ភាគទី:២៤

673 27 0
                                    


«ភ្លើងតណ្ហា» (ភាគទី:២៤)

        បន្ទាប់ពីដើរលែងនៅសមុទ្រអស់ចិត្តហើយទើបជុងគុកនាំនាយល្អិតទៅបន្តនៅផ្សារទំនើបទិញរបស់របរព្រមទាំងរបស់ប្រើប្រាស់ដែលគេចង់បាន នឹកស្មានថានាយល្អិតគម្រិះរិះថាំព្រះអើយចាយមិនសន្សំសំចៃដៃនាយក៏មិនបានថារិតតែពេញចិត្តថែម !! ល្ងាចនេះថេយ៍ចង់ធ្វើអ្វីញាំដោយខ្លួនឯងទើបត្រូវចូលផ្សារទិញបន្លែនិងសាច់ទៅព្រោះក្នុងវីឡាគ្មានអ្វីឡើយ
          «បើអូនចង់ញាំអ្វី គ្រាន់តែប្រាប់យើងមកអ្នកបម្រើនិងធ្វើឲ្យភ្លាមអូនមិនចាំបាច់ហត់» នាយតាមរអ៊ូបែបមិនសុខចិត្តមិនចង់ឲ្យនាយតូចធ្វើអ្វីឡើយ ចង់នៅឲ្យស្ងៀមៗស្រួលៗតែគេមិនព្រម
          «គិតថាខ្ញុំមិនចេះធ្វើអីហ្ហេស??»
          «មិនមែនទេគ្រាន់តែយើងមិនចង់ឲ្យអូនលំបាក»
           «បានហើយស្ងាត់មាត់ហើយរុញរទះមក បើនៅមាត់ទៀតខ្ញុំយកម្ទេសរុកមិនខានទេ»
           «បាទ...» នាយឆ្លើយបង្អូសសម្លេងបែបឌឺគេសម្លក់មុខថ្លេរ !! មិននឹកស្មានថានាយធ្លាក់កូដដល់ថ្នាក់នេះនាយធ្លាប់តែទៅណាមកណាមានអ្នកតាមហែលហមមានអ្នកចាំកាន់ចាំរុញយូររបស់ឲ្យតែក្រោយស្គាល់នាយល្អិតមកស្គាល់គ្រប់រស់ជាតិទាត់ធាក់តិះដៀលមានគ្រប់សព្វ !!
            មកដល់វីឡា ថេយ៍រៀបចំលាងបន្លែសាច់ប្រឡាក់ដាក់ឆ្នាំងអគ្គិសនីនៅយ៎ខាងក្រោយដោយមាននាយក្រាស់តាមជួយគ្រប់ជំហ៊ានគេសឹងតែមិនបានធ្វើអ្វីសោះបានត្រឹមតែបញ្ជា រៀបចំហើយក៏នាំគ្នាអាំងសាច់ញាំជាមួយគ្នា ពេលបែកញើសនាយដោះអាវចេញបង្ហាញសាច់ដុំកង់ៗថេយ៍តាមសម្លក់
           «យ៉ាងម៉េចគិតថាខ្លាចគេមិនដឹងថាយើងមានអាកង់ៗនិងហ្ហេស បានប្រឹងបញ្ចេញម្ល៉េះ??»
           «ក្ដៅស្អុះ!!»
           «ក្ដៅស្អុះស្អី ខ្យល់បក់ចង់បើងមនុស្សនេះ??»
           «ក៏ចង់បញ្ចេញឲ្យអូនឃើញនោះអី» នាយញាក់ចិញ្ចើមព្រើលព្រាននារីដាក់នាយល្អិតកាន់តែសម្លក់ពេបមាត់ជ្រេញឫក
            «គ្មានឃើញសង្ហារត្រង់ណាផង»
           «មកនេះ!! មើលជិតៗបានសង្ហារ» នាយចូលទៅជិតគេចាប់មុខគេមកជ្រុបនិងសាច់ដុំនាយចំពេញៗផ្ទៃមុខនាយល្អិតរើទម្រាំរួចចង់ដាច់ខ្យល់
           «អាមនុស្សឆ្គួត» អត់ខឹងមិនបានចូលចិត្តលែងអ្វីឲ្យតែគេមិនពេញចិត្ត
           «នេះញាំទៅ កុំធ្វើមុខអញ្ចឹងដូចស្វាណាស់»
           «អា...អឹមហ្ហឹម!!»  ហារមាត់ជេរមិនបាននាយចាប់បន្លែញុកមាត់គេភ្លាម មាត់ប្រាប់ថាស្រឡាញ់តែមើលចុះកាយវិការមិនចេះផ្អែមល្ហែមសម្ដីវិញតទៅតមកទោះដឹងថាមិនឈ្នះគេក៏នៅតែបន្តគួរឲ្យស្អប់បំផុត !!
             រឺង៚ សម្លេងទូរស័ព្ទរោទ៍ឡើងថេយ៍ប្រញាប់ទាញមកមើលឃើញថាជាលេខរបស់ថេយ៍រ៉ូ អាល្អិតនេះគេខានឃើញមុខមកជាយូរដែលហើយតាំងពីរមកដល់ទីនេះ
            «ហាឡូកូនសម្លាញ់អាប់ប៉ា» ថេយ៍ទទួលទាំងស្នាមញញឹមស្រស់តែក្រោយមកក៏ប្រែទឹកមុខភ្លាមៗ
            «ហ្ហឹកៗ អាប់ប៉ានិងលោកប៉ាទៅដើរលេងចោលកូនឡើងយូរ ហ្ហឹកៗអាប់ប៉ាឈប់ស្រឡាញ់កូនហើយហ្ហឹកៗ» អាល្អិតយំយកៗស្រែកទាមទារទាំងមិនសុខចិត្តបើប្រាប់ដំបូងថាមកមួយថ្ងៃតែនេះពីរបីថ្ងៃហើយអត់ត្រឡប់ទៅមើលគេវិញទេ
             «ថេយ៍រ៉ូកុំយំកូន អាប់ប៉ាទៅវិញស្អែកនេះហើយណាកុំយំណា ឲ្យអាប់ប៉ាសុំទោស»
              «ហ្ហឹកៗលោកប៉ាកុហកកូនហ្ហឹកៗ»
              «ថេយ៍រ៉ូ» ជុងគុកទាញទូរស័ព្ទមកនិយាយជំនួសព្រោះឃើញទឹកមុខនាយល្អិតមិនស្រួលឡើយគេយំចេញមកតាមកូនហើយ
              «ហ្ហឹកៗបាទ....»
              «ស្ដាប់លោកប៉ាណា ប៉ាប៉ានិងទៅវិញទិញអីឲ្យកូនឲ្យច្រើនៗទិញឡានអគ្គិសនីថ្មីឲ្យកូនទៀតណា កុំយំឮទេ ក្មេងឆ្លាតស្ដាប់ឪពុកម្ដាយ!!»
              «ហ្ហឹកៗលោកប៉ាអត់កុហកថេយ៍រ៉ូទេណា»
              «បាទលោកប៉ាអត់កុហកទេ»
              «ហ្ហឹកអញ្ចឹងថេយ៍រ៉ូឈប់យំហើយ តែលោកប៉ាត្រូវនាំអាប់ប៉ាមកវិញលឿនៗណា»
              «បាទ ប៉ុណ្ណឹងចុះណាប៉ាស្រឡាញ់កូន»
              «បាទលោកប៉ា» អាល្អិតចុចបិទជុងគុកបង្វែរមកមើលនាយតូចយំសសឹកឡើងក្រហមភ្នែកឮសម្លេងកូនហើយថែមទាំងឮសម្លេងគេយំទៀតគេមិនធ្លាប់បែកយូរយ៉ាងនេះឡើយគេអាណិតកូន
              «ទៅវិញស្អែកបានទេ ជុងគុកខ្ញុំសុំណាហ្ហឹកៗ យើងចុះអេតាសុីវិលសិនទៅបានទេខ្ញុំមិនទាន់ចង់រៀបការទេហ្ហឹកៗ ខ្ញុំចង់ទៅមើលកូន...»
              «បាន!! បានកុំយំអី» នាយទាញគេមកអោបហើយក៏កាន់តែយល់ពីជម្រៅចិត្តរបស់គេថាគេពិតជាស្រឡាញ់កូនកម្រិតណា ស្រឡាញ់ជាងនាយបានគិតទៅទៀត!! 

ភ្លើងតណ្ហា 🔥Where stories live. Discover now