបសារ
«ចាំបាន!!»
«លោកប្រុសអាហាររៀបចំរួចរាល់ហើយ» អ្នកបម្រើដើរមកនិយាយប្រាប់ទើបអាចកាត់ស្ថានការណ៍បន្ទាប់បាន
«តោះទៅញាំអាហារ អ្នកម៉ាក់លោកប៉ាសូមអញ្ជើញ»
«ល្អ!!» លោកចន
«តោះចៅតោះ» អ្នកស្រីចន ងើបឈរកាន់ដៃអាល្អិតថេយ៍រ៉ូដើរទៅតុអាហារថែមទាំងដាក់ឲ្យអាល្អិតអង្គុយជិតគាត់ថែមទៀត
![](https://img.wattpad.com/cover/374519594-288-k471537.jpg)