«ភ្លើងតណ្ហា» (ភាគទី:៧)
«គេជាកូនបង...ផាច់!!»
«និយាយរួចឬនៅ» ជុងគុកមកដល់ក្នុងបន្ទប់តាំងពីពេលណាពោលសួរនាយល្អិតគេបើកភ្នែកធំៗងាកមកមើលនាយនឹកគិតថាគេមាននិយាយអ្វីផ្ដេសផ្ដាសជាមួយឈូរីឬអត់មុននេះ
«ថេយ៍ សម្លេងអ្នកណានិងមានអ្នកថែមម៉ោងជាមួយឯងដែលហ្ហេស»
«អឹម ឈូរីប៉ុណ្ណឹងសិនចុះណា» គេប្រញាប់ចុចបិទសម្លឹងមើលមុខមនុស្សធំនាយមើលមកគេដោយកែវភ្នែករាបស្មើត្រជាកស្រេបដូចជាទឹកកក
«ទៅញាំបាយ» នាយដើរមកបីគេ នាយមិននិយាយធ្វើជាមិនដឹងមិនឮទាំងដែលក្នុងចិត្តអន្ទះសារសឹងតែស្ទះខ្យល់
«ខ្ញុំដើរខ្លួនឯងបាន» គេរើនាយអោបជាប់ខាំថ្គាមបង្ហាញពីភាពមិនពេញចិត្ត
«នៅឲ្យស្ងៀម» គេលែងមាត់បន្តឲ្យនាយបីចុះទៅខាងក្រោម !! មកដល់ខាងក្រោមគេឃើញមាននារីវ័យក្មេងម្នាក់កំពុងអង្គុយចាំអាហារមើលទៅដូចជាមនុស្សក្នុងវិមាននេះ
«នាងជាអ្នកណា» គេខាំមាត់សម្លក់មុខនាយក្រាស់មិនមាត់បន្តបីគេទៅតុអាហារ
«នេះ??» ឈឹងស៊ូ ភ្ញាក់បើកភ្នែកធំៗនេះឬអនាគតម៉ាម៉ាគេនោះហេតុអ្វីក៏កាចឆ្នាស់យ៉ាងនេះតាមមើលរូបថតដែលលោកប៉ាបង្ហាញដូចជាមុខស្លូតៗ
«ឆាប់បកស្រាយមក កុំមកធ្វើជាមនុស្សគថ្លង់» ថេយ៍ កាន់តែខឹងដែលនាយមិនព្រមហាមាត់និយាយដាក់ខ្លួនអង្គុយកៅអីអោបគេជាប់មើលចុះនាងគិតតែតាមមើលគេថែមទាំងញញឹមរួសរាយថែមទៀត តើនាងជាអ្នកណា?? មិនមែនជាស្រីនាយទេ ??
«ម៉ា....»
«ញាំអាហារសិនទៅចាំនិយាយ» មិនចាំឲ្យឈឹងស៊ូនិយាយចប់នាយនិយាយកាត់ទាំងមុខស្មើដដែលកាន់តែធ្វើឲ្យថេយ៍ខឹងស្អប់នាយពេញប្រអប់ទ្រូង
«បើមិនប្រាប់ទេក៏លែងខ្ញុំទៅ ខ្ញុំមិនញាំទេ» គេរើចេញតែនាយមិនព្រមលែង
«គេជាកូនបង....ផាច់!!» និយាយមិនទាន់ចប់ក៏ត្រូវបែរមុខទៅម្ខាងដោយម្រាមដៃតូចៗលើកវាត់នាយមួយកម្លាំងមិនថ្នម នាក់បម្រើបើកភ្នែកធំៗមិននឹកស្មានថាលោកប្រុសរបស់ពួកគេមានថ្ងៃនេះ
«ម៉ាម៉ា....» ឈឹងស៊ូ ភ្លាត់មាត់ក៏មិននឹកស្មានថាគាត់កាចឆ្នាស់យ៉ាងនេះសោះ
«អាមនុស្សគម្រក់ រៀបការមានប្រពន្ធកូនហើយនៅមកចង់ទោងទាមខ្ញុំទៀត លោកឯងពិតជាថោកទាបបំផុត» ស្ដីឲ្យនាយមាត់ៗទាំងកែវភ្នែករលីងរលោងគេសឹងតែស្រែកយំ
«ម៉ាម៉ាមិនមែនបែបនោះទេ លោកប៉ាមិនធ្លាប់រៀបការ!!» ឈឹងស៊ូ លូកមាត់និយាយជំនួសមើលទៅលោកប៉ាលែងមាត់ទឹកមុខនឹងធឹងបញ្ជាក់យ៉ាងច្បាស់ថាកំពុងខឹងតែបែរជាមិនធ្វើអ្វីដាក់ប៉ាតូចទៅវិញ
«បានន័យថាម៉េច??» គេងាកមកមើលនាងកាន់តែមើលគឺកាន់តែស្រដៀង មុខនាងស្រដៀងនិងជុងគុកណាស់
«លោកប៉ាមិនធ្លាប់រៀបការ ខ្ញុំជាកូនបង្កើតរបស់បងប្រុសលោកប៉ា»
«ឈប់និយាយ!!» សម្លេងក្រល៎ពោលឡើងតែមិនអាចបញ្ឃប់កូនស្រីម្នាក់នេះបានឡើយបើមិនបកស្រាយច្បាស់ណាស់ប៉ាតូចកាន់តែយល់ច្រឡំនិងស្អប់ប៉ាធំមិនខាន
«ប៉ាម៉ាក់ខ្ញុំលែងលះគ្នា ពួកគាត់មានគ្រួសាររៀងខ្លួនខ្ញុំមិនចង់ទៅរស់នៅជាមួយខាងណាទេពួកគាត់សុទ្ធតែអាត្មានិយមចង់បានតែទ្រព្យរបស់លោកតា !! លោកប៉ាជុង យកខ្ញុំមកចិញ្ចឹមមើលថែដូចជាកូនបង្កើត សុំទោសបើធ្វើឲ្យម៉ាម៉ាមិនសប្បាយចិត្ត» ស្ដាប់នាងនិយាយអារម្មណ៍ច្របូកច្របល់អាណិតអាសូរនាងជាពន់ពេកមើលកែវភ្នែកនាងទទេស្អាតដូចជារូបគេកាលពីក្មេងណាស់ដែលគ្មានភាពកក់ក្ដៅ តែនាងក៏មានជ្រកមិនរស់នៅស្រួលមានវាសនាល្អជាងគេឆ្ងាយណាស់
«តើវាពិតទេ» គេបែរមកសួរនាយ ជុងគុកដែលស្ងាត់ចាំស្ដាប់នាយគ្រាន់តែមើលមុខគេចំហាក់មិនចង់និយាយខ្លាចគេមិនជឿ
«និយាយមក ខ្ញុំនិងជឿនូវអ្វីដែលលោកនិយាយ»
«បាទ!! គេជាកូនធម៌យើង»
«ជាកូនស្រី??» ថេយ៍
«បាទ» ឈឹងស៊ូ
«.......??» គេលើកចិញ្ចើមជាកូនស្រីហេតុអ្វីឆ្លើយបាទ??
«សុំទោសម៉ាម៉ា កូនមិនចូលចិត្តធ្វើខ្លួនដូចមនុស្សស្រីទេ»
«កុំហៅខ្ញុំបែបនេះ»
«មិនបានទេម៉ាម៉ានិងរៀបការជាមួយលោកប៉ាកូនត្រូវតែហៅបែបនេះ»
«អាយុប៉ុន្មានហើយ»
«ខ្ញុំទើបតែអាយុ២០ឆ្នាំ»
«ស្អីគេ??»
«ហ្ហឹស ហ្ហឹស» ជុងគុក សើចបន្តិចខណៈដែលអស់សំណើចបើគិតទៅប៉ាតូចនិងកូនម្នាក់នេះអាយុគម្លាតគ្នាតែ៤ឆ្នាំប៉ុណ្ណោះ
