«ភ្លើងតណ្ហា» (ភាគទី:៩)
«ភ្ញាក់ផ្អើលម្ល៉េះ??»សង្គ្រាមស្នេហ៍ត្រូវបានបញ្ចប់នៅម៉ោង៣ទាបភ្លឺរាងល្អិតសន្លប់ជាលើកទីពីររាងកាយបែកញើសសស្រាក់សស្រាំលើដងខ្លួនសុទ្ធសឹងតែស្នាមធ្មេញនិងជាំដុំៗ ចំណែកឯនាយកម្លោះមាឌមាំឌាំងមិនចេះអស់កម្លាំងខ្នងមានស្នាមខ្វាចពីរឆ្នូតជាស្នាមដៃអាល្អិត
ជុងគុកលើកបីមាឌល្អិតឡើងដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន នាយលាបថ្នាំនិងស្លៀកពាក់ឲ្យគេយ៉ាងមានរៀបទើបបីគេដាក់ខ្លួនគេងនៅលើគ្រែធំល្មមនៅជិតវេរ៉ងដាគេងអោបគ្នាយ៉ាងស្អិត មិនអាចគេងលើគ្រែបានឡើយវាមានខ្លិនមិនល្អនាយដឹងថាគេមិនចូលចិត្តពេលភ្ញាក់មកខ្លាចថាគេមួលម៉ៅ !!
ព្រឹកថ្ងៃថ្មី
អ្វីគ្រប់យ៉ាងដូចដែលបានគ្រោងទុក ម៉ោង៩ រ៉ូទីនចេញដំណើរទៅទទួលអ្នកប្រុសមកកាន់សីតវិមានមិនឲ្យអាក់ខានដូចអ្វីដែលចាហ្វាយបានបញ្ជាកាលពីយប់មិញ!! ឈូរីលែងមាត់មិនបានបដិសេធក្រោយឮឈ្មោះ ចន ជុងគុក ហើយនាងដឹងគ្រប់យ៉ាង !! កាលនាងជាបុគ្គលនៅសណ្ឋាគារចនក្រុបនាងមានសោឯកជនបន្ទប់លោកអគនាយកព្រោះនាងជាបុគ្គលិកតែម្នាក់ដែលត្រូវសម្អាតបន្ទប់នោះ ចៃដន្យថ្ងៃនោះបុគ្គលិកមានជប់លៀងដោយគិតថាលោកអគនាយកមិនបានមកសណ្ឋាគារទេទើបនាងឲ្យមិត្តទៅគេងទីនោះមិននឹកស្មានថានិងមានរឿងនេះកើតឡើង ទើបនាងតែងតែបន្ទោសខ្លួនឯងរហូតមក នាងខំរកលុយចិញ្ចឹមខេយ៍កំឡុងពេលគេមានកូនរហូតដល់កើតនាងជួយគ្រប់យ៉ាងអស់ពីសមត្ថភាពរបស់នាងដើម្បីមិត្តនិងកូន រហូតដល់ថេយ៍រ៉ូពេលនេះអាយុ៤ខួបជាងហើយ គេត្រូវចូលរៀនថេយ៍ចង់ឲ្យកូនរៀនសាលាល្អនិងត្រូវចំណាយលុយច្រើនទើបមករកការងារធ្វើនៅឯទីក្រុងមកដល់គ្រប់យ៉ាងមិនដឹងទៅជាយ៉ាងណាព្រោះពេលនេះលោកប៉ាបង្កើតរបស់ថេយ៍រ៉ូបានដឹងគ្រប់យ៉ាងហើយ
«នោះជាដេតឌីមែនទេមីងឈូ» អាល្អិតរំភើបលោតកន្រាក់ដៃឈូរីដើរចូលក្នុងបន្ទប់ទទួលភ្ញៀវ ខណៈដែលឃើញរូបថតជុងគុកធំប៉ុនជញ្ជាំងជាប់និងបន្ទប់យ៉ាងស្រស់សង្ហារ
«មាត់តិចៗប្រយ័ត្នគេឮ» នាងចាប់អាល្អិតឲ្យនៅស្ងៀមដាក់ដៃលើមាត់បំណងមិនឲ្យគេនិយាយបន្ត
«អ្នកនាងអង្គុយចាំទីនេះសិនចុះ» រ៉ូទីន និយាយបញ្ជាក់
«ចាស៎ អរគុណហើយ» នាងញញឹមតិចៗភ័យក្នុងចិត្តមិនតិចឡើងតែក៏រំភើបដែលសង្ឃឹមថាលោកអគនាយកនិងព្រមទទួលថេយ៍និងកូនផងចុះ
«មីងឈូ ទីនេះជាផ្ទះដេតឌីមែនទេ» អាល្អិតនៅតែសួរចង់ដឹងចង់ឮ
«ចាស៎» សំណាងណាស់នាងតែងតែបង្ហាញរូបលោកអគនាយកឲ្យថេយ៍រ៉ូបានមើលបានដឹងរហូតមក តែងតែនិយាយល្អៗពីជុងគុកគ្រប់យ៉ាងប្រាប់ថេយ៍រ៉ូ តែរឿងនេះគេលាក់ថេយ៍បានជិតល្អណាស់ព្រោះថេយ៍រ៉ូឲ្យតែរំលឹករឿងដេតឌីថេយ៍តែងតែខឹងងរគ្នារហូតដូច្នេះក៏ជួយលាក់គ្នាដើម្បីបានដឹងរឿងលោកប៉ា
«អាប់ប៉ា...» អាល្អិតឃើញថេយ៍ភ្លាមស្រែកមួយអស់សម្លេងតែម្ដងរំភើបចិត្តហើយក៏កាន់តែសប្បាយចិត្តពេលឃើញលោកប៉ាកំពុងបីអាប់ប៉ាដើរមក
«នេះ??» ថេយ៍បើកភ្នែកធំៗសម្លឹងមើលជុងគុកឆ្លាស់គ្នានិងកូនមិននឹកស្មានថានាយបានដឹងរឿងនេះឡើយ
«ភ្ញាក់ផ្អើលម្ល៉េះ??» នាយញាក់ចិញ្ចើមដាក់គេឲ្យអង្គុយលើសាឡុងស្របពេលអាល្អិតក៏រត់មករកពួកគេ
«សឺត...កូនអ្នកណាក្រអូបម្ល៉េះ» ជុងគុកចាប់លើកបីអាល្អិតដាក់ខ្លួនអង្គុយជិតថេយ៍ថែមទាំងបង្ហាញភាពស្និតស្នាលចំពោះមុខគេទៀតធ្វើដូចជាស្គាល់គ្នាពីយូរណាស់ទៅហើយអញ្ចឹង
«ហិហិកូនរបស់ដេតឌីនោះអី ហើយដេតឌីបាត់ទៅណាយូរម្ល៉េះកូននឹកណាស់»
«ដេតឌីរវល់ធ្វើការ ហើយក៏មានអ្នកខ្លះមិនចង់ឲ្យយើងជួបគ្នានោះអី» ឮសម្ដីនាយហើយថេយ៍កាន់តែក្រឺតខ្នាញ់
«កុំមកបង្ខូចឈ្មោះខ្ញុំ!!»
«យើងមិនបាននិយាយពីអូនឯណាសឺត...» ឆ្លើយបង្វែរដានហើយថែមទាំងឆ្មក់ថើបថ្ពាល់ក្រពុំប៉ោងៗនោះមួយខ្សឺតថែមទៀត
«ន៎ែ!! អា...»
«កូននៅទីនេះ!!» នាយនិយាយកាត់ទាន់មិនអញ្ចឹងឮសម្ដីជេរប្រទិចនាយមិនខាន
«ឈូរីឆាប់និយាយមកថារឿងនេះកើតឡើងពីពេលណា??» ថេយ៍ងាកមកចាប់អារម្មណ៍និងមិត្តសម្លាញ់ដែលអង្គុយញញឹមបិទមាត់មិនជិតមើលមកគេ
«ហីយ៉ា...យើងម៉េចនិងដឹងទៅ!! ជំទាវតូចនេះក៏ប៉ុនលាក់ទៀតសុទ្ធតែធ្វើការថែមម៉ោងតាមពិតមកសង្ងំទីនេះសោះ» នាងនិយាយបញ្ជួសនាយល្អិតឲ្យមុខឡើងក្រហម
«ឆាប់បកស្រាយមក» គេងាកមកនិយាយបង្គាប់នាយក្រាស់វិញម្ដង រឿងនេះគេខំលាក់ណាស់ហេតុអីក៏ដឹងលឿនយ៉ាងនេះទៅ
«ទៅញាំបាយសិនទៅកូនប្រហែលជាឃ្លានហើយ»
«អត់ទេ!! ខ្ញុំត្រូវការស្ដាប់ការបកស្រាយឥឡូវនេះភ្លាម»
«ញាំបាយសិន»
«អាប់ប៉ាកូនឃ្លាន» អាល្អិតជួយនិយាយបន្ថែមទាំងដែលការពិតទៅគេបានញាំបបូររួចតាំងពីព្រឹកម្ល៉េះ
«មិនទាន់ស្គាល់គេផងក៏ហ៊ានឲ្យគេអោបគេថើបហើយណ៎ ថែមទាំងហៅគេដេតឌីទៀត»
«មីងឈូប្រាប់ហើយថាដេតឌីគឺជាលោកប៉ាបង្កើតរបស់ថេយ៍ អាប់ប៉ាកុំចង់លាក់!!»
«.......»