«ភ្លើងតណ្ហា» (ភាគទី:១៥)
«ហេតុអ្វីចូលចិត្តជឿ នូវអ្វីដែលមិនមែនជាការពិតអញ្ចឹង??»ព្រឹកថ្ងៃថ្មី !!
ថ្ងៃនេះខុសពីរាល់ដងព្រោះមានចាស់ទុំនៅជាមួយអ្នកស្រីចនមកនេះគម្រោងមកមើលចៅដោយបានផ្ទាល់និងភ្នែកក្រែងកូនចៅរាយការណ៍ខុសតែវាជាការពិតហើយចៅថែមទាំងគួរឲ្យស្រឡាញ់ទៀតគាត់ម៉េចនិងដាច់ចិត្តទៅអង់គ្លេសវិញបានទៅ
ជុងគុកត្រូវចេញទៅធ្វើការទាំងព្រឹក ថេយ៍អស់កម្លាំងពីយប់មិនបានគេងគេក៏គេងរហូតដល់ម៉ោង៩ទើបចុះមកក្រោម
«គេងសម្ពឹកទាល់តែថ្ងៃចាំងគូទទើបភ្ញាក់កោតតែកូនយើងស្រឡាញ់កើតដែល» គ្រាន់តែចុះមកដល់ខាងក្រោមមិនទាន់និងដល់ស្រួលបួលផងក៏ឮសម្លេងអ្នកស្រីចនពោលឡើងនិយាយឌឺដងផ្លែផ្កាឲ្យគេបាត់ទៅហើយ
«អូនអ្នកស្រីធ្វើឲ្យខ្ញុំមិនបានគេងមួយយប់ហើយ ខ្ញុំគេងដល់ម៉ោងប៉ុណ្ណឹងចាត់ទុកថាលឿនពេកហើយដែលមិនគេងដល់ម៉ោងបាយតែម្ដងនោះ»
«ន៎ែ!!»
«អ្នកស្រីបាទ សូមនិយាយតិចៗបានហើយខ្ញុំស្ដាប់ឮដូចគ្នា»
«ទីនេះជាផ្ទះកូនយើង យើងចង់ធ្វើយ៉ាងម៉េចក៏បាន!! ហើយចាំណាថាអនាគតម្ចាស់ប្រុសនៅទីនេះគឺមានតែមនុស្សដែលយើងពេញចិត្តប៉ុណ្ណោះមនុស្សដូចឯងកុំសង្ឃឹម!!»
«ខ្ញុំមិនបានសង្ឃឹមទេ កូនអ្នកស្រីជាអ្នកតោងទាមខ្ញុំចង់បានខ្ញុំដោយខ្លួនឯង»
«នេះឯង?? ហ៊ាននិយាយមើលងាយកូនយើងផងហ្ហេស??»
«ខ្ញុំមិនបាមមើលងាយ ខ្ញុំនិយាយការពិត»
«ចាំមើលទៅថានៅបានប៉ុន្មានថ្ងៃទៀត ព្រោះថាពេលនេះកូនប្រុសយើងនេះកំពុងតែណាត់ជួបគ្នាជាមួយមនុស្សដែលយើងពេញចិត្តទៅហើយ ឬឯងមិនដឹងទេ??» ពិតណាស់គាត់បានឲ្យស៊ូរ៉េមទៅរកជុងគុកដើម្បីញាំអាហារជាមួយគ្នាក៏ដូចជាដើរលែងជាមួយគ្នាដើម្បីឲ្យកាន់តែស្និតស្នាល !!
«គាត់ចង់ទាក់ទងអ្នកណា ធ្វើអ្វី ក៏ជារឿងរបស់គាត់មិនពាក់ព័ន្ធនិងខ្ញុំទេ»
«??» គាត់កាន់តែឆ្ងល់ហេតុអ្វីបានជាអាល្អិតនេះគ្មានប្រតិកម្មអ្វីបន្តិចសោះអញ្ចឹងឬគេពិតជាមិនស្រឡាញ់កូនប្រុសគាត់មែន តែយ៉ាងណាគាត់ត្រូវតែដឹងឲ្យច្បាស់សិនថាគេស្រឡាញ់កូនគាត់មែនឬក៏សម្ដែងធ្វើជាយកល្អតែមុខក្រោយខ្នងចង់បានទ្រព្យសម្បត្តិឡើងញ័រខ្លួន !!
មើលខាងក្រៅអាចថាថេយ៍មិនខ្វល់តែក្នុងចិត្តគិតចង់ផ្ទុះទៅហើយ តើនាយក្រាស់ពិតតជាដូចម៉ាក់នាយថាមែនឬក៏អត់ អត់ទ្រាំមិនបានគេក៏ខលហៅសួររ៉ូទីននាយប្រាប់ថាចាហ្វាយមិនបាននៅក្រុមហ៊ុន ទើបគេកាន់តែសង្ស័យអត់មិនបានក៏បានឲ្យរ៉ូទីនមកទទួលទៅរកនាយតែម្ដង
«ចាហ្វាយនៅទីនេះបាទ» ក្រោយបើកមកដល់ហាងសម្លៀកបំពាក់ទំនើបមួយកន្លែងរ៉ូទីនឈប់ចតឡានមុននិងនិយាយទៅកាន់អ្នកប្រុសតូចដែលអង្គុយខាងក្រោយប្រលឹងមិនដឹងជានៅក្នុងខ្លួនឬអត់ឃើញភ្លឹកៗយូរហើយ ហាក់ដូចអារម្មណ៍មិនល្អ
«ទៅជាមួយខ្ញុំទៅ»
«បាទ» នាយចុះមកបើកទ្វារឲ្យថេយ៍ចេញមកដើរចូលខាងក្នុង គ្រាន់តែចូលមកភ្លាមសម្លឹងឃើញភ្លាម
«......» កែវភ្នែកទាំងគូរប្រែជាឡើងក្រហមម្ដងបន្តិចៗជ្រួលជ្រាលអារម្មណ៍បុកអួលណែនពេញទ្រូង រូបភាពមនុស្សធំឈរពាំងមុខរាងមនុស្សតូចអោនរកគ្នាហាក់កំពុងតែសាងស្នេហ៍ផ្អែមល្ហែមដល់ថ្នាក់ថើបគ្នាក្នុងហាងអញ្ចឹងឬ??
«ចាហ្វាយ» ឮសម្លេងរ៉ូទីន ជុងគុកងាកមកមើលបន្តិចក៏បានឃើញមាឌល្អិតក៏មកជាមួយដែលកំពុងឈរសម្រក់ទឹកភ្នែកសម្លឹងមកនាយកែវភ្នែកអស់សង្ឃឹមធ្វើឲ្យនាយស្លន់ស្លោ
«ថេយ៍?? អូនកើតអី...ថេយ៍??» នាយសួរមិនទាន់ថេយ៍រត់ចេញមកខាងក្រៅបាត់នាយប្រញាប់រត់មកតាមឃើញគេយំតើមានរឿងអីអ្នកណាធ្វើអីហេតុអ្វីបានយំថ្នាក់នេះ ថែមទាំងមិននិយាយសួរនាំនាយទៀតពេលឃើញមុខ !!
«មុខមាត់ស្អាតបាត មើលទៅក៏ជាដូចជាអ្នកត្រឹមត្រូវតែបែរជាមកដណ្ដើមរបស់ដែលមានម្ចាស់ថោកទាបណាស់» រ៉ូទីន ខាំធ្មេញសម្លឹងមើលទៅស៊ូរ៉េមដែលឈរងេមងាមមិនដឹងឆ្ងល់អី ក៏ឆ្ងល់ដូចគ្នាថារ៉ូទីនកំពុងនិយាយជាមួយគេមែនទេ
«លោកនិយាយជាមួយខ្ញុំមែនទេ»
«ចុះនៅទីនេះមានមនុស្សថោកទាបដូចជាឯងទេ??»
«ខ្ញុំមិនយល់ទេ តើលោកចង់និយាយពីអី»
«មោនេះ!! ចាំយើងធ្វើឲ្យឯងយល់» នាយកម្រោលចូលដូចបិសាចមិនខុសអីពីចាហ្វាយនាយដែលខឹងម្ដងៗដូចសាតាន ចូលទៅកញ្ឆក់ដៃមនុស្សមាឌល្អិតដើរតាមខ្លួន
«លោកចង់នាំខ្ញុំទៅណា ខ្ញុំមិនទៅទេ!! ឆាប់លែងខ្ញុំភ្លាមណា អ្ហាយ....»