«ភ្លើងតណ្ហា» (ភាគទី:១០)
«ថេយ៍រ៉ូ...»អំឡុងពេលញាំអាហារថេយ៍យកចិត្តទុកដាក់និងកូនណាស់បើទោះបីជាខ្លួនកំពុងឈឺមិនសូវស្រួលខ្លួនក៏ដោយ ជុងគុកនាយក៏មិនបណ្ដោយឲ្យអនាគតប្រពន្ធមើលថែកូនម្នាក់ឯងដែល
«អូនញាំទៅ កូនទុកឲ្យម៉ែដោះអ្នកមើល» នាយប្រាប់ក្រោយខ្លួនចាប់សាច់ដាក់ចានសម្រាប់នាយល្អិតរួចជាស្រេច
«រ៉ូគី ញាំកុំឲ្យក្រពប់ឮទេកូន»
«បាទអាប់ប៉ា» អាល្អិតញញឹមស្រស់សើចចេញធ្មេញសស្ញាញកាន់តែមើលគឺកាន់តែដូចនិងជុងគុកណាស់
ក្រោយអាហារត្រូវបានបញ្ចប់ឈូរីក៏និយាយបកស្រាយរឿងរ៉ាវដែលខ្លួនលួចលាក់ប្រាប់ពីរឿងជុងគុកប្រាប់អាល្អិតជួយលាក់គ្នាមិនឲ្យដឹង ជុងគុកនាយក៏ប្រាប់ផងដែលនាយបានរៀបចំគ្រប់យ៉ាងតាំងពីយប់ម៉េចក្រោយពេលញាំអាហាររួចភ្លាម នាយនិងយកថេយ៍រ៉ូមករស់នៅទីនេះក្នុងនាមជាកូនបង្កើតក៏ដូចជានាយល្អិតផងនិងរៀបការជាមួយគ្នាបើសិនជាគេយល់ព្រមភ្លាម !!
«អរគុណនាងហើយដែលជួយមើលខុសត្រូវពេលថេយ៍ពពោះ»
«កំហុសក៏មកពីខ្ញុំដូចគ្នា សង្ឃឹមថាចាប់ពីពេលនេះតទៅលោកអគនាយកនិងមើលថែមិត្តខ្ញុំឲ្យបានល្អ»
«ប្រាកដហើយ!! យើងនិងចាត់ចែងឲ្យនាងក្លាយជាបុគ្គលិកក្នុងសណ្ឋាគាររបស់យើងវិញ ក៏មានលុយមួយចំនួននិងផ្ទះរួមទាំងឡានមួយគ្រឿងសម្រាប់នាងផងដែល»
«ហីយ៉ា...លោកចន អោយខ្ញុំធ្វើអីទៅខ្ញុំថាកុំអីល្អជាង» នាងប្រកែកទាំងក្រែងចិត្តនាងក៏មានចំណែកខុសហេតុអ្វីក៏ផ្ដល់ឲ្យនាងច្រើនយ៉ាងនេះ
«ទុកជាចំណងដៃ ថ្លៃបណ្ណាការយើងដណ្ដឹងថេយ៍ពីនាងចុះព្រោះយើងក៏មានគម្រោងរៀបការជាមួយគ្នា»
«ពិតមែនហ្ហេស» នាងបើកភ្នែកចំហមាត់ធំៗបែបមិននឹកស្មាន
«យ៉ា..!! អ្នកណាថានិងរៀបការជាមួយលោកនោះ»
«អូនមិនព្រមក៏មិនអាចប្រកែកបានដូចគ្នា» នាយញាក់ស្មាថេយ៍វាយនាយមួយដៃទាំងកំហឹងខ្លួនមិនទាន់បាននិយាយយល់ព្រមសូម្បីមួយមាត់ទេ
«បើលោកនៅតែធ្វើឆ្គួតៗបែបនេះទៀតខ្ញុំច្បាស់ជាសម្លាប់លោកឥឡូវនេះមិនខានទេ»
«អូនត្រូវចាំថាទោះជាបងស្លាប់ក្លាយទៅជាខ្មោចឬធាតុក្លាយជាធូលីក៏យើងនៅតែមិនដោះលែងឲ្យអូនទៅនរណាទាំងអស់» នាយនិយាយមាត់ៗមុខមាំស្មើចំណែកឯដៃលើកច្របាច់មាត់អាល្អិតមុខទាំងពីសឹងតែប៉ះគ្នាទៅហើយ
«ខ្ញុំមានអារម្មណ៍ចង់កាច់បំបាក់កលោកនៅពេលនេះ!!» គេខាំធ្មេញក្រឺតខ្លាំងណាស់ ក្នុងខ្លួនផ្ទុកដោយភ្លើងកំហឹងរាប់រយអង្សាសឹងតែអាចរលាយខ្លួនមនុស្សម្នាក់បាន
«បើបែបនេះ អូនគួរតែឆ្លងកាត់រឿងមួយនោះពីមួយយប់ទៅមួយយប់ទប់ឲ្យរួចផុតសិនទៅ»
«អាឡបអឹម...» គេស្រែកបំណងចង់ជេហើយតែត្រូវបិទមាត់ជិតដោយបបូរមាត់ក្រាស់ចាប់កញ្ចឹងកគេបឺតភ្លាមៗចាប់លើកគេដាក់លើភ្លៅអោបជាប់បឺតមិនព្រមដកមាត់
«ថេយ៍រ៉ូ មីងថាក្មួយចង់ទៅលែងខាងក្រៅហើយតោះតោះយើងទៅ» ឈូរីឃើញស្ថានការណ៍មិនអំណោយផលចាប់អាល្អិតដែលកំពុងលែងឡានលើកបីឡើងដើរចេញពីបន្ទប់ទទួលភ្ញៀវបំណងនាំចេញទៅសួនខាងក្រោយ
«មីងឈូ អូនមិនទាន់និយាយថាយល់ព្រមទេ» អាល្អិតមុខក្រហមខឹងមួយរំពេចន៍គេលែងមិនទាន់ឆ្អែតផង
«ចាំទៅលែងខាងក្រៅវិញក៏មានឡានលែងដែល»
«អត់ទេអូនចង់លែងខាងក្នុងវិញ» អាល្អិតស្រែកឡូឡាចាប់សក់ឈូរីបោចកន្ទ្រាក់ខ្លួនមិនសុខចិត្តចង់លែងខាងក្នុងវិញ គិតថាចាញ់បោកមនុស្សចាស់ខាងក្រៅមិនមានឡានអីបែបនេះ
«សក់អញជ្រុះពីក្បាលមិនដល់ចាស់ទេមើលទៅ» ម៉ែដោះឃើញអញ្ចឹងក៏នាំអ្នកបម្រើរៀបចំរបស់លែងឲ្យគេយ៉ាងច្រើននៅខាងក្រៅអាល្អិតក៏ឈប់រករឿងមីងឈូទៀត
«វ៉ូស វ៉ូស» សម្លេងឆ្កែព្រូសលេចចេញពីជ្រុងម្ខាងមេកាដើរកាន់ឆ្កែធំមួយមកកាន់ក្រោមដើមឈើដែលអាល្អិតថេយ៍រ៉ូកំពុងអង្គុយលេង
«ឆ្កែគួរឲ្យស្រឡាញ់ណាស់ មីងឈូមកលែងជាមួយគ្នាមក» អាល្អិតគ្រាន់តែឃើញឆ្កែភ្លាមរត់ទៅលែងជាមួយភ្លែតមិនចាំយូរឯអ្នកដែលនៅខ្លាចឆ្កែឡើងញ័រខ្លួនទៅហើយឆ្កែនេះធំណាស់ហើយមុខកាចទៀតឃើញត្រង់ណាថាគួរឲ្យស្រឡាញ់នោះ
«ថេយ៍រ៉ូកុំនាំមក» នាងប្រញាប់រត់គេចពេលអាល្អិតស្រាប់តែរត់នាំឆ្កែមកជិតនាងព្រះអើយនាងចង់គាំងបេះដូងឆ្កែអីធំយ៉ាងនេះ
«ឆ្កែតូចឆាប់ទៅរកមីងឈូភ្លាមទៅ» ថេយ៍រ៉ូ សើចកាច់កដេញឆ្កែឲ្យរត់ទៅរកមីងឈូគេក៏រត់តាមឯឈូរីចង់ស្រែកយំ ហេតុអីក៏មកលែងសើចបែបនេះនាងខ្លាចវាខ្លាំងណាស់
«អ្ហាយ...ជួយផង»
ផឹប!! ក្រោយឃើញមានមនុស្សនៅខាងមុខហើយនាងមិនចាំយូររត់កាន់តែលឿនហក់សង្គ្រប់លើគេអោបកគេជាប់បិទភ្នែកមិនហ៊ានមើលឡើយថាទៅជាយ៉ាងណា
«ឈូរី?? ឈឹងស៊ូ??»